ធាតុផ្សំមួយនេះមានតម្លៃថ្លៃជាងគេលើលោក រហូតទៅដល់ $62.5ពាន់លានដុល្លារ ក្នុង១ក្រាម
Raty Oun
APRIL 20 2022
ស្ទីម - STEAM
1.2 K views
1 min read

កាលណាគេនិយាយអំពីធាតុផ្សំមួយដែលមានតម្លៃថ្លែជាងគេលើលោក គេច្បាស់ជានិយាយដល់ធាតុផ្សំម្យាងដែលមានឈ្មោះថា Antimatter។ ដែលធាតុផ្សំមួយមួយនេះមានតម្លៃទៅដល់ $62.5ពាន់លានក្នុងមួយក្រាម នៅពេលដែលឃើញតម្លៃហើយ លោកអ្នកច្បាស់ជាឆ្ងល់ថាហេតុអ្វីបានជា ធាតុផ្សំមួយនេះមានតម្លៃថ្លៃម្លេះ? កុំបារម្ភថ្ងៃនេះ Technology Cambodia នឹងមកជួយស្រាយចម្ងល់អ្នកទាំងអស់គ្នា។

មុនពេលដែលយើងដឹងថាមូលហេតុអ្វីបានជា Antimatter មានតម្លៃថ្លៃយ៉ាងនេះ យើងគម្បីងាកទៅមើលពីផលប៉ះពាល់នៃ Antimatter នេះជាមុនសិន​។​ បើយោងតាមការបកស្រាយរបស់អ្នកសិក្សាផ្នែករូបវិទ្យា បានបកស្រាយថា ត្រឹមតែមួយស្លាបព្រាតែ របស់ Antimatter លាយជាមួយនឹងសារធាតុ ប្រូតុងអាចបំផ្លាញចក្រវាលទាំងមូលបាន ពោលគឺវាមានកម្លាំង ស្មើនឹង អាវុធប្រល័យលោកនុយក្លេអ៊ែ ១០គ្រាប់។ នេះបើយោងតាមឆានែល Physics Girl

ដោយឡែក តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តមួយចំនួនទៀតបាននិយាយថា ប្រសិនបើគេយក Antimatter នេះទៅផលិតជាឱសថនោះវានឹងក្លាយជា ថ្នាំដ៏ល្អមួយដែលអាចសម្រូលការដើររបស់សរសៃឈាមបាន។ ដោយឡែក ក៏មានអ្នកវិទ្យាសាស្រ្តផ្សេងទៀត បានលើកឡើងថា Antimatter នេះអាចជាធាតុផ្សំមួយដែលអាចជួយអ្នកវិទ្យាសាស្រ្តឲ្យបំប្លែងរូបមន្តគណិតដែលយើងរៀនសព្វថ្ងៃឲ្យមានវិធីដោះស្រាយកាន់តែស្រួលជាងនះ។

បន្ថែមពីនេះទៀត នៅក្នុងទីក្រុង GENEVA របស់ប្រទេសស្វីស កំពុងតែដំណើរការរោងចក្រផលិត Antimatter ប៉ុន្តែសូមអ្នកទាំងអស់គ្នាកុំបារម្ភ ពួកគាត់មិនបានផលិត Antimatter មកដើម្បីបំផ្លាញលោកនោះទេ ផ្ទុយទៅវិញគាត់គ្រាន់តែចង់ផលិតវាដើម្បីស្រាវជ្រាវនូវរបកគំហើញផ្សេងៗតែប៉ុណ្ណោះ។ហើយមូលហេតុដែលវាមានតម្លៃថ្លៃនេះ ព្រោះតែសម្ភារៈក្នុងការផលិតនោះវាមានតម្លៃថ្លៃ និងពិបាកផលិតផងដែរ។

គូសបញ្ចាក់ថា Antimatter នេះយើងអាចនិយាយបានថាវាជា​ វត្ថុកម្រមួយរបស់ពិភពលោកដែលបានបាត់បងអស់កាលជាយូលង់ណាស់មកហើយ៕

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia