https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
វិទ្យាស្ថានសាន់រ៉ាយស៍ បានសហការណ៍ជាមួយតិចណូបានប្រារព្ធសិក្ខាសាលា Cybersecurity Landscape Asia 2023
Navasiri Morm
SEPTEMBER 18 2023
អាជីវកម្ម 4.0
135 views
2 mins read

កាលពីល្ងាចថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២៣ វិទ្យាស្ថានសាន់រ៉ាយស៍បានសហការណ៍ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលហៅកាត់ថា សាលាតិចណូបានប្រារព្ធសិក្ខាសាលាប្រចាំទ្វីពអាស៊ី ក្រោមប្រធានបទ Cybersecurity Landscape Asia 2023 កម្មវិធីដ៏មានអត្តន័យនិងខ្លីសារនេះអាចដំនើរការបាន ក្រោមជំនួយឧបត្ថម្ភ មីក្រូហិរញ្ញវត្ថុ AMK ក្រុមហ៊ុន StellarCyber ធនាគារអ៊ូរី គ្រឹស្ថានហិរញ្ញវត្ថុ Chailease Royal Finance Plc ក្រុមហ៊ុន Internet TODAY ប្រព័ន្ធធនាគារស្នូល វីប៊ែង ដែលផលិតឡើងដោយក្រុមហ៊ុន វីខុននេក ខេមបូឌា និងក្រុមហ៊ុន VBANX។

Ds C08248

​ក្នុងថ្ងៃដ៏ពិសេសនេះផងដែរ វាក្មិនកិត្តិយសក្នុងតំបន់អាស៊ីដូចជា ហុងកុងតំណាងដោយអ្នកស្រី សេវិយ៉ា នាយកផ្នែកសន្តិសុខព័ត៌មាន និងការគ្រប់គ្រងហានិភ័យនៅ Swire coca cola តំណាងប្រទេសម៉ាឡេស៊ីតំណាងដោយលោក កូស៊ីគេ នាយក​ប្រតិបត្តិ,ទីប្រឹក្សាហានិភ័យតាមអ៊ីនធឺណិតនៅ Deloitte Maylasia, តំណាងក្នុងប្រទេសកម្ពុជាមានដូចជា៖​ លោក ខាន់ វ៉ាន់ចាន់ នាយកក្រុមហ៊ុន Deloitte Cambodia លោក មិន រតនា នាយកផ្នែកសន្តិសុខអ៊ីនធឺណិត​ នៅ Advanced Bank of Asia Limited លោកគ្រូ កង សុវឌ្ឍន: នាយកសន្តិសុខអ៊ីនធឺណិត និងហានិភ័យនៅ COCA COLA CAMBODIA និង លោកគ្រូ ភួន ស៊ាងអ៊ី ស្ថាននិក THECyborg Lab និងជាអ្នកជំនាញខាងយុទ្ធសាស្ត្រវាយលុយដ័ស្ទាត់ជំនាញ ។

សិក្ខាសាលាប្រចាំតំបន់អាស៊ីមួយនេះមានការចូលរួមពីសិក្ខាកាម 198 នាក់មកពីវិស័យផ្សេងៗគ្នា រួមមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាកលវិទ្យាល័យ អាយ.អេស.ភី និងទូរគមនាគមន៍ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័ន្ធរដ្ឋជាច្រើនរូប។

Ds C08260

លោករ៉េន ផារី នាយកវិទ្យាស្ថានសាន់រ៉ាយស៍មានប្រសាសថាយុវជនជំនាន់ក្រោយគួរតែខិតខំសិក្សាអោយបានច្បាស់អំពីភាពងាយរងគ្រោះនៃការប្រើប្រាស់ប្រពន្ធឌីជីខល ដើម្បីការពារខ្លួន និងសូមលើកទឹកចិត្តបេក្ខនារីចូលរួមអោយបានច្រើនក្នុងវិស័យបច្ចេកវិទ្យាដែលសេដ្ជកិច្ចទាំងមូលអាចវិវឌ្ឃន៍ខ្លួនទៅមុខបានរហ័យគ៏អាស្រ័យលើធនធានមនុស្សខ្លាំងពូកែ ដែលបច្ចុប្បន្នវិទ្យាស្ថានសាន់រ៉ាយស៍ពោពេញទៅដោយសាស្ត្រាចារ្យដែលមានបទពិសោធន៍ពិតប្រាកដ និងសញ្ញាប័ត្រអន្តរជាតិគ្រប់កំរិតក្នុងការកែខៃសិស្សនិស្សិតអោយក្លាយជាសសរទ្រូងដ៏រឹងមាំនៃប្រទេសជាតិ។

Ds C08248

 ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់អ្នកចូលរួមដើម្បីស្វែងយល់អំពីការគំរាមកំហែង និងនិន្នាការចុងក្រោយបំផុតនៅក្នុងសុវត្ថិភាពអ៊ីនធឺណិត និងចែករំលែកគំនិតអំពីរបៀបកាត់បន្ថយហានិភ័យ វាគ្មិនបានផ្តល់ការយល់ដឹងអំពីបញ្ហាប្រឈមដែលអង្គការនានានៅអាស៊ីជួបប្រទះ និងបានផ្តល់ដំបូន្មានជាក់ស្តែងអំពីរបៀបកែលម្អឥរិយាបថប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព។

សរុបមក ព្រឹត្តិការណ៍ Cybersecurity Landscape Asia 2023 គឺជាព្រឹត្តិការណ៍ដ៏ជោគជ័យមួយ ដែលប្រមូលផ្តុំអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈមចុងក្រោយបំផុតនៅក្នុងសន្តិសុខអ៊ីនធឺណិតនៅអាស៊ី។ ព្រឹត្តិការណ៍នេះបានផ្តល់នូវការយល់ដឹង និងដំបូន្មានដ៏មានតម្លៃដែលនឹងជួយស្ថាប័ន ក្នុងតំបន់ឱ្យប្រសើរឡើងនូវ​ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព ។

Ds C08265Ds C08272Ds C08278Ds C08288Ds C08292Ds C08355

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth