ឡើង View តែអត់បានលុយ! វីដេអូប្រភេទនេះ គឺហានិភ័យដល់ម្ចាស់ឆានែល បើនៅតែបំពាន
Khunna - ឃុនណា
MARCH 27 2025
ឌីជីថល
648 views
2 mins read

យូធូប (YouTube) គឺជាវេទិកាចែករំលែកវីដេអូសកលមួយ ដែលអ្នកប្រើប្រាស់អាចបង្ហោះ និងមើល ឬចែករំលែកវីដេអូបាន លើសពីនេះអ្នកបង្កើតមាតិកាក៏អាចរកចំណូលបានពីការផុសវីដេអូផងដែរ។ តែយើងត្រូវដឹងជាមុនសិនថា Video ប្រភេទណាដែរលគួរផុស និងមិនគួរ។

 YouTube Cpm 2

មុននឹងចូលទៅដល់ការលម្អិតពីមាតិកាដែល YouTube មិនអនុញ្ញាតឲ្យរកលុយ អ្នកទាំងអស់គ្នាមកដឹងពីប្រភេទ Copyright Claims និង Copyright Strikes ជាមុនសិន។ ការទាមទារសិទ្ធិអ្នកនិពន្ធ និងការបំពានសិទ្ធិអ្នកនិពន្ធ: Copyright Claims vs. Copyright Strikes ។ 

  • ការទាមទារសិទ្ធិអ្នកនិពន្ធ (Copyright Claim): ការទាមទារសិទ្ធិអ្នកនិពន្ធ ឬត្រូវបានគេស្គាល់ថាជាការទាមទារ Content ID គឺជាប្រព័ន្ធស្វ័យប្រវត្តិដែលត្រួតពិនិត្យខ្លឹមសារដែលមានសិទ្ធិរបស់អ្នកនិពន្ធ និងការបង្ហោះវីដេអូ។ ម្ចាស់សិទ្ធិអ្នកនិពន្ធអាចជ្រើសរើសសិទ្ធតាមដាន រកប្រាក់ ឬទប់ស្កាត់វីដេអូលើវីដេអូណាដែល Copy ពីម្ចាស់ដើមយកទៅផុតបន្ត។
  • ការបំពានសិទ្ធិអ្នកនិពន្ធ (Copyright Strike): ការបំពានសិទ្ធិអ្នកនិពន្ធត្រូវបានចេញនៅពេលដែលម្ចាស់សិទ្ធិអ្នកនិពន្ធដាក់សំណើដកចេញតាមផ្លូវច្បាប់ត្រឹមត្រូវ ដែលបណ្តាលឱ្យមានការលុបវីដេអូ និងការបំពានលើឆានែលដែលបានលួចវីដេអូនោះទាំងស្រុងទៅផុសបន្ត។

 Image 91

ការបកស្រាយលម្អិតបន្ថែមទៀតអំពីប្រភេទខ្លឹមសារដែលអាចនាំឱ្យឆានែលមិនអាចរកប្រាក់ចំណូលបាន៖

  • ការចាប់ចំណងជើងមិនសមរម្យ៖ YouTube មិនអនុញ្ញាតឲ្យរកប្រាក់ចំណូលលើខ្លឹមសារដែលមិនសមរម្យសម្រាប់កុមារ អាកប្បកិរិយាមិនសមរម្យ ញុះញង់ ឬបន្ទាបបន្ថោក ឬទាក់ទងនឹងព្រឹត្តិការណ៍រសើប បញ្ហាចម្រូងចម្រាស ឬខ្លឹមសារទាក់ទងនឹងថ្នាំជក់ជាដើម។
  • មាតិកាមិនសមរម្យសម្រាប់កុមារ ៖ ខ្លឹមសារដែលមិនសមស្របនឹងអាយុ ឬអាចបង្កគ្រោះថ្នាក់ដល់កុមារ។
  • លើកកម្ពស់អាកប្បកិរិយាមិនសមរម្យ៖ ខ្លឹមសារដែលលើកកម្ពស់ ឬលើកទឹកចិត្តសកម្មភាពខុសច្បាប់ ឬគ្រោះថ្នាក់ ដែលអាចប្រើដើម្បីបោកបញ្ឆោតអ្នកដទៃ។
  • ខ្លឹមសារសម្រាប់មនុស្សពេញវ័យ៖ ខ្លឹមសារដែលមានរូបភាពអាក្រាតកាយ សកម្មភាពផ្លូវភេទ ឬសម្ភារៈផ្លូវភេទផ្សេងទៀតដែលច្បាស់លាស់។
  • ញុះញង់ និងបន្ទាបបន្ថោក៖ ខ្លឹមសារដែលលើកកម្ពស់ការនិយាយឲ្យស្អប់ ការប្រើអំពើហិង្សា ឬការរើសអើងប្រឆាំងនឹងក្រុមមនុស្សណាមួយ។
  • ព្រឹត្តិការណ៍រសើប បញ្ហាចម្រូងចម្រាស និងខ្លឹមសារទាក់ទងនឹងថ្នាំជក់ខ្លឹមសារដែលទាក់ទងនឹងប្រធានបទរសើបដូចជា ការស្លាប់ គ្រោះមហន្តរាយធម្មជាតិ ឬព្រឹត្តិការណ៍នយោបាយ ជាដើម។
  • ខ្លឹមសារទាក់ទងនឹងអាវុធភ្លើង៖ ខ្លឹមសារដែលលើកកម្ពស់ ឬលើកតម្កើងការប្រើប្រាស់អាវុធភ្លើងដូចជា កាំភ្លើង ជាតិពុល អាវុធគ្រឿងផ្ទុះ អាវុធមុតស្រួច ឈាម របស់ដែលធ្វើឲ្យអ្នកទស្សនាញញើតជាដើម។

 Screen Shot 2021 03 05 at 4.31.08 Pm

គូសបញ្ជាក់ផងដែរថា រវាងវីដេអូដែលជាប់ Copyright Claim គឺមិនអាចឈានដល់ការបំពានខ្លាំងលើ YouTube ទាំងស្រុងទេ តែយើងមិនអាចរកលុយពីវីដេអូនោះបានឡើយ។ សម្រាប់ Copyright Strike ជាការចាប់ពី YouTube ដែលមិនអនុញ្ញាតឲ្យអ្នកបង្ហោះរកលុយបានឡើយ ថែមទាំងអាចឈានដល់ការបិទ Channel ចោលទៀតប្រសិនបើបំពានលើសពី៣ដងឡើងទៅ។ ដូច្នេះគួរតែចាប់ផ្តើមផលិតមាតិកាដោយខ្លួនឯងដើម្បីរកលុយបានតាមរយៈការផុស អាចជាវីដេអូខ្លី ឬវែង។

ចូលទៅលីងអត្ថបទមួយនេះដើម្បីដឹងពីប្រភេទមាតិកាដែលអនុញ្ញាតឲ្យរកប្រាក់ចំណូលបាន។ 5 Contents that YouTube allows to earn money

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia