កើនចំណូលពេលទំនេរ! ប្រភេទវីឌីអូទាំង ៥ នេះអាចរកលុយបានពីចន្លោះ 100$ - 500$ ក្នុង១ខែ
Khunna - ឃុនណា
MARCH 27 2025
ឌីជីថល
7.2 K views
3 mins read

ជាទូទៅអ្នកប្រើប្រាស់បណ្តាញសង្គមបច្ចុប្បន្ន (មួយចំនួន) បានប្តូរបរិបទពីការកម្សាន្តទៅជារកប្រាក់ចំណូលតាមបណ្តាញសង្គមដូចជា Facebook, YouTube, TikTok, Telegram ជាដើម។ តែបច្ចុប្បន្ននេះមនុស្សភាគច្រើនចូលចិត្តរកចំណូលតាម YouTube ជាងបណ្តាញសង្គមផ្សេងៗ ដូច្នេះមកដឹងពីប្រភេទវីដែអូ ឬប្រភេទមាតិកាទាំង ៥ ដែលអ្នកអាចរកចំណូលពី YouTube បាន ដោយផ្អែកលើវិធីសាស្រ្តដែលអាចរកចំណូលបានពីការផុសវីដេអូខ្លី ឬវែង។

Hq720 (1)

 ដើម្បីបង្កើតឆានែល YouTube ដែលរកប្រាក់បាននៅកម្ពុជា អ្នកត្រូវតែផ្តោតលើខ្លឹមសារដែលទាក់ទាញទស្សនិកជនច្រើន និងបង្កើត CPM (Cost Per Mille) ខ្ពស់។ នេះគឺជាគំនិតខ្លឹមសារដ៏ល្អបំផុតដែលអាចជួយអ្នករកប្រាក់បានល្អ៖
១. មាតិកាអប់រំ និងវគ្គសិក្សាអនឡាញ
មាតិកា: ចែករំលែកចំណេះដឹងតាមរយៈវីដេអូបង្រៀន ការណែនាំ "How-to" ឬវគ្គសិក្សាដែលមានលម្អិត។
ការរកចំណូល: លក់ផលិតផលឌីជីថលដូចជា e-books, presets, templates ឬលក់វគ្គសិក្សាអនឡាញ។ អ្នកអាចប្រើបណ្តាញដូចជា Teachable ដើម្បីភ្ជាប់នឹងឆានែល YouTube។
ឧទាហរណ៍: ឆានែលថតរូបលក់វគ្គសិក្សាស្តីអំពីការប្រើ Adobe Lightroom ហើយយើងអាចដាក់តំណភ្ជាប់លីងនោះ ដើម្បីឲ្យអ្នកទស្សនាចាប់អារម្មណ៍ទិញវគ្គសិក្សានៅក្នុងការពិពណ៌នាវីដេអូរបស់អ្នក ក្រៅពីនេះក៏យើងអាចស្នើរកលុយពី Monetized ដែលគ្រប់លក្ខខ័ណ្ឌបានដែរ។
២. វីដេអូ Vlog៖ វីដេអូ Vlog ប្រចាំថ្ងៃ វីដេអូនៅផ្ទះ និងខ្លឹមសារផ្ទាល់ខ្លួនផ្សេងទៀតអាចទាក់ទាញទស្សនិកជន ដូចជាវីដេអូ ដាំ ឬដកដំណាំ វីដេអូសកម្មភាពជីវិត វីដេអូធ្វើម្ហូប បង្រៀន និងមាតិកាអប់រំ វីដេអូប្រាប់ពី "របៀប" វីដេអូបង្រៀន និងមាតិកាអប់រំ។
៣. ការពិនិត្យផលិតផល និងវីដេអូ Unboxing៖ វីដេអូទាំងនេះមានប្រជាប្រិយភាពនៅពេលដែលអ្នកប្រើប្រាស់ស្រាវជ្រាវផលិតផលមុនពេលទិញ។ ពួកគេអាចបង្កើតប្រាក់ចំណូលតាមរយៈការផ្សាយពាណិជ្ជកម្ម (ads) ទីផ្សារសម្ព័ន្ធ និងការឧបត្ថម្ភពីម៉ាកយីហោណាមួយ (Sponsor) ។
៤. វីដេអូហ្គេម៖ វីដេអូហ្គេមពីការណែនាំ និង Review គឺមានភាពទាក់ទាញខ្លាំង ហើយអាចទាក់ទាញទស្សនិកជនយ៉ាងច្រើន។ ការរកប្រាក់អាចមកពីការផ្សាយពាណិជ្ជកម្ម (ads) សមាជិកភាពឆានែល Super Chat/Stickers និងការឧបត្ថម្ភពីក្រុមហ៊ុនដែលទាក់ទងនឹងហ្គេម។
៥. តន្ត្រី និងខ្សែភាពយន្តខ្លី៖ ប្រសិនបើអ្នកបង្កើតវីដេអូតន្ត្រី ឬខ្សែភាពយន្តខ្លី Original ហើយកាន់កាប់សិទ្ធិផ្តាច់មុខ អ្នកអាចរកប្រាក់ពីពួកវាបានតាមរយៈការផ្សាយពាណិជ្ជកម្ម (ads) និងប្រាក់ចំណូលពី YouTube Premium ។ 

YouTube Monetization Requirements

ព័ត៌មានទូទៅស្តីពីការរកប្រាក់ពី YouTube
ការរកប្រាក់ពី YouTube អនុញ្ញាតឱ្យអ្នកបង្កើតមាតិការរកប្រាក់ពីខ្លឹមសាររបស់ពួកគេតាមរយៈមុខងារផ្សេងៗតាមមាតិកា ដើម្បីមានសិទ្ធិទទួលបានការរកប្រាក់ អ្នកបង្កើតជាទូទៅត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដូចជា អ្នកត្រូវការអ្នកជាវ 500 នាក់ (Subscriber) និងម៉ោងមើលសាធារណៈ 3,000 ម៉ោងក្នុងរយៈពេល 12 ខែចុងក្រោយ ឬការមើលវីដេអូខ្លី YouTube សាធារណៈត្រឹមត្រូវ 3 លានដងក្នុងរយៈពេល 90 ថ្ងៃចុងក្រោយ។ សម្រាប់មុខងាររកប្រាក់ចំណូលកម្រិតខ្ពស់ និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម អ្នកនឹងត្រូវការអ្នកជាវ (Subscriber) 1,000 នាក់ និងម៉ោងមើលសាធារណៈ 4,000 ម៉ោងក្នុងរយៈពេល 12 ខែចុងក្រោយ ឬការមើលវីដេអូខ្លីសាធារណៈ 10 លានដងក្នុងរយៈពេល 90 ថ្ងៃចុងក្រោយ។ អ្នកទាំងអស់គ្នាគួរតែផុសវីដេអូមួយថ្ងៃឲ្យបាន ១ វីដេអូ (ខ្នាតវែង) និងយ៉ាងតិច ៣ - ៤ វីដេអូ (ខ្នាតខ្លី) យ៉ាងតិចបំផុតក្នុង១ថ្ងៃ ដើម្បីឲ្យវាឡើង Engagement និងមានអ្នកតាមដានជាប្រចាំ។ 

How Do Youtubers Receive Their Money


នៅអត្ថបទបន្ទាប់ខ្ញុំនឹងនិយាយអំពីប្រភេទមាតិកាដែល YouTube មិនអនុញ្ញាតឲ្យរកប្រាក់ចំណូល និងអាចឈានដល់ការបិទ Channel YouTube របស់អ្នកទាំងអស់គ្នាចោលក៏ថាបានប្រសិនបើអ្នកទាំងអស់គ្នាបំពានលើគោលការណ៍ YouTube ។ ចុចតំណលីងនេះដើម្បីដឹងលម្អិតពីប្រភេទវីដេអូដែលរកលុយមិនបាន។ Copyright Content

អត្ថបទដោយ៖ ងួន ឃុនណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia