ការបើកមើលគេហទំព័រដោយសុវត្ថិភាព គឺជាមុខងារសុវត្ថិភាពមួយនៅលើ Messenger ដែលជួយព្រមានអ្នកប្រើប្រាស់ នៅពេលចុចលើតំណភ្ជាប់ (Link) ណាមួយដែលមានលក្ខណៈគួរឱ្យសង្ស័យ ឬអាចបង្កគ្រោះថ្នាក់។ មុខងារនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារអ្នកប្រើប្រាស់ពីការបោកប្រាស់របស់ពួក Hacker (Phishing) និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗចូលទៅក្នុងគណនី ឬឧបករណ៍របស់អ្នក។

នៅពេលអ្នកចុចលើតំណភ្ជាប់ក្នុងឆាត Messenger ដែលបាន end-to-end encrypted និងបានដាក់ មុខងារ "Safe Website Browsing" វានឹងត្រួតពិនិត្យគ្រប់លីងតំណភ្ជាប់នោះធៀបនឹងបញ្ជីនៃគេហទំព័រ ឬលីងដែលគ្រោះថ្នាក់ដើម្បីបញ្ជាក់ និងហាមអ្នកប្រើប្រាស់មិនឲ្យចូលក្នុងតំណលីងនោះដាច់ខាត។
អ្នកទាំងអស់គ្នាអាចបើកមុខងារមួយនេះបាន ដោយគ្រាន់តែចូលទៅកាន់៖
- ការកំណត់កម្មវិធី Messenger (Setting)
- បន្ទាប់មកចូលទៅកាន់ ភាពឯកជន និងសុវត្ថិភាព (Privacy & Safety)
- ហើយបន្ទាប់មកចុចលើ ការរុករកប្រកបដោយសុវត្ថិភាព (Safe Website browsing)
- និងចុចប៊ូតុងបើកពណ៌ខៀវ រួជាការស្រេច។

