ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd មានកិត្តិយសក្នុងការប្រកាសអំពីការចូលរួមរបស់ខ្លួនក្នុង សន្និសីទសកល Posiflex ឆ្នាំ 2024 ដ៏ល្បីល្បាញ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី 3 ដល់ទី 6 ខែតុលា នៅ សណ្ឋាគារ Dubrovnik Palace ក្នុងទីក្រុង Dubrovnik ប្រទេសក្រូអាត ដែលត្រូវបានគេហៅថា "គុជនៃសមុទ្រ Adriatic"។
អ្នកតំណាងឱ្យប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍នេះគឺលោកស្រី ទេព កល្យាណ ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd ហើយក្នុងនាមជាដៃគូរចែកចាយដ៏សំខាន់សម្រាប់បច្ចេកវិទ្យារបស់ Posiflex នៅកម្ពុជា វត្តមានរបស់ក្រុមហ៊ុន IQ Distribution នៅក្នុងសន្និសីទនេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តរបស់ខ្លួនក្នុងការនាំយកបច្ចេកវិទ្យា POS កម្រិតពិភពលោកមកកាន់ទីផ្សារក្នុងស្រុក។
សន្និសីទសកល Posiflex នាឆ្នាំនេះមានសារៈសំខាន់ពិសេស ដោយសារវាត្រូវជាខួបទី 40 របស់ក្រុមហ៊ុន Posiflex ដែលប្រារព្ធឡើងក្រោមប្រធានបទ "Redefining Possibility, Empowering Tomorrow"។
ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ Posiflex ចំពោះនវានុវត្តន៍ ការរីកចម្រើន និងការកំណត់អនាគតនៃបច្ចេកវិទ្យា POS។ ដៃគូ និងអ្នកដឹកនាំឧស្សាហកម្មអាជីវកម្មធំៗ បានជួបជុំគ្នាដើម្បីពិភាក្សាអំពីទិសដៅអាជីវកម្មរបស់ក្រុមហ៊ុន ផលិតផលសំខាន់ៗ និងផែនទីផលិតផលដែលបានធ្វើបច្ចុប្បន្នភាព ព្រមទាំងការបង្ហាញផ្ទាល់នូវបច្ចេកវិទ្យាថ្មីៗ។
Posiflex ត្រូវបានទទួលស្គាល់ជាសកលថាជានិមិត្តសញ្ញានៃគុណភាព និងភាពអាចជឿទុកចិត្តបាន ដោយទទួលបានការកោតសរសើរខ្ពស់ទាំងពីសំណាក់អតិថិជន និងគូប្រកួតប្រជែង។ ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យ Hardware POS ដំណោះស្រាយរបស់ពួកគេត្រូវបានជឿទុកចិត្តដោយអាជីវកម្មជុំវិញពិភពលោកក្នុងការផ្តល់នូវបច្ចេកវិទ្យាដែលមានដំណើរការល្អ និងអាចទុកចិត្តបានសម្រាប់បរិយាកាសលក់រាយ និងអាជីវកម្ម។
លោកស្រី ទេព កល្យាណ បានមានប្រសាសន៍ថា៖ "វាជាកិត្តិយសដ៏ធំធេងក្នុងការតំណាងឱ្យប្រទេសកម្ពុជា និងក្រុមហ៊ុន IQ Distribution នៅក្នុងសន្និសីទសកលនេះ។ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដ៏មានតម្លៃក្នុងការផ្លាស់ប្តូរគំនិតជាមួយអ្នកដឹកនាំឧស្សាហកម្ម និងទទួលបានចំណេះដឹងអំពីអនាគតនៃបច្ចេកវិទ្យាលក់រាយ ដែលនឹងជួយឱ្យយើងបន្តពង្រឹងសេវាកម្មរបស់យើងនៅកម្ពុជា។"
សន្និសីទនេះមានការថ្លែងសុន្ទរកថាសំខាន់ៗ កិច្ចប្រជុំក្រុម និងឱកាសសម្រាប់ដៃគូសកលរបស់ Posiflex ក្នុងការបង្កើតបណ្តាញទំនាក់ទំនង និងចែករំលែកគំនិត ដែលបានពង្រឹងគុណតម្លៃស្នូលនៃនវានុវត្តន៍របស់ក្រុមហ៊ុន និងការប្តេជ្ញាចិត្តក្នុងការកំណត់អនាគតនៃបច្ចេកវិទ្យាលក់រាយ។
ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd ក្នុងនាមជាអ្នកចែកចាយផ្លូវការរបស់ Posiflex រំពឹងថានឹងអាចប្រើប្រាស់ចំណេះដឹង និងនវានុវត្តន៍ដែលបានចែករំលែកនៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីបន្តពង្រឹងដំណោះស្រាយស្វ័យប្រវត្តិកម្មលក់រាយ និងអាជីវកម្មនៅកម្ពុជា។ តាមរយៈការរក្សាខ្លួននៅជួរមុខនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ក្រុមហ៊ុនមានគោលបំណងគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេស។
គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នដំណោះស្រាយបច្ចេកវិទ្យារបស់ក្រុមហ៊ុន Posiflex ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយតាមរយៈក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd ដោយមានក្រុមហ៊ុនធំៗ ដូចជា អូតែលលំដាប់អន្តរជាតិ ផ្សារទំនើប ហាងកាហ្វេល្បីៗនៅកម្ពុជាសុទ្ធសឹងតែបំពាក់នូវខ្សែរស្រឡាយផលិតសេវាកម្មបច្ចេកវិទ្យា Posiflex។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
- ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd
- Facebook៖ https://www.facebook.com/IQDistribution
- អ៊ីមែល៖ sales@iqdistri.com
- ទូរស័ព្ទ/Telegram៖ 012 980 075 | 012 980 076 | 093 646 555
អំពីក្រុមហ៊ុន IQ Distribution៖
ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd គឺជាក្រុមហ៊ុនចែកចាយដំណោះស្រាយបច្ចេកវិទ្យាឈានមុខគេ ដែលមានជំនាញក្នុងការធ្វើស្វ័យប្រវត្តិកម្មវិស័យលក់រាយ និងអាជីវកម្មតាមរយៈប្រព័ន្ធ និងឧបករណ៍ POS ទំនើបបំផុត។ ក្នុងនាមជាអ្នកចែកចាយផ្លូវការសម្រាប់ផលិតផល Posiflex នៅកម្ពុជា ក្រុមហ៊ុន IQ Distribution បន្តផ្តល់សេវាកម្ម និងការគាំទ្រលើបច្ចេកវិទ្យាជាច្រើនដល់អាជីវកម្មនានាទូទាំងប្រទេស។