មួយរយ:មុននេះ លេចដំណឹងមកថា Yamaha E01 បានមកដល់ទឹកដីប្រទេសថៃ ដោយគេបានដាក់តាំងបង្ហាញនៅកម្មវិធី Bangkok Motor Show 2022 ក្នុងប្រទេសថៃ ហើយមានមនុស្សជាច្រើនបានច្រឡំវាជាមួយម៉ូតូប្រើសាំងម៉ូដែល Yamaha NMAX ។
ចំណែកឯ នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមបែកធ្លាយចេញពីទីផ្សារប្រទេសថៃ ម៉ូតូអគ្គិសនី Yamaha E01 នេះមានតម្លៃ ១៥០០០០ បាត ឬជាង ៤ពាន់ដុល្លារ នេះបើយោងតាមគេហទំព័រ World Today News ។
Yamaha E01 ត្រូវបានបំពាក់ជាមួយអាគុយទំហំ 21700 Lithium សាកថ្មពេញប្រើពេលត្រឹមតែ ៥ ម៉ោង ។ រីឯចម្ងាយនៃការបើកបរម៉ូតូនេះអាចរត់បាន 104Km ដោយប្រើជាមួយម៉ូទ័រអគ្គិសនីចំនួន១ មានកម្លាំង 8.1Kw ឬស្មើនឹង 10.86hp និងកម្លាំងរមូរ 30 Nm ។
បើយើងនិយាយដល់កម្លាំង ដូច្នេះយើងត្រូវភ្ជាប់មកជាមួយល្បឿនរត់របស់វា ដោយ Yamaha E01 នេះមានល្បឿនខ្ពស់បំផុត 100 km/h ដោយអាចបង្កើនល្បឿនពី 0-50km/h ប្រើពេលតែ 3.9 វិនាទីឯណោះ ។ លើសពីនេះចំពោះឯការសាកថ្មលើម៉ូតូនេះត្រូវបានគេបំពាក់ផ្នែកខាងមុខដោយការសាកថ្មតាមរយ:ប្រភេទថាមពល AC ធម្មតា ត្រូវការចំណាយពេលយ៉ាងតយូរ ៥ម៉ោង ប្រសិនជាបងប្អូនចង់បានសាកថ្មឲ្យកាន់តែលឿន Yamaha ក៏បានបំពាក់នូវបចេ្ចកវិទ្យាមកជាមួយរន្ធសាកថ្ម AC ក៏អាចប្រើជាមួយនឹងប្រភេទខ្សែសាកថ្មល្បឿនដោយពី 0-90% ចំណាយពេលតែ ១ម៉ោងតែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរ មិនមែនមានតែជម្រើសនៃការសាកថ្មតែ ប៉ុណ្ណឹងនោះទេ Yamaha ក៏បានផ្តល់នូវថ្មសាគួរមួយទៀត ដែលអាចបញ្ចូលថ្មបានប្រើពេលដល់ ១៤ ម៉ោង ឯណោះ ៕
អត្ថបទដោយ ៖ ព្រឹម ភក្តី