Xpeng X2 ត្រូវបានធ្វើតេស្តរហូតដល់ទៅ 4,000 ដង មុនពេលហោះជាផ្លូវការ
Lee Then
SEPTEMBER 18 2024
យានយន្ត
146 views
2 mins read

នេះជា ដ្រូនដែលអាចជិះបាន វាត្រូវបានតាំងបង្ហាញនៅម៉ូដែលទីមួយ គឺ Xpeng X2 ដែលផលិតដោយក្រុមហ៊ុន Xpeng Motors ក្រុមហ៊ុនផលិតឡានអគ្គិសនីនៅចិន។

9e2b0459c7f94df4bbbad9402cb029e5 W 800 H 542.jpeg

Xpeng X2 ត្រូវបានធ្វើតេស្តរហូតដល់ទៅ 4,000 ដង មុនពេលហោះជាផ្លូវការ។ វាហោះបានរយៈពេល 4 នាទី ហើយចម្ងាយ 1.5 គីឡូម៉ែត្រ។ ប្រសិនបើសាកភ្លើងរយៈពេល 3 ម៉ោង វាអាចហោះបានរហូតដល់ទៅ 30 នាទី។ ម៉ូដែលនេះត្រូវបានតាំងបង្ហាញនៅកម្មវិធី Bangkok International Motor Show លើកទី 45 ដែលបានបញ្ចប់ក្នុងរយៈពេលមួយខែដើម្បីមក។

G Jct08 Fa Ia Aly Pu.jpg:large

ម៉ូដែលទីពីរ គឺ Xpeng AeroHT eVTOL Flying Car ដែលត្រូវបានធ្វើការពិនិត្យដោយឆានែលល្បីឈ្មោះមួយគឺ Supercar Blondie។ ម៉ូដែលនេះមានលក្ខណៈពិសេសជាច្រើន មួយចំនួនតែម្តងដូចជាស្លាបអាចបើកបានឥតមានការងារជ្រៀតជ្រាំង ហើយពេលឈប់ហោះ ស្លាបវាអាចបិទមកវិញធ្វើឲ្យផ្ទៃឡានខាងលើមើលទៅដូចជាលានធម្មតាទៅវិញ។ ម៉ូដែលនេះត្រូវបានតាំងបង្ហាញនៅក្នុងកម្មវិធី 2024 Beijing Auto Show ហើយបានធ្វើការហោះសាកល្បងរួចទៅហើយ។

Captain Electro Xpeng X3 1.jpg

ឡានហោះនេះអាចជិះបាន 2 នាក់ ហើយប្រើប្រាស់ស្លាប 8 ដែលធ្វើពី កាបូន និងម៉ូទ័រ 8 គ្រឿង ដែលសម្រាប់ម៉ូទ័រ 1 ត្រូវដាក់ឲ្យប្រើជាមួយនិងស្លាប 1 ដែរ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍ អាចធ្វើការកុម៉្មង់ទិញចាប់ពីចុងឆ្នាំ 2024 នេះទៅ នេះបើយោងតាមការលើកឡើងពីលោក Brian Gu ដែលជាសហប្រធានក្រុមហ៊ុន ហើយបានសម្ភាសជាមួយស្ថានីយ CNBC។ ឥឡូវនេះ គេបានផលិតឡានហោះឬដ្រូនហោះដែលមនុស្សអាចជិះបានហើយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia