យោងតាមប្រភពព័ត៌មានបច្ចេកវិទ្យា 9To5 Google ដែលបានចុះផ្សាយពីការបែកធ្លាយនាពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi កំពុងត្រៀមលក្ខណៈក្នុងការបញ្ចេញស្មាតហ្វូនជំនាន់ថ្មីក្នុងត្រកូល T-Series គឺ Xiaomi 17T និង Xiaomi 17T Pro។ ការបែកធ្លាយនេះបានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ទាំងផ្នែកតម្លៃ កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យាថ្មដែលមិនធ្លាប់មានពីមុនមក។



បច្ចេកវិទ្យានេះត្រូវបានគេជឿជាក់ថាជាការប្រើប្រាស់ "High-density Silicon Battery" ដែលអនុញ្ញាតឱ្យក្រុមហ៊ុនញាត់ថាមពលបានច្រើន ប៉ុន្តែរក្សារាងទូរស័ព្ទឱ្យនៅតែស្តើងដដែល។

តម្លៃ និងការដាក់លក់
យោងតាមប្រភពពីតំបន់អឺរ៉ុប តម្លៃដែលបានបែកធ្លាយមានដូចជា៖
- Xiaomi 17T៖ ប្រហែល $815
- Xiaomi 17T Pro៖ ប្រហែល $1,085

គូសបញ្ជាក់ផងដែរថា ទោះបីជាព័ត៌មានខាងលើនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការពីសំណាក់ក្រុមហ៊ុន Xiaomi យ៉ាងណាក៏ដោយ ប៉ុន្តែវាបានបង្ហាញពីមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងទីផ្សារស្មាតហ្វូនកម្រិតខ្ពស់តាមរយៈការផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំង និងថាមពលថ្មដែលលើសពីគូប្រជែង។ កាលបរិច្ឆេទនៃការប្រកាសជាផ្លូវការ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅត្រីមាសទី ៣ ឬទី ៤ នៃឆ្នាំ ២០២៦ ខាងមុខនេះ។
