Save ទុក! សៀវភៅខ្មែរមគ្គុទ្ទេសក៍អក្ខរកម្មឌីជីថល បើកឱ្យទាញយកដោយឥតគិតថ្លៃ
Khunna - ឃុនណា
•
OCTOBER 30 2026
•
គន្លឹះល្អៗ
•
4 views
•
1 min read
•

ក្នុងយុគសម័យដែលបច្ចេកវិទ្យាបានវិវឌ្ឍយ៉ាងរហ័ស ការយល់ដឹងពីការប្រើប្រាស់ឧបករណ៍ឌីជីថល និងការការពារខ្លួននៅលើបណ្តាញអ៊ីនធឺណិត បានក្លាយជាចំណេះដឹងគ្រឹះដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់មនុស្សគ្រប់រូប។ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹង និងបង្កើនភាពស៊ាំលើប្រព័ន្ធអ៊ីនធឺណិត «សៀវភៅមគ្គុទ្ទេសក៍អក្ខរកម្មឌីជីថល» ត្រូវ​បានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីជួយពង្រឹងជំនាញប្រើប្រាស់បច្ចេកវិទ្យា ផ្តល់បច្ចេកទេសការពារសុវត្ថិភាពអនឡាញ និងការពារអ្នកពីហានិភ័យ ឬការឆបោកផ្សេងៗតាមប្រព័ន្ធបច្ចេកវិទ្យា ដោយលោកអ្នកអាចធ្វើការទាញយកទៅសិក្សាស្រាវជ្រាវបានដោយឥតគិតថ្លៃ។

862982895 1340256444745586 4294778918486852380 N

សៀវភៅមគ្គុទ្ទេសក៍អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ត្រូវបានចងក្រងឡើងដើម្បីដាក់ប្រើប្រាស់ ជំនួយដល់ការបង្រៀននិងរៀនពិសេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដើម្បីលើកកម្ពស់បំណិនភាពជាពលរដ្ឋឌីជីថលសាកល បំណិនក្នុងការវិភាគ វាយតម្លៃ និងប្រើប្រាស់ឧបករណ៍ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ ការពារពីហានិភ័យ និងការកេងប្រវ័ញ្ចតាមអនឡាញ។ សៀវភៅនេះត្រូវបានសហការចងក្រងឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថលក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការ DW Akademie ។ 

ទាញយកសៀវភៅតាមលីង៖ https://sala.moeys.gov.kh/kh/library/00007968

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia