ចង់រៀនជំនាញថ្មីៗ និងទទួលបាន E-Certificate ដោយមិនចំណាយប្រាក់មែនទេ? HP LIFE គឺជាវេទិកាសិក្សាអនឡាញឥតគិតថ្លៃមួយ ដែលបង្កើតឡើងដោយ HP Foundation ដើម្បីជួយសិស្ស និស្សិត និងអ្នកធ្វើការទូទៅអភិវឌ្ឍជំនាញសម្រាប់អាជីពនាពេលអនាគត។ វេទិកានេះមានវគ្គសិក្សាជាង ៣០ ពាក់ព័ន្ធនឹងអាជីវកម្ម និងជំនាញឌីជីថល ដែលអ្នកអាចរៀនតាមអនឡាញដោយមិនចាំបាច់ចំណាយថ្លៃសិក្សា។

វគ្គសិក្សានៅលើ HP LIFE មានច្រើនប្រភេទ ដូចជា Social Media Marketing, Artificial Intelligence (AI), Agile Project Management, Business Communication, Finance និងការចាប់ផ្ដើមអាជីវកម្ម។ អ្នកអាចជ្រើសរើសវគ្គដែលសមស្របនឹងចំណាប់អារម្មណ៍ និងការងាររបស់ខ្លួន ហើយរៀនតាមពេលវេលាដែលងាយស្រួល។ វេទិកានេះក៏មានកម្មវិធីទូរស័ព្ទដែលអនុញ្ញាតឱ្យអ្នកចូលរៀនតាមទូរស័ព្ទ និងទាញយកមេរៀនមួយចំនួនដើម្បីរៀនក្រៅបណ្ដាញបានផងដែរ។
ជំហានទី១៖ ចូលទៅកាន់វេបសាយ
- ចុចលីងទីនេះ៖ HP LIFE Official Website
ជំហានទី២៖ បង្កើតគណនី
- ចុចពាក្យ JOIN FOR FREE
- ជ្រើសរើសចុះឈ្មោះដោយប្រើ Google ឬអ៊ីមែល
- បើប្រើអ៊ីមែល សូមបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់អ្នក។

ជំហានទី៣៖
- បញ្ជាក់គណនីបើអ្នកចុះឈ្មោះតាមអ៊ីមែល សូមចូលទៅមើលប្រអប់សំបុត្រ Gmail
បើកសារដែល HP LIFE ផ្ញើមក ហើយធ្វើតាមការណែនាំដើម្បីបញ្ចប់ការចុះឈ្មោះ។
ជំហានទី៤៖ ជ្រើសរើសវគ្គសិក្សា
- ចូលគណនី HP LIFE របស់អ្នក
- ចុច ALL COURSES
- ជ្រើសរើសវគ្គដែលអ្នកចង់រៀន ដូចជា Marketing, AI ឬ Business
- ចុចចូលរៀន ហើយចាប់ផ្ដើមមេរៀន។

ជំហានទី៥៖ ទទួលបាន E-Certificate
- ពេលអ្នករៀនចប់មេរៀនទាំងអស់ និងបំពេញលក្ខខណ្ឌរបស់វគ្គរួច ភាគរយបញ្ចប់នឹងឡើងដល់ ១០០%
- ហើយប៊ូតុង DOWNLOAD CERTIFICATE នឹងបង្ហាញឡើង។ ចុចលើប៊ូតុងនេះ ដើម្បីទាញយកវិញ្ញាបនបត្រ
- អ្នកក៏អាចចូលទៅកាន់ My Dashboard Certificates ដើម្បីទាញយកម្ដងទៀតបានផងដែរ។

ចំណុចពិសេសមួយទៀតនោះគឺ Certificate of Completion ដោយឥតគិតថ្លៃ បន្ទាប់ពីបញ្ចប់វគ្គសិក្សាតាមលក្ខខណ្ឌដែលបានកំណត់។ វិញ្ញាបនបត្រនេះអាចប្រើបង្ហាញពីការសិក្សា និងជំនាញដែលអ្នកបានបញ្ចប់ ដើម្បីបន្ថែមក្នុង CV ឬប្រវត្តិរូប LinkedIn។ សម្រាប់អ្នកដែលចង់ពង្រឹងសមត្ថភាព និងបង្កើនឱកាសការងារ នេះអាចជាជម្រើសដ៏ល្អមួយក្នុងការចាប់ផ្ដើមរៀនជំនាញថ្មីដោយមិនចំណាយប្រាក់។

