​មិន​ធម្មតា​​​ទេ​!​​ កូន​ឡានអគ្គិសនី​​​​ចិនមួយនេះ តម្លៃ​​​​​​​ 4400$ ​​​​បច្ចុប្បន្ន​​លក់​​អស់​​ ១,១លាន​គ្រឿងហើយ​​
Pheakdey Prem
FEBRUARY 3 2023
យានយន្ត
1.1 K views
2 mins read

លក់​ដាច់​​សាហាវ​​ ​កូន​ឡាន​អគ្គិសនី​​របស់​ចិន​​មួយ​នេះ​​ កំពុង​​​​ផ្ទុះ​ការ​ចាប់​អារម្មណ៍​​​​​​​​​ពី​មនុស្ស​ជុំ​វិញ​លោក​យ៉ាង​ខ្លាំង​ ​​ដោយ​​មាន​​ការ​លក់​អស់​ជាង ១,១លាន​គ្រឿង​​​​គិត​ត្រឹម​ថ្ងៃទី​​៣០ ខែមករា​ ឆ្នាំ២០២៣​។​​ ហើយ​ឡាន​អគ្គិសនី​នេះ​​ដែរ​គឺមាន​តម្លៃ​ធូរ​ថ្លៃ​ខ្លាំងមែន​ទែន​ ចាប់​ពី​ ៤៤០០ដុល្លារ​​ឡើង​​ទៅ​​ ។​

Wuling Mini Ev Specs 21 Scaled

​​​​​បើ​យោងតាម​ការ​ចុះ​ផ្សាយ​ពី​គេហទំ​ព័រ​​ចិន​ Carnewschina បាន​ឲ្យ​ដឹងថា​ ​​​​ ​កូន​អគ្គិសនី​​ដែល​ឈ្មោះ​ថា​ Wuling Mini EV ​​​​​​​​​​​​​​​​កំពុង​ផ្ទុះ​​​​​ប្រ​ជា​ប្រិយ​​យ៉ាង​ខ្លាំង​​​ សុះ​សាយ​​​​ជុំ​វិញ​ពិភព​លោក​​ ដោយសារ​​​​តម្លៃ​​​សមរម្យ​​​​ចាប់ពី​ ៤៤០០០ដុល្លារ​​ ​​​​​​​​​ហើយ​ណាមួ​យ​​វា​ជា​ឡាន​អគ្គិសនី​​ដែល​ជួយ​ដល់​​​​​​​​​ការ​សន្សំ​សំចៃ​​ទៀត​​​​​​​នោះ​ ​​​​ទើប​​ធ្វើ​ឲ្យ​ឡាន​អគ្គិសនី​ ២​កៅ​អី​នេះ​​លក់​អស់​ជាង​​ ១,១លាន​គ្រឿង​​​​​គិត​ចាប់​ពី​ថ្ងៃ​​ដាក់​លក់តាំង​ពី​​​​ ​ថ្ងៃទី​​២៤​ ខែកក្កដា​​ ឆ្នាំ២០២០ រហូត​ដល់​​​ ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ២០២៣។​ ហើយ​​កាល​ពី​ថ្ងៃទី​​​៣០ ៣១  កាល​ពី​កន្លង​​​​ទៅ​ ​ឡាន​អគ្គិសនី  Wuling Mini EV ​បាន​ធ្លាក់​ចុះ​នូវ​​តម្លៃ​ពី​ ៤៨០០ដុល្លារ​ មក​ ៤៤០០ដុល្លារ​​​នៃ​តម្លៃ​ចាប់​ផ្តើម​។​

1

​​​បើ​យើង​ក្រឡេក​ទៅ​មើល​​នៅ​ឆ្នាំ​ ២០២២ ​​​វិញ​​ ​​​​​ការលក់​របស់​ Wuling Mini EV បាន​​​​​​ ៥៥៤,០៦៧​គ្រឿង​ ​កើន​ឡើង​​​ ៣០%​​​ ពី​ឆ្នាំ​២០២១ ​​​​។​​​ ​​​​​​​​​​​​នៅក្នុង​​ទី​ផ្សារ​​​​​​​ប្រទេស​ចិន​​​​​​​ ក្នុង​ចំណោម​កូន​ឡាន​អគ្គិសនីខ្នាត​តូចៗ​​ Wuling Mini Ev ​​​បាន​ក្តោប​​យក​ទី​ផ្សារ​បាន​ ដល់​ ៥០%​​​ ទៅ​​​​ហើយ​ ចំណែក​​ឯ​​​ដៃ​គូរ​ប្រ​ជែង​​​​​​​​​របស់​​ឡាន​នេះវិញ​​ គឺ​ជា ​Chery និង​ Changan ដែល​​មាន​ចំណែក​ទី​ផ្សារ​​​ ៣០%​​​ ក្នុង​ប្រទេស​ចិន​។​

Wuling Hong Guang Mini Ev Cabrio

​​​ ​​​​​បើ​យោងតាម​​​​ទិន្នន័​យ​ពី​ប្រភព​​​ខាងលើ​​ ​​​​​ក្នុង​ចំណោម​ឡា​ន​អគ្គិសនី​ប្រភេទ​ Mini ទាំងនោះ​​ យើងឃើញ​ថាមាន​តែ​​ Wuling Mini EV ​​​​មាន​តម្លៃ​ធូរ​ជាងគេ​ ​ចាប់​ពី​ ៤៨០០ដុល្លារ​ - ​១៤៧០០ដុល្លារ​ ​​​។​

Wuling Hongguang Mini Ev Interior China August 2020

​​​​គួរ​ជំរាបផងដែរ​​​ សម្រាប់​ Wuling Mini Ev ​​ ​​មាន​ច្រើន​​​ Option ​​​​មែន​ទែន​ ហើយ​​​​​​សម្រាប់​សមត្ថភាពបើកបរ​​​អ្នក​​ទាំងអស់​អាច​ជម្រើស​​​​​បាន​​ច្រើនចាប់​ពី​ ១២០គ.ម-៣០០គ.ម អាស្រ័យ​លើ​កញ្ចប់​​​​ថវិកា​​។​ ចំណែក​​ឯការ​ធានា​វិញ​ ​ទៅ​លើ​ឡាន​ទាំងមូល​​​ធានា​​ ៣ ឆ្នាំ​​ ឬ​១០០.០០០គម ​និង​​ការ​ធានា​លើ​ អាគុយ​ ​​ម៉ូទ័រ​អគ្គិសនី​ ព្រម​ទាំងប្រព័ន្ធ​គ្រប់​គ្រង់​​​អគ្គិសនី​ ​រយ:ពេល​​ ៨ឆ្នាំ​ ឬ​ ១២០.០០០គ.ម​៕​​

អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia