ធ្លាប់តែរាងតូចឃ្ចូតគួរឲ្យស្រឡាញ់ តែឥឡូវក្លាយជាបិសាចកង់៦ លើដងវិថីផ្លូវ Off-Road
Pheakdey Prem
SEPTEMBER 14 2022
យានយន្ត
131 views
2 mins read

Wuling  Hong  Guang Mini EV  គឺ​ជា​កូន​ឡាន​​អគ្គិសនី​​មាន​ភាពល្បី​​​​​ល្បាយ​ខ្លាំង​មែន​​​​​​ទែន​នៅឯ​​ប្រទេស​​ចិន និង​​ជាប់ជា​រថយន្ត​​​​​លក់​ដាច់ជាងគេ​​ចំណាត់​ថ្នាក់​លេខ៣ ​​​​​​​​​​​​​​​​នៅ​​លើ​ពិភព​​លោក​​ ឆ្នាំ២០២២ នេះ​ ។​ ​​​រថយន្ត​អគ្គិសនី​​​​​​ ​​​ជា​ប្រភេទ​​​​ Microcar ​​​​និង​​មាន​​កម្រិតបំពុល​ទាប​​​បំផុត​​ ​​ស្មើ​នឹង​សូន្យ​​​។​ ​នៅក្នុង​ប្រទេសចិន​​ Wuling Hong Guang Mini Ev ​ទទួលបាន​ប្រ​ជាប្រិយភាព​ជាខ្លាំង​​​​​​​​ពី​​​ប្រ​ជាជន​នៅ​​ចិន​​រួម​ទាំង​​ពិភព​លោក​ទាំង​មូល ។

​​​ដោយសារ​តែ​រូបរាង និង​​ពណ៌​ឃ្ចូត​ៗ ​គួ​រ​ឲ្យ​​ស្រឡាញ់បែបនេះ​​ ​​​អ្នក​​​ធ្វើ​​​ផលិត​​វិដេអូ​ ឬ​​ Youtuber មួយ​ក្រុម​បាន​សម្រេចយក​​ Wuling  Hong  Guang  Mini EV មក​កែ​ច្នៃ​​​​​​​​​​​​​​​​​​​​​​​បន្ថែម​ក្លាយ​ជារថយន្ត​ថ្មី​​​​មួយ​ទៀត ​មាន​​​​រូបរាង​​​ធំជា​ងមុន​​ ២ដង​ ​​​​​​​​​​​ឬអាចនិយាយ​​បាន​​ថា​ Mini Ev ប្រែកាយ​​​​​ជា​ Mini EV ​6X6 Monster Truck  ​កង់​៦ ​​ ។​

​​​​​បើ​​​​យោងតាម​​​​​​វិដេអូ​ខ្លី​​​​ចំនួន​ ១៥នាទី​​ រប​ស់​​​ឆាណែលយូធូប​ Wheelsboy ​បាន​បង្ហាញ​​​រថយន្ត​​កង់​៦ ឬ​​ Monster Truck ​​​ជារថយន្ត​​កែច្នៃ​ចេញ​ពី​ Wuling Hong  Gaung Mini EV ​​។​ ​ក្នុង​ការ​កែច្នៃ​​រថយន្ត​នេះ​ឡើង​មក​​​​ ​​​​​​​​​​​បើ​​​តាម​​​បុរស​​ម្នាក់​​ជន​ជាតិចិន​​​​​ បានបញ្ជាក់​ថា​ ​​រថយន្ត​នេះ​ផងដែរ​ត្រូវបាន​​បំពាក់​ជាមួយ​គ្រឿងលេង​ជាច្រើន​​ ដូចជា កង់​ចំនួន​ ៦​ ម៉ាស៊ីន​​​​៤ ស៊ីឡាំង​ ចំណុះ​​ ២.០លីត្រ​ ​​ប្រើ​​ជា Turbocharged ​​​​​។​

​ចំណែក​​​ឯផ្នែក​ខាងក្រៅ​​នៃ​​រថយន្ត​នេះ​​​ ក្បាល​​​រថយន្ត​​​​​​​​​ត្រូវបាន​រក្សាសភាព​ដើម​របស់ Wuling Hong Gaung Mini EV នៅដដែល​​​​រួម​ទាំងភ្លើង​ LED ​​​រាង​​​ដូចប្រអប់​ផងដែរ ។​ ​​រីឯ​​​​​​​​​​បំពង់​​រន្ធ​​​៣ ខាងលើ​​​​​​នោះ​​​គឺ​ជា​​​​ Supercharge ប៉ុន្តែ​​​វា​ជា​របស់​​​​បន្លំ​ភ្នែក​​នោះ​ទេ​​ ។​​​​ ហើយ​​​អ្វី​ដែល​​​​​​​​​ប្លែក​ខ្លាំង​ពី​ Monster Truck  ​​​នោះគឺ​ត្រង់​​​ចង្កេះ​​​លេខដៃ​​​ ​​​ដោយ​គេមិនបាន​ដាក់​​នៅ​​ខាងក្រោមក្បែ​រអ្នកបើកបរ​ទេ​ គឺ​​យក​ទៅ​ដាក់ជាប់​​ជានឹង​ដំបូល​រថយន្ត អ​មជាមួ​យនឹ​​ង​ទ្វា​រ​ស្រាប​មេអំបៅ​​ ​ដូចទៅ​ទ្វារ​របស់​​​​​ Tesla Model 3 ផងដែរ​។​

​​​​​​​​​​​បុរស​​ដែល​ជាជន​ជាតិនោះ​​បាន​និយាយ​​ថា ​​ក្នុងការ​ច្នៃ​រថយន្ត​​​កង់​ ៦ Mini Ev monster Truck នេះឡើយ​​មក​​​ចំណាយពេល​​តែ​ ២សប្ភាស៍​​​​​​តែប៉ុណ្ណោះ​ និ​ងបើ​គិតជាទឹក​ប្រាក់​ក្នុង​ការ​ចំណាយ​លើសម្ភារ: គ្រឿង​តុប​តែង​ និង​រថយន្ត​​​​អគ្គិសនី​ Mini EV ទៀតនោះ​ សរុបមកអស់​​  ២ម៉ឺន​​ដុល្លារ​​​ ឯណោះ​​ ៕

​អត្ថបទដោយ​​៖ ព្រឹម ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia