បុគ្គលិកផ្នែក IT ជាន់ខ្ពស់ម្នាក់ដែលបានឈប់សម្រាកឈឺ អស់រយ:ពេល ១៥ឆ្នាំ ចាប់ពីឆ្នាំ២០០៨ មកម្លេះ បានព្យាយាមប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស IBM ពីបទរើសអើងជនពិការ និងរឿងដែលអត់ឡើងប្រាក់ខែ ខណ:ដែលគាត់ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំដែលក្រុមហ៊ុនបានផ្តល់ឲ្យជាប្រាក់ឧបត្ថម្ភសុខុមាភាព ដល់ទៅ £54,000 ឬ $66,916 ក្នុងមួយឆ្នាំ។
យោងតាមការចេញផ្សាយពីគេហទំព៌រ Telegraph បានឲ្យដឹងថា លោក Ian Clifford ជាបុគ្គលិកផ្នែក IT ជាន់ខ្ពស់ម្នាក់បានសុំច្បាប់ឈប់សម្រាកពីការងារ តាំងពីឆ្នាំ២០០៨ ក្រោយពេលរូបលោកបានពិនិត្យឃើញថា ក្នុងខ្លួនរបស់លោក បានកើតជំងឺមហារីកដំណាក់កាលទី៤ ។
ជារៀងរាល់ឆ្នាំ លោក Clifford ទទួលបានប្រាក់ឧបត្ថម្ភពីក្រុមហ៊ុនដែលខ្លួនធ្លាប់បានធ្វើការ IBM នោះចំនួន $66,916 ក្នុង១ឆ្នាំ។ ដោយឡែក មកដល់ឆ្នាំ២០១៣ Clifford នៅតែមិនបានចូលបម្រើការងារដដែល ដោយបន្តការឈប់សម្រាក ប៉ុន្តែអ្វីដែលប្លែកនោះ Clifford បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការងារ អំពីការរើសអើង ដោយគាត់មិនបានទទួលការដំឡើងប្រាក់ខែ ដូចនឹងបុគ្គលិកដទៃ ហើយគាត់ក៏បានទាមទារការឡើងប្រាក់ខែចំនួន ២៥% បន្ថែមទៀត ដែលស្មើនឹងប្រាក់ប្រចាំឆ្នាំសរុប $89,267 ក្នុង១ឆ្នាំ។
ដោយឡែកសម្រាប់សេចក្តីសម្រេចចេញពីចៅក្រម Housego បានលើកឡើងថា “ វាមិនមែនជាការរើសអើងឡើយ ហើយបុគ្គលិកសកម្មអាចទទួលបានការដំឡើងប្រាក់ខែ ប៉ុន្តែបុគ្គលិកអសកម្មគឺមិនទទួលបានការផ្តល់ឲ្យដូចគ្នាឡើយ នៅក្នុងការវិនិច្ឆ័យរបស់ខ្ញុំ ការខូចខាតដែលបណ្តាលមកពីអ្វីមួយកើតឡើងពីពិការភាព”។
គួរជំរាបផងដែរថា លោក Ian Clifford មានអាយុ ៣០ឆ្នាំ ហើយសម្រាក់ប្រាក់ឧបត្ថម្ភរបស់លោក IBM នៅតែបន្តផ្តល់ជារៀងរាល់ឆ្នាំ រហូតដល់ វ័យរបស់រូបលោក អាយុ ៦៥ឆ្នាំ ទើបបញ្ចប់ការឧបត្ថម្ភ។ បញ្ជាក់សម្រាប់ការទាមទារ ឡើងប្រាក់ខែ ២៥% របស់ លោក Clifford ដោយសារតែគាត់សេដ្ឋកិច្ចអតិផរណា ដូច្នេះលុយដែលបានមកពី IBM ជាង ៦ម៉ឺនដុល្លារ ក្នុង១ឆ្នាំនោះ គាត់គិតថា មិនអាច ទប់ជាប់ឡើយ ណាមួយគាត់ជនពិការភាពផង និងមានជំងឺជាប់ខ្លួនផងនោះ ប្រសិនបាន ២៥%ទៀត អាចដោះស្រាយជីវភាពរស់នៅរបស់គាត់ដល់អាយុ ៦៥ឆ្នាំ៕
អត្ថបទ៖ ព្រឹម ភក្តី