ការពិតត្រូវបានលាតត្រដាងហើយ អ្នកស្រី Wendy Rush ត្រូវជាភរិយាលោក stochton Rush ដែលជានាយកប្រតិបត្តិក្នុងក្រុមហ៊ុន OceanGate ហើយក៏ជាអ្នកបើកនាវាមុជទឹក Titan ដែលកំពុងតែបាត់ខ្លួនក្នុងបាត់សមុទ្រអំឡុងពេលចុះទៅទស្សនាបំណែកនៃកប៉ាល់ Titanic ដែលបានាលិចលង់ចូលសមុត្រជម្រៅជិត ៤គីឡូម៉ែត្រកាលពីឆ្នាំ១៩១២ ។
យោងតាមការផ្សាយពីគេហទំព័រ The New Yok Times បានឲ្យដឹងថា អ្នកស្រី Wendy Rush គឺជាចៅស្រីបង្កើតរបស់មហាសេដ្ឋី Isidor Straus និងប្រពន្ធរបស់គាត់ឈ្មោះ Ida ដែលជាអ្នកមានបំផុតពីរនាក់នៅលើកប៉ាល់ទីតានិកសម្រាប់ការធ្វើដំណើរលើកដំបូងរបស់ខ្លួននៅនៅឆ្នាំ១៩១២។
ម្យ៉ាងវិញទៀត អ្នកស្រី Rush មានតំណែងនៅក្នុងក្រុមហ៊ុន OceanGate ជាប្រធានផ្នែកទំនាក់ទំនងដែលធំជាងគេនៅក្នុងក្រុមហ៊ុន ។
ជីដូនជីតារបសអ្នកស្រី Rush នៅលើកប៉ាល់ Titanic ត្រូវបានគេស្គាល់ថា ជាមនុស្សល្អបំផុតសម្រាប់រឿងរ៉ាវស្នេហាដ៏សោកសៅរបស់ពួកគេ។ អ្នករស់រានមានជីវិតពីគ្រោះមហន្តរាយបានរំឮកថាបានឃើញ Isidor Straus បដិសេធកៅអីនៅលើទូកសង្គ្រោះ នៅពេលដែលស្ត្រី និងកុមារនៅតែរង់ចាំដើម្បីគេចចេញពីនាវាលិច។
គួរជំរាបផងដែរបច្ចុប្បន្ននេះ នាវាមុជទឹក Titan មិនទាន់បានរកឃើញនៅឡើយទេ ប៉ុន្តែក្រុមអ្នករុករកបានទទួលសញ្ញាមួយពីក្នុងបាតសមុទ្រដោយគេបានសង្ស័យថា ជាសញ្ញារបស់នាវានោះ ហើយនាវានេះកំពុងផ្ទុកមនុស្ស ៥នាក់ ក្នុងនោះមានមហាសេដ្ឋីអង់គ្លេសម្នាក់បានរួមដំណើរកម្សាន្តក្នុងបាតសមុទ្រ ចំនួន ៨ថ្ងៃ ក្នុងការមើលបំណែកបែកបាក់របស់កប៉ាល់ Titanic ផងដែរ៕