ខ្ជិលអង្គុយកាត់យូរ!​​ មកស្គាល់វេបសាយ២ កាត់រូបផ្ទៃខាងក្រោយ​​​ Upload ចូល៣វិនាទី កាត់ឲ្យស្អាតភ្លឹង
ផែន ផាន់ណា
FEBRUARY 4 2023
នវានុវត្តន៍
4.1 K views
1 min read

សព្វថ្ងៃនេះការកាត់រូបភាព​កាន់តែមានភាពលឿនរហ័សទៅៗ​ ពោលសូម្បីតែការកាត់រូបផ្ទៃខាង ក្រោយក៏គេអាចយកទៅកាត់តាមរយ:វេបសាយបានដែរ។​ ថ្ងៃនេះដែរ ចាបខៀវសូមណែនាំ វេបសាយចំនួន២ សម្រាប់កាត់រូបផ្ទៃខាងក្រោយចេញបានលឿន នឹងស្អាតភ្លឹងតែម្ដង។

វេបសាយទី១នេះមានឈ្មោះថា remove.bg ដែលយើងគ្រាន់តែ Upload រូបភាពចូលទៅ​ វានឹងកាត់ឲ្យផ្ទៃរូបភាពខាងក្រោយឲ្យយើងបានយ៉ាងស្អាត ពោលគឺប្រើពេលត្រឹមតែ៣ទៅ៥វិនាទីគឺ រួចរាល់។​ លោកអ្នកអាចសាកល្បងបានភ្លាមៗ​ ទាំងនៅលើទូរស័ព្ទ និងកុំព្យូទ័រ។

Screenshot 2023 02 04 at 2.58.53 Pm

ទី២​ គឺវេបសាយ removal.ai​ ៖ វេបសាយនេះគឺពុំខុសអ្វីពីវេបសាយខាងលើនោះទេ​ ពោលគឺវាមាន មុខងារកាត់រូបផ្ទៃខាងក្រោយល្អដូចគ្នា​ ព្រមទាំប្រើពេលតិចក្នុងការកាត់ផងដែរ។ អាចសាកល្បងបានទាំងទូរស័ព្ទ និងកុំព្យូទ័រ។

Photo 2023 02 04 15 01 07

គួរបញ្ជាក់ផងដែរថា វេបសាយទាំងពីរខាងលើនេះ​ គឺចូលទៅកាត់ហ្វ្រី ប៉ុន្តែក៏មានកន្លែងបង់លុយ ប្រសិនបើយើងចង់បានការកាត់មួយ ដែលមើលទៅច្បាស់ត្រជាក់ភ្នែក និងមានមុខងារបន្ថែមឲ្យយើងប្រើ។

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia