ក្ដៅៗ! ក្រុមហ៊ុន Misuda គ្រោងពង្រីកការវិនិយោគនៅខ្មែរ ដោយនាំបច្ចេកវិទ្យាចុងក្រោយ ច្នៃកាកសំណល់ក្នុងក្រុងភ្នំពេញទៅជាថាមពលអគ្គិសនី
ផែន ផាន់ណា
JANUARY 29 2024
អាជីវកម្ម 4.0
185 views
1 min read

ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group ផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ គ្រោងពង្រីកខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាបន្ថែមទៀត ដោយគ្រោងនាំយកនូវការផលិតថាមពលអគ្គិសនីពីសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ បច្ចេកទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញផងដែរ។

423006538 362071293292045 2485005089522301688 N

ចំពោះដំណឹងល្អខាងលើនេះ បានធ្វើឡើងនៅស្របពេលការជួបសម្ដែងការគួរសមរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group និងសហការី និងពិភាក្សាការងារ នៅវិមានសន្តិភាព។

409188304 668027798854646 5464458268838159222 N

គូសបញ្ជាក់ថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) ផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រមាណ ៣ឆ្នាំ ដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីអាជ្ញាធរ និងសាធារណជនទូទៅ។

ក្នុងពេលជាមួយគ្នា ក្រុមហ៊ុនក៏បានផ្តល់សេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ និងបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០ កន្លែង។  លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន Mizuda Group ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់។

424568693 362071249958716 4422415794382585525 N

424576150 362143606618147 5446600158338076048 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia