រថយន្តព្រុសរបស់ក្រុមហ៊ុន Toyota នៅតែមានប្រជាប្រិយភាពដដែល មិនថានៅប្រទេសគេ ឬខ្មែរនោះទេ។ ក្រៅពីរូបរាង បង្ហាញពីភាពទាន់សម័យដល់ម្ចាស់ហើយ ប្រភេទរថយន្ត Prius នេះ ក៏បានជួយសន្សំសំចៃ និងងាយស្វែងរកគ្រឿងបន្លាស់ផងដែរ នៅកម្ពុជា។ កុំឱ្យចំណាយពេលអានយូរ ពេលនេះយើងសូមណែនាំវេបសាយចំនួន៣នៅខ្មែរ សម្រាប់អ្នកមានបំណងចង់ទិញឡានព្រុសជិះ ហើយចង់ជ្រេរកតម្លៃមុននឹងទិញ៖
ជឿជាក់ថាមនុស្សជាច្រើនប្រាកដជាធ្លាប់ទិញទំនិញពីវេបសាយនេះ។ អ្វីដែលលោកអ្នកមិនសូវចាប់អារម្មណ៍ នៅលើវេបសាយនេះ លោកអ្នកអាចកំណត់មុខងារ ឱ្យឃើញតែប្រភេទរថយន្តព្រុសសុទ្ធ និងអាចមើលតម្លៃបាន ដោយគ្រាន់តែចូលទៅកាន់មុខងារ Car and Sale រួចចុចនៅលើ Logo របស់ Toyota បន្ទាប់មកកំណត់ត្រង់ប្រអប់ Car Model ទៅជា Prius នោះយើងនឹងឃើញរថយន្តព្រុសគ្រប់ជំនាញ ដាក់ឱ្យមើលតម្លៃ ច្បាស់ៗតែម្ដង។
នៅលើវេបសាយ phzarlan (ផ្សារឡាន) ក៏យើងអាចកំណត់មុខងារឱ្យឃើញតែឡាន Prius សុទ្ធបានដូចគ្នា ដោយដំបូងយើងគ្រាន់តែចុចនៅលើពាក្យថា “ទាំងអស់” នៅលើប៊ូតុងស្វែងរក បន្ទប់មកចុចត្រង់ត្រង់ Logo របស់ Toyota ហើយ Search ពាក្យថា Prius បងប្អូននឹងឃើញឡានព្រុសនៅខ្មែរ ជាមួយនឹងតម្លៃមកស្រាប់ៗ។
នេះគឺជាវេបសាយរបស់ខ្មែរ ហើយក៏មានមុខងារអាចកំណត់ចូលទៅមើលរថយន្តព្រុសជាច្រើនស៊េរី ដោយគ្រាន់តែចូលទៅកាន់វេបសាយ រួចចុចត្រង់ប្រអប់ “ម៉ាក់” ហើយជ្រើសរើសប្រេន Toyota។ បន្ទាប់ពីរើសប្រេនរួច យើងត្រូវកំណត់ត្រង់ប្រអប់គំរូ រួចជ្រើសរើសយកម៉ាក់ Prius នោះវានឹងបង្ហាញរថយន្តព្រុសច្រើនស៊េរីឱ្យយើងជ្រេរកតម្លៃ ជាច្រើនឡាន។