ក្តៅៗ! ក្រោយមានមតិរិះគន់ជាច្រើនថា Apple ដើរយឺតជាងគេ ស្រាប់តែ CEO ថ្មីដាក់មួយឃ្លាទៅវិញភ្លាមៗ
Khunna - ឃុនណា
•
NOVEMBER 1 2026
•
អាជីវកម្ម 4.0
•
533 views
•
2 mins read
•

នៅក្នុងកិច្ចសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពី ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៦ នៅក្នុងអត្ថបទសម្ភាសន៍របស់ទស្សនាវដ្តី WIRED ដែលធ្វើឡើងដោយអ្នកសារព័ត៌មាន Steven Levy បានឱ្យដឹងថា នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple គឺលោក John Ternus បានចេញមុខបកស្រាយយ៉ាងច្បាស់ជុំវិញជំហរ និងទស្សនវិស័យរបស់ក្រុមហ៊ុន លើការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយបានបញ្ជាក់ថា Apple នឹងមិនប្រញាប់ប្រញាល់រត់តាមការប្រកួតប្រជែងទីផ្សារ ដោយគ្មានគោលដៅច្បាស់លាស់នោះឡើយ។

J N Qw Gww

កិច្ចសម្ភាសន៍ដែលដឹកនាំដោយអ្នកសារព័ត៌មានបច្ចេកវិទ្យាលោក Steven Levy បានចោទសួរចំៗជុំវិញការរិះគន់ពីសំណាក់អ្នកវិភាគ និងសាធារណជន ដែលមើលឃើញថា Apple ហាក់ដូចជាមានជំហានយឺតយ៉ាវជាងក្រុមហ៊ុនប្រជែងយក្សផ្សេងទៀត ក្នុងការបញ្ចេញមុខងារ AI លើឧបករណ៍របស់ខ្លួន។ ឆ្លើយតបនឹងការលើកឡើងនេះ លោក John Ternus បានថ្លែងឃ្លាដ៏គួរឱ្យចាប់អារម្មណ៍ថា៖ យើងមិនចង់បញ្ចេញ AI គ្រាន់តែដើម្បីឱ្យតែបានឈ្មោះថាមាន AI នោះទេ "We don't want to ship AI for AI's sake")...

លោក Ternus បានពន្យល់បន្ថែមថា យុទ្ធសាស្ត្រពិតប្រាកដរបស់ Apple គឺការធ្វើឱ្យបច្ចេកវិទ្យា AI បញ្ចូលគ្នាយ៉ាងរលូនជាមួយជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ លោកបានគូសបញ្ជាក់ថា៖ នៅពេលដែលយើងធ្វើវាបានត្រឹមត្រូវ អ្នកប្រើប្រាស់មិនចាំបាច់ត្រូវគិតថា តើមុខងារនោះដំណើរការដោយ AI ឬដោយសូហ្វវែរធម្មតានោះឡើយ។ អ្វីដែលសំខាន់បំផុត គឺតើយើងបានបង្កើតនូវអ្វីដែលពួកគេពិតជាស្រឡាញ់ និងផ្តល់ប្រយោជន៍ពិតប្រាកដដែរឬទេ?

Gsmarena 002

ការបញ្ជាក់របស់ CEO ថ្មីរូបនេះ បានបង្ហាញយ៉ាងច្បាស់ថា Apple នៅតែបន្តវិនិយោគយ៉ាងសស្រាក់សស្រាំលើបច្ចេកវិទ្យា AI ប៉ុន្តែផ្តោតសំខាន់លើ បទពិសោធអ្នកប្រើប្រាស់, សុវត្ថិភាព និងឯកជនភាព ជាអាទិភាពចម្បង ជាជាងការប្រញាប់ប្រញាល់ដាក់មុខងារដែលមិនទាន់មានភាពច្បាស់លាស់មកបង្អួតទីផ្សារ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia