ប្រយ័ត្នទឹកភ្នែក! កុំចេះតែចុច មុនទិញអីមួយលើអនឡាញ ដាច់ខាតត្រូវតែមើលចំណុចទាំងនេះសិន
Khunna - ឃុនណា
•
NOVEMBER 2 2026
•
ឌីជីថល
•
3 views
•
1 min read
•

កុំឱ្យជនឆបោក អាចបោកប្រាស់អ្នកបាន!

ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ បានក្លាយជាជម្រើសដ៏ពេញនិយម ងាយស្រួល និងចំណេញពេលវេលា សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះ ដោយពួកគាត់មិនចាំបាច់ចំណាយពេលត្រូវទៅដល់ទីតាំងដើម្បីទិញទំនិញទាំងនោះទៀតទេ។ ទន្ទឹមនឹងគុណសម្បត្តិទាំងអស់នេះ ក៏នៅតែមានគុណវិប្បត្តិមួយចំនួនផងដែរ នោះគឺមានក្រុមជនខិលខូចបានឆ្លៀតឱកាសបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយ ដើម្បីបន្លំជាអ្នកលក់បោកប្រាស់។

Online Shopping Addiction Scaled

សកម្មភាពរបស់ជនឆបោកទាំងនោះធ្វើ គឺបង្កើតគណនីទំព័រហ្វេសប៊ុកក្លែងក្លាយ ឬបន្លំយកគណនីពិតប្រាកដរបស់អ្នកលក់ផ្សេងទៀត មកបង្ហោះធ្វើជាលក់ទំនិញ។ ក្រោយពីជនរងគ្រោះយល់ព្រមទិញទំនិញនោះហើយ គេក៏តម្រូវឱ្យវេរប្រាក់ថ្លៃទំនិញជាមុន ប៉ុន្តែគេមិនបានផ្ញើទំនិញឱ្យទេ ថែមទាំងបិទការទាក់ទង (Blocked) ជាមួយជនរងគ្រោះតែម្តង។

859784803 1649194443514566 5219454217631224707 N

ដើម្បីចៀសវាងពីការបោកប្រាស់ និងអាចការពារខ្លួនបានពីគណនីក្លែងក្លាយបោកប្រាស់ សូមពិនិត្យមើលតាមការណែនាំដូចខាងក្រោម៖

  • គណនីទំព័រហ្វេសប៊ុកពិត (Real Facebook Page)
  • មានព័ត៌មាន Page ច្បាស់លាស់
  • មានប្រវត្តិបង្ហោះមាតិកាជាបន្តបន្ទាប់
  • មានអ្នកតាមដាន (Followers) ពិតប្រាកដ
  • មានមតិយោបល់ និងព័ត៌មានត្រឡប់ពីអតិថិជន
  • មានព័ត៌មានសម្រាប់ទំនាក់ទំនងច្បាស់លាស់
  • គណនីទំព័រហ្វេសប៊ុកក្លែងក្លាយ (Fake Facebook Page)
  • ឈ្មោះ និងរូបភាពស្រដៀងឬដូចនឹង Page ពិត
  • មានចំនួនអ្នកតាមដាន (Follows) មិនប្រក្រតី
  • ផ្សព្វផ្សាយលក់តម្លៃទាបខ្លាំង ឬប្រម៉ូសិនច្រើន
  • ទាមទារឱ្យផ្ទេរប្រាក់ជាមុនដោយគ្មានលក្ខខណ្ឌ
  • ដើម្បីសុវត្ថិភាពក្នុងការទិញទំនិញតាមអនឡាញ សូមជ្រើសរើសការទូទាត់ប្រាក់ពេលទទួលទំនិញ Cash on Delivery (COD) ជួយកាត់បន្ថយហានិភ័យក្នុងការបោកតាមអនឡាញ។

ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច!

សម្រាប់ប្រព័ន្ធដំណើរការ Android:

https://play.google.com/store/apps/details...

សម្រាប់ប្រព័ន្ធដំណើរការ iOS:

https://apps.apple.com/kh/app/kapea-scams/id6798943694

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia