ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងកិច្ចការនារី មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងក្រោមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក.ប.ទ. សហការជាមួយក្រសួងកិច្ចការនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) និងដៃគូពាក់ព័ន្ធ គ្រោងនឹងរៀបចំព្រឹត្តិការណ៍អម “ហ្រ្វង់កូតិច-FrancoTech” ក្រោមមូលបទ “សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ គឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។
ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ A–F រាជធានីភ្នំពេញ។
ដូច្នេះនៅសល់តែ ១៥ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) នឹងចាប់ផ្តើមហើយ!
សូមអញ្ជើញចូលរួមទាំងអស់គ្នា! កុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ជួបជាមួយអ្នកជំនាញ និងស្វែងរកឱកាសសហការថ្មីៗក្នុងវិស័យឌីជីថល។
ជួបគ្នានៅ FrancoTech 2026!
