លេងធម៌ក្តៅ! បើហ៊ានផុសវីដេអូ ១ប្រភេទនេះ ហ្វេសប៊ុកនឹងលុបភ្លាម ហើយផ្អាកគណនី ឬរកប្រាក់លែងបាន
SOKLY - កូនផ្កាឈូក
JULY 15 2025
ឌីជីថល
2.2 K views
1 min read

យោងតាមការចុះផ្សាយរបស់ Tech Crunch បានឱ្យដឹងថា ក្រុមហ៊ុន Meta របស់មហាសេដ្ឋី Mark Zuckerberg បានប្រកាសថានឹងចាត់វិធានការបន្ថែម ដើម្បីបង្ក្រាបលើគណនីដែលចែករំលែកមាតិកា “Unoriginal” នៅលើ Facebook

គួរបញ្ជាក់ថា Unoriginal មាតិកា គឺជាសកម្មភាពដែលលួចយកនូវវីដេអូ ឬរូបថត របស់អ្នកដទៃទៅបង្ហោះម្ដងទៀត ក្នុងគោលបំណងរកលុយតាម Facebook។ បន្ថែមពីនោះក្រុមហ៊ុន Meta បានបញ្ជាក់ច្បាស់ៗថា គណនីដែលបំពាននូវគោលការណ៍នេះ មិនព្រមភ្ញាក់រឭកនៅតែយកមាតិការរបស់ម្ចាស់ដើមគេទៅធ្វើដដែលៗទៀត នឹងត្រូវរងការពិន័យពីក្រុមហ៊ុន Meta ផ្ទាល់ ដោយការបិទគណនីចោលបណ្ដោះអាសន្ន ឬបាត់បង់សិទ្ធិរកប្រាក់តាម Facebook ក្នុងរយៈពេលកំណត់ណាមួយ។

គួរជម្រាបផងដែរថា ឆ្នាំនេះក្រុមហ៊ុន Meta បានលុបទម្រង់ប្រហែលជា ១០លានរួចមកហើយ ដែលបានក្លែងបន្លំមាតិការរបស់អ្នកដទៃ។ អ្វីដែលសំខាន់ Meta បានប្រើប្រាស់ AI ដើម្បីត្រួតពិនិត្យទៅលើមាតិកាទាំងអស់ដែលផ្សព្វផ្សាយលើ Facebook បើសិនជាពិនិត្យឃើញ មាតិកាណាស្ទួនគ្នាច្រើន វានឹងកាត់បន្ថយការចែកចាយទាំងអស់នោះ ដើម្បីការពារ និងផ្ដល់ក្រេឌីតទៅម្ចាស់ដើម និងមានភ្ជាប់ពាក្យ Original by name សម្រាប់សម្គាល់ម្ចាស់ដើម៕

 Screenshot 2025 07 15 145534

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia