មនុស្ស ៤ ក្រុមនេះ នឹងជាប់ក្នុងច្បាប់កាតព្វកិច្ចយោធាកម្ពុជា ក្នុងឆ្នាំ ២០២៦ ខាងមុខ
SOKLY - កូនផ្កាឈូក
JULY 16 2025
ឌីជីថល
10.1 K views
1 min read

ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជានឹងផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ នេះបើតាមការបញ្ជាក់របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីអបអរខួបលើកទី៣២ទិវាកងរាជអាវុធហត្ថ។

យោងតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធា បានឱ្យដឹងថាក្រុមមនុស្សខាងក្រោមនេះជាអ្នកត្រូវបំពេញកាតព្វកិច្ចយោធា៖

-ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ ដែលមានអាយុពី ១៨ ដល់ ៣០ឆ្នាំ។ ចំពោះស្រ្តី ត្រូវផ្អែកតាមការស្ម័គ្រចិត្ត

-ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរ ហើយរស់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា

-និស្សិតបញ្ចប់ការសិក្សា: បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬវិជ្ជាជីវៈ

-មន្រ្តីរាជការ/បុគ្គលឯកជន: បើមិនស្ថិតក្រោមក្រុមដែលត្រូវបានលើកលែង

ដោយឡែក ការពន្យាពេលនៃការចូលបំពេញកាតព្វកិច្ចយោធា ត្រូវអនុវត្តចំពោះករណី ដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលកំពុងជាប់បំពេញការងារជំនាញក្នុងសហគ្រាសសាធារណៈ ឬ ឯកជនអាចដាក់ពាក្យសុំពន្យាពេលមួយឆ្នាំម្ដងៗ ប៉ុន្តែការសុំពន្យាពេលនេះមិនអាចលើស៣ឆ្នាំឡើយ

-ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធបទល្មើស ដែលកំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ

-ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌដែលសមត្ថកិច្ចកំពុងតាមដាន

គួរជម្រាបផងដែរថាលក្ខខណ្ឌពន្យាពេលនៃការចូលបំពេញកាតព្វកិច្ចយោធានៃយុវជនកំពុងជាប់ការសិក្សា និងប្រជាពលរដ្ឋដែលស្ថិតក្នុងករណីពិសេសត្រូវកំណត់ដោយអនុក្រឹត្យ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia