ប្រយ័ត្ន! ឧបករណ៍ប្រើក្នុងផ្ទះ ៥ប្រភេទនេះ តម្លៃធូរថ្លៃមែន តែអាចបង្កបញ្ហាធំ
SOKLY - កូនផ្កាឈូក
JUNE 19 2025
ឌីជីថល
263 views
1 min read

ការបំពាក់ឧបករណ៍ស្មាតហូម គឺជាបច្ចេកវិទ្យាមួយដែលពេញនិយមខ្លាំង ព្រោះថាភាគច្រើនវាមានសមត្ថភាពស្វ័យប្រវត្តិ ដែលអាចជួយសម្រួលការរស់នៅរបស់មនុស្សយើង ឱ្យមានភាពងាយស្រួល និងមានភាពស៊ីវីល័យជាងមុន។

ដោយឡែកប្រសិនបើលោកអ្នកជ្រើសរើសឧបករណ៍ខុស គុណសម្បត្តិដែលអ្នករំពឹងទុកទាំងប៉ុន្មាន នឹងផ្លាស់ប្ដូរទៅជាបញ្ហា ឬបង្កជាអសុវត្ថិភាពសម្រាប់ការរស់នៅទៅវិញ។ ជាក់ស្ដែង ខាងក្រោមនេះជា ឧបករណ៍ស្មាតហូម ជាពិសេសឧបករណ៍ពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាពទាំង៥ ប្រភេទដែល Android Police ណែនាំឱ្យចៀសវាងដាច់ខាត៖

Img 8724

១/. ឧបករណ៍ដែលគ្មាននិមិត្តសញ្ញាច្បាស់លាស់

របស់ដែលគ្មាននិមិត្តសញ្ញាច្បាស់លាស់ អាចនឹងមានតម្លៃទាបជាង របស់ដែលចេញពី Brand ល្បីៗ។ ប៉ុន្តែទន្ទឹមនឹងនោះវាក៏អាចមានគុណភាពទាបជាង មានការទទួលស្គាល់តិចជាង ហើយអ្វីដែលសំខាន់ វាអាចនឹងមានភ្ជាប់មកជាមួយនូវមេរោគ ឬមានបង្កប់នូវឧបករណ៍សម្ងាត់មួយចំនួនដែលប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់។

Img 8726

២/. ឧបករណ៍ដែលមានបញ្ហាប្រព័ន្ធសុវត្ថិភាព

មុននឹងទិញឧបករណ៍អ្វីមួយលោកអ្នកគួរតែឆែកមើលប្រវត្តិ ឬមតិយោល់របស់អ្នកប្រើប្រាស់មុនៗ។ ចៀសវាងឧបករណ៍ណាដែលធ្លាប់មានញ្ហាសុវត្ថិភាព ហើយរឹតតែមិនគួរទិញ បើក្រុមហ៊ុនម្ចាស់ឧបករណ៍នោះមិនចេញមុខដោះស្រាយ ឬធ្វើការអាប់ឌេតជុំវិញបញ្ហាទាំងនោះ។

៣/. ឧបករណ៍ដែលទាមទារការបំពេញបែបបទខ្ពស់ពេក

ការទាមទារឱ្យបំពេញព័ត៌មានផ្ទាល់ខ្លួនច្រើនពេក អាចបង្កភាពអសន្តិសុខដល់អ្នកប្រើប្រាស់ ជាពិសេសវារឹតតែមានបញ្ហាប្រឈមខ្លាំងបើសិនជា មានតាក់ទងនឹងព័ត៌មានហិរញ្ញវត្ថុ។

Img 8723

៤/. ឧបករណ៍ដែលទាមទារឱ្យមានការបង់ប្រាក់បន្ថែមដើម្បីប្រើប្រាស់

ឧបរណ៍ខ្លះទាមទារឱ្យអ្នកប្រើប្រាស់បង់ប្រាក់ ដើម្បីបានប្រើមុខងារថ្មីៗ ប៉ុន្តែលោកអ្នកត្រូវដឹងថា ដើម្បីបង់ប្រាក់បានគឺយើងត្រូវបញ្ចូលព័ត៌មានធនាគារដូចជាភ្ជាប់វីសាកាតជាដើម ហើយការភ្ជាប់ព័ត៌មានបែបនេះ វាធ្វើឱ្យប្រឈមនឹងការ Hack ចូលគណនីធនាគារពីសំណាក់ពួក Hacker ខ្លាំងមែនទែន។ 

៥/. ឧបករណ៍ដែលទិញតាមអនឡាញឆ្លងប្រទេស

អ្នកជំនាញណែនាំ ឱ្យអ្នកទៅទិញផ្ទាល់ជាជាងទិញតាមនឡាញ ព្រោះថាបើទិញតាមអនឡាញ មិនប្រាកដទេថាអ្នកទទួលបានរបស់ពិតឬអត់? ជួនការឧបករណ៍ដែលទទួលបានមកអាចនឹង មិនមានមុខងារគ្រប់យ៉ាង ដូចការបង្ហាញនៅលើវីដេអូផ្សាយពាណិជ្ជកម្មជាដើម៕

Img 8727

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia