កន្លងមកពេលដែលនិយាយដល់ការបង្កើតប្រេនផលិតផលអ្នករកស៊ីត្រូវចេញទៅក្រៅប្រទេសដើម្បីស្វែងរករោងចក្រ ធ្វើឱ្យចំណាយពេលវេលានិងថវិកាច្រើន សម្រាប់ការធ្វើដំណើរឆ្លងប្រទេសទៅមកជាច្រើនលើកច្រើនសារទម្រាំតែអាចចេញផលិតផលថ្មីមួយដាក់លក់នៅលើទីផ្សារបាន។
ដោយមើលឃើញពីបញ្ហាទាំងអស់នោះ កូនខ្មែរមួយរូប គឺ លោក អ៊ន់ វ៉ា បានសម្រេចចិត្តបង្កើតរោងចក្រផលិតគ្រឿងសម្អាង និងសាប៊ូគ្រប់ប្រភេទ ដោយដាក់ឈ្មោះថា«នរិន្ទ»។ រោងចក្រ «នរិន្ទ» មានផ្ដល់សេវាកម្ម ប្រឹក្សា និងផលិតនូវគ្រឿងសម្អាងជាច្រើនប្រភេទ រាប់ចាប់តាំងពី ក្រែម និងសាប៊ូជាដើមជាមួយនឹងឡាបូដែលមានជំនាញច្បាស់លាស់ និងមានការទទួលស្គាល់ត្រឹមត្រូវ។
ក្រៅពីបង្កើតផលិតផលដ៏មានគុណភាព អាចបំពេញតម្រូវការប្រើប្រាស់បានពីក្បាលដល់ចុងជើង រោងចក្រ «នរិន្ទ»ក៏មានផ្ដល់នូវសេវារត់ការផ្លូវច្បាប់ និងចុះបញ្ជីផលិតផល ដែលមានន័យថា លោកអ្នកកាន់តែចំណេញទ្វេរដង ព្រោះបញ្ហាដែលស្មុគស្មាញផ្សេងៗគឺត្រូវបានខាងរោងចក្រជួយសម្រួលស្ទើរតែទាំងស្រុង ហេតុនេះម្ចាស់អាជីវកម្មអាចយកពេលវេលាផ្ដោតលើការធ្វើទីផ្សារ ដើម្បីឱ្យផលិតផលលក់ដាច់ពេលដែលឡើងដល់ទីផ្សារ។
ប្រសិនបើលោកអ្នកកំពុងចង់បង្កើតប្រេនផ្ទាល់ខ្លួន ឬមានបំណងចង់ប្ដូររោងចក្រពីក្រៅប្រទេស ត្រឡប់មកក្នុងស្រុកវិញដើម្បីសម្រួលដល់ការចំណាយ ឬពេលវេលានៃការដឹកជញ្ជូន លោកអ្នកអាចទាក់ទងទៅកាន់រោងចក្រដើម្បីពិភាក្សាបាន តាមរយៈ NORIN Factory Cosmetic Branding ដែលមានទីតាំងនៅខណ្ឌកំបូល ក្រុងភ្នំពេញ ប្រទេសកម្ពុជា ឬទាក់ទងតាមទូរស័ព្ទលេខ 086 644 999 (តេលេក្រាម)៕