ការពារប្រសើរជាងព្យាបាល! អ្នកប្រើ Telegram ត្រូវពិនិត្យកន្លែង៣នេះ ដើម្បីការពារកុំឱ្យគេ Hack
SOKLY - កូនផ្កាឈូក
JUNE 16 2025
ឌីជីថល
1.6 K views
2 mins read

សព្វថ្ងៃនេះយើងគ្រប់គ្នាដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម គឺងាយនឹងរកផលប៉ះពាល់ពីសំណាក់ក្រុមអ្នក Hacker ដែលព្យាយាមចូលមកគ្រប់គ្រងប្រើប្រាស់គណនីរបស់យើង ឬបន្លំអត្តសញ្ញាណរបស់យើង ទៅធ្វើរឿងមិនគប្បីផ្សេងៗ។

នៅក្នុងនោះដែរ Telegram ក៏ជាបណ្ដាញទំនាក់ទំនងឌីជីថលមួយដែលអាចប្រឈមនឹងការទន្ទ្រានចូលកាន់កាប់ពីក្រុមមនុស្សដែលមិនស្គាល់អត្តសញ្ញាណទាំងនោះផងដែរ។ ហេតុនេះហើយដើម្បីធានាបាននូវសុវត្ថិភាព លោកអ្នកគួរតែពិនិត្យលើរឿងសំខាន់ទាំង៣ខាងក្រោមនេះឱ្យបានច្បាស់៖

1). ការផ្ទៀងផ្ទាត់ពីរតង់ (Two-Step Verification) នៅពេលដែលអ្នក log in ចូលទៅក្នុងគណនី Telegram  របស់អ្នកវានឹងលោតលេខកូដសម្រាប់ផ្ទៀងផ្ទាត់ទៅកាន់ Telegram របស់អ្នកដែលនៅក្នុង Device ផ្សេង (ឧទាហរណ៍ថា អ្នក Log ចូលទូរស័ព្ទ វានឹងលោតលេខកូដ OTP ចូលទៅក្នុង កុំព្យូទ័ររបស់អ្នកជាដើម)។ ក្រៅពីលេខកូដបែបនេះ វាក៏អាចទាមទារកូដសម្ងាត់មួយតង់ទៀត ដែលអាស្រ័យលើអ្វីដែលអ្នកបានកំណត់ (ជួនកាលអ្នកអាចកំណត់ជាឈ្មោះសត្វចិញ្ចឹមជាដើម)។ ការផ្ទៀងផ្ទាត់ ២តង់ អាចការពារអ្នកយ៉ាងមានប្រសិទ្ធភាពពីក្រុម Hacker បើទោះបីជាគេ Hack បានលេខទូរស័ព្ទរបស់អ្នកក៏ដោយ ក៏គេពិបាកចូលដល់ Telegram ដែរ។

2). ដាក់លេខកូដតាន់ (Strong password) ចៀសវាងការដាក់លេខកូដងាយៗ ដូចជាលេខរៀង ឬថ្ងៃខែឆ្នាំកំណើតអីជាដើម។ ផ្ទុយទៅវិញគួរតែដាក់មានអក្សរលាយគ្នាធំតូច មានសញ្ញាផ្សេងៗ ដើម្បីកុំឱ្យគេងាយស្មានត្រូវ (ឧទាហរណ៍៖ Gm$7v!Xq9z@Lp2Rt)។

3). ឆែក Active Sessions ជាប្រចាំ៖ ការចូលទៅមើល Active Status នៅក្នុង Device ជួយឱ្យអ្នកដឹងថាពេលនេះ គណនី Telegram របស់អ្នកមាននៅក្នុងឧបករណ៍ណាខ្លះ (កុំព្យូទ័រ, ទូរស័ព្ទ ឬក្នុង iPad ជាដើម)​។ បើសិនជាចូលទៅឃើញមានលើសពីឧបករណ៍ដែលអ្នកបានដាក់ ឬឧបករណ៍ខ្លះអ្នកឈប់ប្រើ គួរណាប្រញាប់ Remove (លុប) ចេញ កុំទុកចោល ដើម្បីបង្ការបញ្ហា។

គួរជម្រាបផងដែរថា ក្រៅពីការត្រួតពិនិត្យនូវរឿងទាំង៣ខាងលើ ដើម្បីការពារសុវត្ថិភាព លោកអ្នកក៏គួរតែចៀសវាងពីការចុចមើលតំណភ្ជាប់ (Link) ណាដែលគ្មានប្រភពច្បាស់លាស់ ព្រមទាំងរក្សាការសម្ងាត់ពាក់ព័ន្ធនឹងលេខកូដ ឬព័ត៌មានផ្សេងៗផងដែរ៕

Img 0357

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia