vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជាសម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ
Makara Rin
OCTOBER 5 2024
PR
3 mins read

រាជធានីភ្នំពេញ, កម្ពុជា - ខែតុលា ឆ្នាំ 2024 - vivo ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាស្មាតហ្វូនដែលល្បីល្បាញ និងការលក់ដាច់ខ្លាំងនៅអាស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការមកដល់នូវម៉ូឌែលថ្មីនៃV40 Series នៅកម្ពុជា ដែលមានការបំពាក់កាមេរ៉ា ZEISS និង AI Aura Light Portrait ដែលជាការថតរូប Portrait ដ៏ល្អបំផុតក្នុងចំណោមស្មាតហ្វូនកម្រិតមធ្យម ហើយការមកដល់របស់ V40 Series នេះរួមមាន V40 5G និង V40 Lite។ លោក Jerry Thai និង  លោក  Sovanna Kem ដែលជា អ្នកជំនាញផ្នែកថតរូបនឹងបង្ហាញពី ការថតរូប Portrait កម្រិតអាជីព មុខងារ AI និង ភាពធន់របស់ផលិតផលនេះផងដែរ។

Vivo V40 Peach 3 4 Rgb 0801

Vivo V40 Silver  3 4 Rgb 0801

Photo 2024 10 05 20 02 03

ប្រវត្តិនៃ ZEISS ហេតុអ្វីត្រូវជ្រើសរើស ZEISS ?  

ZEISS គឺជាឈ្មោះរបស់ Carl Zeiss ដែលជាសហគ្រិនផ្នែកចក្ខុវិស័យ ជាអ្នកជំនាញខាងអ៊ុបទិក ដែលមានកេរ្តិ៍ឈ្មោះជាងមួយសតវត្ស ដែលស្នាដៃរបស់គាត់ទទួលបានភាពជោគជ័យដ៏អស្ចារ្យ នៅក្នុងប្រវត្តិសាស្រ្ត។ កញ្ចក់លែន ZEISS ភាគច្រើនត្រូវបានប្រើប្រាស់ផ្តាច់មុខក្នុងការមេរ៉ាកំពូល ៗរបស់ក្រុមហ៊ុនផលិតភាពយន្តហូលីវូដធំៗ  បានផលិតម៉ាស៊ីនពិនិត្យភ្នែកម៉្ញូបដែលមានបច្ចេកវិទ្យាខ្ពង់ កញ្ចក់វែងតាដែលមានស្តង់ដារនឹងតម្លៃថ្លៃ  ដូចជាលែនការមេរ៉ា ZEISS បង្កើតឡើង យ៉ាងពិសេសសំរាប់ការថតរូបក្នុង លំហដំបូងគេ អំឡុងពេលចុះចតនៅឋានព្រះច័ន្ទ។ លោក  Carl Zeiss ក៏ជាអ្នកបង្កើតមីក្រូទស្សន៍ដំបូងគេក្នុងឆ្នាំ 1846/47 ផងដែរ។  vivo និង  ZEISS Global Imaging Partnership អស់រយៈពេលជាង 10 ឆ្នាំ។    

1

2

យុគសម័យថ្មីនៃការថតរូបស្មាតហ្វូនដ៏សំខាន់

នៅក្នុងយុគសម័យនៃប្រព័ន្ធផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ កាមេរ៉ាបានក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការទំនាក់ទំនង ក៏ដូចជាការចែករំលែក សម្រាប់អ្នកបង្កើតមាតិកា និង អ្នករកចំនូលតាម អ៊ីនធឺណិត។ ដោយយល់ពីតម្រូវការពិសេសរបស់អ្នកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា  vivo V40 បានបំពាក់កាមេរ៉ាដែលសហការជាមួយក្រុមហ៊ុន ZEISS   ហើយ

ការសហការនេះធ្វើអោយរូបភាព នៃការថតរូប Portrait មានគុណខ្ពស់ មានភាពស្រស់ស្អាតល្អឥតខ្ចោះ ។ ការលាយបញ្ចូលគ្នានូវការថតរូប Portrait ដ៏មានឥទ្ធិពល ជាមួយថាមពលថ្មធំ 5500mAh និងការរចនាដ៏ស្តើងស្រាល ស្រួលកាន់ ជាមធ្យោបាយដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ ដែលផ្តល់ភាពងាយស្រួលក្នុងការច្នៃប្រឌិត និងការបញ្ចេញមតិ។ 

ប្រតិបត្តិការដ៏មានឥទ្ធិពល និងការរចនាឆើតឆាយ

លក្ខណ:ពិសេសរបស់ V40 Series មិនមែនមានត្រឹមតែកាមេរ៉ាពិសេសប៉ុណ្ណោះទេ ប្រព័ន្ធប្រតិបត្តិការក៏មានសមត្ថភាពខ្លាំងផងដែរ ដែលធានាបាននូវដំណើរការដោយរលូន និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ការរចនាដ៏ប្រណិត និងទាន់សម័យ ដែលបង្ហាញពីខ្សែកោងឆើតឆាយ និងសិប្បកម្មដ៏ផ្ចិតផ្ចង់ បំលែងស្មាតហ្វូនទៅជាស្នាដៃសិល្បៈ។

500x1000 Kv

មានការស្ងើចសសើរពីអ្នកបច្ចេកទេស ថតរូបជាច្រើនក្នុងស្រុក

លោក Jerry Thai - Brab Chom Chom ដែលត្រូវបានគេស្គាល់ថាជា អ្នកថតរូបអាជីព និងអ្នក បណ្តុះបណ្តាលផ្នែកថតរូប វីដេអូ  នឹងបង្ហាត់បង្ហាញអំពីរបៀបប្រើប្រាស់ vivo V40 Series  ក្នុងការថតរូប Portrait កម្រិតអាជីព (professional-level portrait photography) លើសពីស្មាតហ្វូនដទៃទៀតប្រកប ដោយភាពច្នៃប្រឌិត ។  ក្នុងពេលជាមួយគ្នានេះក៏មានអ្នកជំនាញថតរូបជាច្រើនរូបដែលនឹងបង្ហាញពីសមិទ្ធិផលនៃការប្រើប្រាស់ V40 Series ក្នុង ការផ្តិចយករូបភាព និង វីដេអូដ៏ស្រស់ស្អាត។ ពួកគាត់នឹង បង្ហាញពីចំណាប់អារម្មណ៏  ការយល់ឃើញ និង បច្ចេកទេសក្នុងការថតរូប Portrait របស់ V40 Series និងការប្រើប្រាស់ Aura light ក្នុងកន្លែងដែលមានពន្លឺមិនសូវអំណោយផល និង បច្ចេកវិទ្យា AI ក៏ដូចជាមុខងារជាច្រើនទៀត ដែលជំនួយអោយការថតរូបមាន ភាព ច្បាស់ល្អនឹងគុណភាពខ្ពស់។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ vivo ឬតាមដាន vivo នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចូលរួមសន្ទនា និងទទួលបានព័ត៌មានថ្មីៗ អំពី Pre- order និង ការលក់ជាផ្លូវការ នៅ ពាក់កណ្តាលខែ តុលា នេះ ។

https://www.facebook.com/vivoCambodia

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia