ឃើញគេបង្កើតវីដេអូប្លែកៗ តាមរយៈរូបភាព តាមពិតគេប្រើ AI Tool មួយនេះសោះ
Makara Rin
NOVEMBER 18 2024
គន្លឹះល្អៗ
66 views
1 min read

បើនិយាយទៅ AI Tool បច្ចុប្បន្ននេះគឺមានច្រើនណាស់ ដោយវាមានសមត្ថភាពផ្សេងៗគ្នា ហើយចំពោះ AI Tool ដែលគេពេញនិយមក្នុងការប្រើប្រាស់គឺ AI ដែលអាចជួយបង្កើតរូបភាព និងការបង្កើតវីដេអូ។ ក្នុងនោះផងដែរ សម្រាប់ការង្កើតវីដេអូក៏មានច្រើនទម្រង់ទៀតដូចជា ការបំប្លែងពីរូបភាពទៅជាវីដេអូ ឬក៏ការបង្កើតចេញពីសូន្យទៅតាមរយៈ prompt ជាដើម។

ដូច្នេះប្រសិនបើអ្នកចង់បំប្លែងរូបភាពដែលមានស្រាប់ទៅវីដេអូប្លែកៗណាមួយ គឺយើងអាចចូលទៅប្រើប្រាស់ជាមួយនឹងវេបសាយមួយឈ្មោះថា Hailuo AI ហើយខាងក្រោមនេះគឺជារបៀបប្រើប្រាស់។

របៀបប្រើ

  • ចូលទៅកាន់វេបសាយ Hailuo AI
  • ភ្ជាប់ជាមួយនឹង Email របស់អ្នក
  • បន្ទាប់មកអ្នកនឹងឃើញមុខងារពីរគឺ Text to Video និង Image to Video
  • ដូច្នេះដើម្បីបំប្លែងរូបភាពទៅជាវីដេអូបានយើងត្រូវជ្រើសមុខងារ Image to Video
  • បន្ទាប់មកធ្វើការ Upload រូបភាពរបស់អ្នកចូល
  • ជំហ៊ានបន្ទាប់អ្នកត្រូវបញ្ចូល Prompt ( មានន័យថាអ្នកចង់បញ្ជារូបភាពរបស់អ្នកឲ្យចេញសកម្មភាពបែបណាមួយទៅតាមចិត្ត) ឧទាហរណ៍ ខ្ញុំចង់បញ្ជាវាឲ្យបំប្លែងរូបមួយសន្លឹកនេះទៅជាវីដេអូបីឆ្មាជាដើម
  • ដូច្នេះប្រសិនបើអ្នកចង់ឲ្យវាបំប្លែងទៅជាសម្មភាពអ្វីផ្សេងទៀតគឺអ្នកអាចបញ្ចូល Prompt ទៅតាមចិត្តបាន

1

2

 

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia