Vespa X Jastin តម្លៃក្បែរម៉ឺចុះទម្រាំ Vespa X Mansory ទៀតតម្លៃប៉ុន្មានទៅ
Lee Then
SEPTEMBER 13 2024
យានយន្ត
234 views
2 mins read

Vespa X Jastin តម្លៃក្បែរម៉ឺចុះទម្រាំ Vespa X Mansory ទៀតតម្លៃប៉ុន្មានទៅ ហើយអ្វីដែលសំខាន់ចំនួនផលិតមានកំណត់ទៀត បង្អូនធ្លាប់តែដឹងថា ក្រុមហ៊ុន Mansory ជាក្រុមហ៊ុនដែរផ្តោតសំខាន់ទៅលើការ modified រថយន្តប៉ុន្តែឥលូវនេះ ក្រុមហ៊ុន Mansory បាន modified ទៅលើម៉ូតូទៀត។

Vespa X Justin Bieber 10.jpg

Vespa 2024 01 1aopy.jpg

ក្រុមហ៊ុន Mansory បានបង្កើតតាំងពីឆ្នាំ 1989 ដោយ Kourosh Mansory មានអាយុកាល 35ឆ្នាំហើយ ហើយបើក្រលែកមកមើលក្រុមហ៊ុន Vespa បានចាប់ផ្តើមក្នុងឆ្នាំ 1946 បន្ទាប់ពីសង្គ្រាមលោកលើកទី 2 បើគិតមកដល់ឥលូវមានអាយុ 78ឆ្នាំហើយ ហើយក្រុមហ៊ុន Vespa បាននិយាយថា ម៉ូតូ Vespa មានតម្លៃខ្ពស់មិនមែនគ្រាន់តែដោយសារម៉ាកល្បីឈ្មោះប៉ុណ្ណោះទេ ដូចឆ្នោះហើយទើបក្រុមហ៊ុន Vespa បានចាប់ដៃគ្នាធ្វើអោយម៉ូតូរបស់ខ្លួនកាន់តែមានភាពប្រណិត និងមានតម្លៃកាន់តែខ្ពស់។ ចឹងបានថាការងានិងមុខរបរគេមិនធ្វើអ្វីដែរដ៏ដែលៗទេ។

Hq720.jpgFoto2.jpg

 Vespa x MANSORY គឺជាការចូលរួមប្រកបដោយសិល្បៈរវាងក្រុមហ៊ុនកែច្នៃរថយន្តប្រណិត MANSORY និងម៉ាកម៉ូតូដែលមានកេរ្តិ៍ឈ្មោះជាយូរឆ្នាំរបស់ Vespa។ ការចូលរួមនេះផ្តល់នូវស្ទីលបត់បែនប្រកបដោយភាពខ្ពង់ខ្ពស់របស់ MANSORY ទៅលើរចនាដែលមានកេរ្តិ៍ឈ្មោះនៃ Vespa ដោយមានប្រណិតភាព។ ម៉ូតូនេះក៏គ្រោងនិងផលិតនៅក្នុងចំនួនមានកំណត់ដែរគឺត្រឹមតែ 99គ្រឿងទេ សម្រាប់កាតឌីស្សាញដោយក្រុមហ៊ុន MANSORY នេះគឺស្អាតជាង Vespa Jastin ទៅទៀត ដោយវាត្រូវបានប្រើប្រាស់ជាមួយ cabofiber ទៅលើផ្នែកជំហៀង ផ្នែកខាងមុខ មានដាក់ឈ្មោះ MANSORY របាំងភក់ ឬក៏ហៅថាកាត់តាប៊ូមុខ និងមានCover លើភ្លើងស៊ីញ៉ូជាដើម បើបូកលុយសម្រាប់ការលេងបន្ថែមនេះក៏ចាយលុយមិនតិចដែរ។

Mansory 1.jpg

 ចំនុចដែរធ្វើអោយខ្ញុំចាប់អារម្ភៈខ្លាំងនោះគឺ កញ្ចក់មើលក្រោយតែម្តង បងប្អូនអាចឃើញដោយការឌីស្សាញនេះមិនអោយច្រឡំគេតែម្តង ដែរធ្វើអោយកាន់តែលើកសម្រស់ម៉ូតូនេះបន្ថែមទៀត សម្រាប់កែបម៉ូតូក៏បានដេជាថ្នេរយ៉ាងស្រស់ស្អាតដែរ…ហើយក៏ប្រើប្រាស់នូវស្បែកឆៅតែម្តងជាមួយនិងកែបម៉ូតូនេះ ឆ្លាក់ឈ្មោះ MANSORY យ៉ាងស្រស់ស្អាតបន្ថែមពីនេះ។ វត្ថុធាតុដើមដែលប្រើប្រាស់មានដូចជា អាលុយមីញ៉ូម និង កាបូន (Carbon Fiber) ដែលមានទម្ងន់ស្រាល ប៉ុន្តែមានសមត្ថភាពខ្ពស់ជាមួយការប្រើប្រាស់ ។

2024 Mansory Vespa Elettrica Monaco Edition Tuning 14.jpg

Vespa 2024 01 2 Copy.jpg

 

វត្ថុធាតុដើមទាំងនេះត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ ដើម្បីធានាថាម៉ូតូមានភាពរឹងមាំ និងភាពប្រណិតដែលជាការពេញចិត្តរបស់អ្នកប្រើប្រាស់។ ហើយសម្រាប់ខ្ញុំព័ណ៌មួយណាក៏ស្អាតដែរ ចុះបងប្អូនវិញគិតយ៉ាងណាដែរ? គួរជម្រាប់ថាម៉ូតូនេះមិនទាន់បានប្រកាសលក់ជាផ្លូវការនៅឡើយទេ ហើយសម្រាប់ម៉ូតូនេះក៏ជាប្រភេទអគ្គិសនីដែរ តែបើចេញលក់ពេលណាខ្ញុំជឿថាស្រុកខ្មែរក៏មានជិះដែរគ្រាន់តែយូរហើយនិងឆាប់តែប៉ុណ្ណោះ។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia