ជាទូទៅនៅពេលដែលអ៊ីមែលរបស់អ្នកត្រូវបាន "លួចចូល ឬ Hack" វាមានន័យថា មាននរណាម្នាក់បានចូលប្រើគណនីអ៊ីមែលរបស់អ្នកដោយគ្មានការអនុញ្ញាត ដែលអាចបណ្ដាលមកពីការលួចព័ត៌មានសម្ងាត់ (login credentials) មេរោគកុំព្យូទ័រ (malware) ឬការបំពានសន្តិសុខផ្សេងៗ។ នេះអនុញ្ញាតឱ្យពួកគេអាចអានអ៊ីមែលរបស់អ្នក ផ្ញើអ៊ីមែលក្នុងនាមអ្នក ផ្លាស់ប្ដូរពាក្យសម្ងាត់របស់អ្នក និងអាចចូលប្រើគណនីផ្សេងទៀតដែលភ្ជាប់ជាមួយអ៊ីមែលនោះបាន ដូចជា Facebook, IG, YouTube, Google, Discord និងផ្សេងៗទៀត។
ការបែកធ្លាយទិន្នន័យគឺជាការពិតនៃជីវិតអនឡាញដែលកំពុងតែកើនឡើង ប៉ុន្តែក្រោយពេលបែកធ្លាយ យើងអាចប្រើប្រាស់ទិន្នន័យមួយដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់ជនរងគ្រោះដោយសារការបែកធ្លាយ។ ដូច្នេះដើម្បីមើលដឹងថាអាខោន Gmail របស់អ្នកមានចំណុចណាមិនប្រក្រតីនោះអ្នកទាំងអស់គ្នាអាចចូលទៅប្រើប្រាស់ Website មួយនេះបាន Have I Been Pwned
- ជំហានដំបូងចូលទៅកាន់ Google រួចស្វែងរកពាក្យថា Have I Been Pwned
- បន្ទាប់មកចុចលើពាក្យនោះ អ្នកនឹងឃើញប្រឡោនមួយ
- រួចវាយ Gmail ណាមួយដែលអ្នកចង់ឆែកមើល
- ក្នុងករណីអ្នកឃើញសញ្ញាបៃតង នោះបញ្ជាក់ថាអាខោនមានសុវត្ថិភាព
- ក្នុងករណីអ្នកឃើញសញ្ញាក្រហម នោះបញ្ជាក់ថាអាខោនអ្នកពុំមានសុវត្ថិភាព ឬមានអ្វីមួយដែលមិនប្រក្រតី
- ចំណុចខាងក្រោមវាក៏បានបង្ហាញថា អាខោនរបស់អ្នកអសុវត្ថិភាពដោយសាអ្វី និងគួរការពារអាខោនតាមវីធីណាខ្លះផងដែរ។
គូសបញ្ជាក់ផងដែរថា វេបសាយមួយនេះមិនបានទាមទារឲ្យអ្នកប្រើប្រាស់វាយបញ្ជូលលេខកូដ Gmail អាខោននេះទេ វាអាចរក្សាសុវត្ថិភាពអាខោនរបស់អ្នក និងគ្រាន់តែជាការជូនដំណឹងថាអាខោនអ្នកសុវត្ថិភាព ឬអត់តែប៉ុណ្ណោះ ប្រសិនបើអ្នកទាំងអស់គ្នាស្វែងរកឃើញចំណុចណាមួយដែលលោតប្រាប់លើវេបសាយមួយនេះហើយ ប្រញាប់ចូលទៅក្នុង Google ដើម្បីធ្វើការឆែកមើលជាបន្ទាន់។
អត្ថបទដោយ៖ ងួន ឃុនណា