ពេលនិយាយដល់ឡានមួយទឹកតម្លៃក្រោមមួយម៉ឺនដុល្លារ លោកអ្នកអាចនឹងនឹកឃើញដល់ ប្រភេទឡាន Kia Morning ប៉ុន្តែតាមពិតទៅក៏មានឡានផ្សេងទៀតដែលមានតម្លៃប្រហែលហ្នឹងដែរ ជាក់ស្ដែងដូចជាឡានទាំង៥ម៉ូដែលខាងក្រោមនេះ៖
1). Toyota Prius ឆ្នាំ 2007៖ មានតម្លៃប្រហែល ៩,៥០០+ ដុល្លារ ជាប្រភេទរថយន្ត Hybrid ដែលកំពុងពេញនិយមខ្លាំងនៅក្នុងស្រុកខ្មែរយើង ដែលជួយសន្សំសំចៃការចំណាយបានច្រើន សាកសមសម្រាប់ការប្រើប្រាស់នៅក្នុងក្រុង។
2).Honda CR-V ឆ្នាំ 2005៖ មានតម្លៃប្រហែល ៩,៨០០+ ដុល្លារ ជាប្រភេទរថយន្ត SUV ដែលមានទំហំធំល្មម ងាយស្រួលប្រើប្រាស់សម្រាប់អ្នកមានគ្រួសារដែលមានសមាជិក 4-5 នាក់។
4). Nissan X-Trail ឆ្នាំ 2006៖ មានតម្លៃប្រហែល ៩,២៥០+ ដុល្លារ ជាប្រភេទរថយន្ត SUV ដែលមានសមត្ថភាពខ្លាំង និងងាយស្រួលប្រើប្រាស់ សាកសមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬលក្ខណៈគ្រួសារ។
5). Mazda 3 ឆ្នាំ 2008៖ មានតម្លៃប្រហែល ៩,០០០+ ដុល្លារ ជារថយន្តប្រភេទ Compact ដែលមានការរចនាបែបទាន់សម័យ និងងាយស្រួលប្រើប្រាស់ សាកសមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬលក្ខណៈគ្រួសារ។
សូមជម្រាបផងដែរថា តម្លៃអាចប្រែប្រួលទៅតាមស្ថានភាពរថយន្ត និងទីតាំងលក់។ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ និងតម្លៃជាក់ស្ដែងដែល Update ថ្មីៗ លោកអ្នកអាចទាក់ទងសួរបន្ថែមទៅកាន់ភ្នាក់ងារលក់រថយន្តក្នុងស្រុក ឬពិនិត្យមើលតាមគេហទំព័ររថយន្ត ដូចជា Khmer24.com ឬ KhmerMotors.com ជាដើម៕