សហរដ្ឋអាមេរិក បានប្រកាសកាត់បន្ថយពន្ធនាំចូលពីចំនួន ៣៩% មកនៅត្រឹម ១៥% ប៉ុណ្ណោះ សម្រាប់ប្រទេសស្វីស ទៅតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីចុងក្រោយបំផុតរវាងកំពូលប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Yahoo! finance នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនេះ ប្រទេសស្វីសបានសន្យាថា នឹងវិនិយោគទឹកប្រាក់ប្រមាណខ្ទង់ ២០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិកមុនឆ្នាំ២០២៨។ ដោយក្នុងនោះមាន ចំនួនយ៉ាងហោចណាស់ ៦៧ពាន់លានដុល្លារ នឹងចូលទៅនៅក្នុងឆ្នាំ២០២៦។
គួរជម្រាបផងដែរ ប្រទេសស្វីសនឹងបង្កើនការវិនិយោគ ព្រមទាំងនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយផ្ដោតលើវិស័យសំខាន់ៗមួយចំនួនដូចជា ឱសថ, ឧបករណ៍វេជ្ជសាស្រ្ត, អាកាសចរ, ព្រមទាំងការចម្រាញ់មាសជាដើម៕

