លាហើយភាពរញ៉េរញ៉ៃនៃការកត់មេរៀន កត់ត្រាកំណត់ហេតុប្រជុំ ឬឧបសគ្គនៃការប្រាស្រ័យទាក់ទងឆ្លងភាសា នេះគឺជា VIAIM RecDot ដែលជាកាសស្តាប់ឥតខ្សែ (Earbuds) ជំនាន់ថ្មី ត្រូវបានរចនាឡើងមិនត្រឹមតែសម្រាប់ស្តាប់តន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាជំនួយការផ្ទាល់ដ៏ឆ្លាតវៃបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) ដ៏ទំនើប។
កាសដែលមានរូបរាងមើលទៅធម្មតាដូចកាសដែលលោកអ្នកប្រើរាល់ដង មួយនេះ តាមការពិតទៅវាមិនធម្មតានោះទេ ព្រោះថាបានបំពាក់នូវមុខងារពិសេសមួយចំនួនដូចជា៖
-កត់ត្រាផ្ទាល់: RecDot អាចចាប់យកសំឡេងនៃការសន្ទនា ការខលទូរស័ព្ទ កិច្ចប្រជុំអនឡាញតាម និងសូម្បីតែវីដេអូដែលមើលក្នុង YouTubeជាដើម ហើយបំប្លែងវាទៅជាអក្សរ (Text) ដោយផ្ទាល់តែម្តង ជាមួយនឹងភាពត្រឹមត្រូវខ្ពស់។
-បកប្រែ 16 ភាសា: វាមិនត្រឹមតែកត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច បកប្រែទៅវិញទៅមក (Two-Way Translation) ភ្លាមៗនូវអ្វីដែលកំពុងនិយាយ រហូតដល់ ១៦ ភាសា ផ្សេងៗគ្នា តាមរយៈកម្មវិធី VIAIM App។ នេះធ្វើឱ្យការប្រជុំអន្តរជាតិមានភាពរលូន និងលុបបំបាត់របាំងភាសា។ ភាសាដែលវាគាំទ្រមានដូចជា អង់គ្លេស, ចិន,ជប៉ុន,កូរ៉េ,អេស្ប៉ាញ,រុស្ស៊ី,បារាំង,អាល្លឺម៉ង់,អ៊ីតាលី,អារ៉ាប់,ម៉ាឡេ,ថៃ,ហូឡង់,ប៉ូឡូញ និងកាតាំង (Cantonese) ជាដើម។
-ការសង្ខេបឆ្លាតវៃ (AI Summarization)៖ បន្ទាប់ពីកិច្ចប្រជុំចប់សព្វគ្រប់ អ្នកមិនចាំបាច់អានឯកសារអក្សរវែងអន្លាយនោះទេ។ RecDot ប្រើប្រាស់ AI (ដែលដំណើរការស្រដៀងនឹង ChatGPT) ដើម្បី៖ បង្កើត សេចក្ដីសង្ខេប ដ៏ខ្លី និងច្បាស់លាស់។ ទាញយក ចំណុចសំខាន់ៗ នៃកិច្ចពិភាក្សា។ រួមទាំងបង្កើត បញ្ជីការងារត្រូវធ្វើ (To-Do Lists) ដែលបានកំណត់ចេញពីការប្រជុំ។
ទី២.មុខងារថតសម្លេង និងកំណត់អត្តសញ្ញាណអ្នកនិយាយ
RecDot ធានាថាអ្នកមិនរំលងព័ត៌មានណាមួយឡើយ តាមរយៈវិធីសាស្ត្រកត់ត្រាពហុទម្រង់៖
-កត់ត្រា ៣ ផ្លូវ: អាចកត់ត្រាតាមរយៈកាសផ្ទាល់ (សម្រាប់សំឡេងនៅជិត), តាមរយៈប្រអប់សាកថ្ម (សម្រាប់ថតសំឡេងនៅក្នុងបន្ទប់ធំ) និងតាមរយៈកម្មវិធី (សម្រាប់ថតការហៅទូរស័ព្ទ)។
-ការបែងចែកអ្នកនិយាយ (Speaker Labels): មុខងារពិសេសនេះអនុញ្ញាតឱ្យ AI សម្គាល់ និងកំណត់បានថា នរណាជាអ្នកនិយាយ នៅក្នុងកំណត់ហេតុប្រជុំ។ វានឹងដាក់ឈ្មោះអ្នកនិយាយនៅពីមុខអក្សររបស់ពួកគេ ដែលធ្វើឱ្យកំណត់ហេតុមានភាពងាយស្រួលក្នុងការត្រួតពិនិត្យ និងយល់កាន់តែច្បាស់។
ទី៣. គុណភាពសំឡេង និងការកាត់បន្ថយសំឡេងរំខាន: ក្រៅពីមុខងារ AI RecDot ក៏មិនធ្វេសប្រហែសគុណភាពកាសដែរ៖ វាមានបំពាក់នូវបច្ចេកវិទ្យា Active Smart Noise Cancelling (ANC) ដ៏ទំនើប ដើម្បីកាត់បន្ថយសំឡេងរំខានខាងក្រៅ ធានាបាននូវការថតសំឡេងច្បាស់ល្អ និងការស្តាប់ដោយគ្មានការរំខាន។
VIAIM RecDot គឺជាឧបករណ៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលត្រូវប្រជុំជាញឹកញាប់ ឬនិស្សិតដែលត្រូវសិក្សាស្រាវជ្រាវច្រើន ឬអ្នកចូលចិត្តរៀនសូត្រភាសាថ្មីៗតាមវីដេអូយូធូប ឬវេទិកាផ្សេងៗជាដើម។ វាផ្លាស់ប្តូររបស់តួនាទីកាសពីឧបករណ៍កម្សាន្តទៅជា ឧបករណ៍បង្កើនផលិតភាពការងារខ្ពស់។


