អ្វីដែលលោកអ្នកកំពុងឃើញនេះគឺជា NITECORE EMR25 Repeller ដែលជា ឧបករណ៍បណ្តេញមូស និងសត្វល្អិតដោយប្រើកំដៅ (Mosquito and Insect Repeller)ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ ការបោះជំរំ (Camping) ឬការដើរព្រៃ ឡើងភ្នំបោះតង់។
វាដំណើរការដោយប្រើ បន្ទះកំដៅ (Heating Element) ដែលមានសីតុណ្ហភាពខ្ពស់ដើម្បីកម្ដៅបន្ទះ ថ្នាំបណ្តេញមូស (Mosquito Repellent Mat) ដែលមិនប៉ះពាល់ដល់សុខភាពរបស់អ្នកជុំវិញខ្លួនឡើយ។ វាអាចបង្កើតតំបន់ការពារមូស (Mosquito-Free Zone) បានរហូតដល់ 5 ម៉ែត្រ ដែលល្អឥតខ្ចោះសម្រាប់ការបោះតង់គេងក្នុងព្រៃជុំគ្នា។
អ្វីដែលពិសេសគឺទំហំរបស់វាតូចខ្លាំង និងស្រាលល្មម ប្រហែល ២១០ ក្រាម (មិនរាប់បញ្ចូលថ្ម) ដែលងាយស្រួលយកតាមខ្លួន។ ទោះយ៉ាងណាវាមានសមត្ថភាពអាចការពារមូលបានដល់ទៅ៨ម៉ោង និងងាយស្រួលសាកថ្មឡើងវិញតាមរយៈ USB-C អាចប្រើជាមួយ Power Bank ឬឆ្នាំងសាកទូរ័ព្ទបាន។
គ្រាន់តែមាន NITECORE EMR25 Repeller មួយព្យួរជាប់កាបូបស្ពាយ ធានាបានថាការដើរលុកលុយក្នុងព្រៃ លែងប្រឈមជាមួយការរំខានរបស់មូស ឬសត្វល្អិតផ្សេងៗទៀតហើយ។ តើលោកអ្នកចង់សាកប្រើដែរទេ?


