ធ្លាប់តែឃើញដុំផ្ទុកភ្លើង (Power Station) មានទំហំធំៗ ពិបាកយួរតាមខ្លួនពេលឡើងភ្នំ ប៉ុន្តែដុំផ្ទុកភ្លើងចល័តមួយប្រភេទនេះកាន់តែទំនើបជាងមុន ដោយសារវាមានទំហំតូចល្មម ងាយស្រួលដាក់ក្នុងកាបូបស្ពាយ តែអាចផ្តល់ថាមពលបានពេញមួយដំណើរផ្សងព្រេងរបស់អ្នក។
ស្ថានីយថាមពលចល័តម៉ូដែល EcoFlow TRAIL Series DC កំពុងក្លាយជាស្តង់ដារថ្មីនៃថាមពលនៅខាងក្រៅ (Outdoor Power) ដោយវាមានបំពាក់នូវមុខងារទំនើបៗជាច្រើន។ អ្វីដែលធ្វើឱ្យដុំភ្លើងប្រភេទនេះលេចធ្លោជាងគេ គឺប្រសិទ្ធភាពនៃការប្រើប្រាស់ ចរន្តផ្ទាល់ (DC) និងសមត្ថភាពក្នុងការសាកថ្មដោយប្រើ ពន្លឺព្រះអាទិត្យ ហើយនេះជារបៀបដែលវាដំណើរការ៖
-ស្រាល ងាយស្រួលយួរ៖ ម៉ូដែលដូចជា TRAIL 200 DC មានទម្ងន់ត្រឹមតែ ១.៨ គីឡូក្រាម ធ្វើឱ្យការឡើងភ្នំ ឬដើរលេងមិនមានអារម្មណ៍ថាធ្ងន់ឡើយ។
-ប្រសិទ្ធភាពខ្ពស់ ៩៥%៖ ដោយសារវាផ្តល់ថាមពល DC សុទ្ធ (សម្រាប់សាកឧបករណ៍ដូចជា Drone, កាមេរ៉ា, ទូរស័ព្ទ, Tablet) វាមិនមានការខាតបង់ថាមពលដូចពេលបំប្លែងទៅជា AC ទេ ដែលធ្វើឱ្យថ្មប្រើបានយូរជាង។
-សាកបានពេញច្រើនដង៖ ម៉ូដែល TRAIL 300 DC (288Wh) អាចសាក ទូរស័ព្ទ (5,000mAh) របស់អ្នកបាន ១២-១៤ ដង ឬសាក កុំព្យូទ័រយួរដៃ បាន ៤ ដង ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការបច្ចេកវិទ្យាទាំងយប់ទាំងថ្ងៃ។
»»ធានាមានថាមពលមិនចេះអស់ ដោយពន្លឺព្រះអាទិត្យ៖ EcoFlow TRAIL Series DC ដំណើរការដោយប្រើប្រាស់បច្ចេកវិទ្យាសាកថ្មសូឡាទំនើបបំផុត។ នៅពេលអ្នកភ្ជាប់បន្ទះសូឡា (Solar Panel) របស់វាទៅនឹងច្រកបញ្ចូល (Input Port) ឧបករណ៍នេះនឹងចាប់យកថាមពលពីព្រះអាទិត្យមកសាកថ្មខ្លួនឯងឡើងវិញ។ ជាមួយនឹងបន្ទះសូឡាទំហំ 110W អ្នកអាចសាកវាឱ្យពេញបានក្នុងរយៈពេលត្រឹមតែ ៣-៤ ម៉ោង ប៉ុណ្ណោះក្នុងលក្ខខណ្ឌថ្ងៃល្អ។ នេះមានន័យថា ដរាបណាមានពន្លឺថ្ងៃ អ្នកមានប្រភពថាមពលគ្មានដែនកំណត់សម្រាប់ដំណើរផ្សងព្រេងយូរថ្ងៃ។
ទន្ទឹមនឹងនោះ វាក៏មាន រន្ធសម្រាប់សាក (Multiple Ports)ច្រើនជម្រើសដូចជា: មានរន្ធ USB-C (in & out), USB-A និងរន្ធ 12V សម្រាប់ប្រើប្រាស់ជាមួយឧបករណ៍ចាំបាច់ផ្សេងៗ។
ដុំផ្ទុកភ្លើងចល័ត TRAIL Series DC ដែលមានសមត្ថភាពសាកថ្មដោយប្រើពន្លឺព្រះអាទិត្យ គឺជាការវិវត្តន៍ដ៏ធំមួយនៅក្នុងបច្ចេកវិទ្យាថាមពលចល័ត។ វាបានយកឈ្នះលើដែនកំណត់នៃថ្មចល័តធម្មតា និងផ្តល់នូវភាពងាយស្រួលនៃការប្រើប្រាស់ថាមពលដែលពឹងផ្អែកលើធនធានធម្មជាតិ។ ការវិនិយោគលើដុំភ្លើងប្រភេទនេះ គឺមានន័យថាការវិនិយោគលើភាពរីករាយនៃការបោះជំរុំ ឬឡើងភ្នំដោយគ្មានការភ័យខ្លាចថាឧបករណ៍សំខាន់ៗអស់ថ្មទៀតឡើយ។


