នេះជាមុខទំនិញសំខាន់ៗទាំង ៥ ដែលសហរដ្ឋអាម៉េរិក នាំចូលច្រើនបំផុតមកកាន់ប្រទេសកម្ពុជា
SOKLY - កូនផ្កាឈូក
APRIL 3 2025
ឌីជីថល
2.9 K views
1 min read

យោងតាមរបាយការណ៍ពី Trading Economics បានឱ្យដឹងថា ការនាំចេញរបស់សហរដ្ឋ​អាមេរិក​មក​កម្ពុជា​មាន​ចំនួន ៣២១,៦៣​លាន​ដុល្លារ​ក្នុង​អំឡុង​ឆ្នាំ​២០២៤។

ប្រភពដដែលបានបញ្ជាក់ថា ទំនិញសំខាន់ៗដែលសហរដ្ឋអាមេរិកបាននាំមកកាន់ប្រទេសកម្ពុជារួមមាន៖

១-យានជំនិះក្រៅពីផ្លូវរថភ្លើង៖ សំដៅលើមធ្យោបាយដឹកជញ្ជូនណាមួយដែលមិនដំណើរការលើផ្លូវដែក រួមទាំងរថយន្ត ឡានដឹកទំនិញ ឡានក្រុង ម៉ូតូ កង់ និងយានជំនិះនៅលើដីផ្សេងទៀត។

២-កាកសំណល់ពីឧស្សាហកម្មអាហារ និងអាហារសត្វ

៣-ស្បែកសត្វ និងសម្លៀកបំពាក់ធ្វើពីស្បែកសត្វ ឬសម្លៀកបំពាក់ស្បែកសិប្បនិម្មិត

៤-គ្រឿងម៉ាស៊ីន ដូចជាចង្ក្រៀង និង ឡចំហាយ

៥-ក្រដាស និងក្រដាសកៀប, ផលិតផលដែលផលិតពីទ្រនាប់ក្រដាស

គួរជម្រាបផងដែរថា តាមរបាយការណ៍ចុងឆ្នាំ ២០២៤ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា កម្ពុជានាំចេញទំនិញទៅអាម៉េរិក ក្នុងទំហំប្រមាណ ៨,៨ពាន់លានដុល្លារ ដោយកើនឡើង ១១% បើធៀបនឹងឆ្នាំ២០២៣។ កម្ពុជា នាំចូលទំនិញពីអាម៉េរិកមានទំហំប្រមាណ ២៥៧លានដុល្លារ ដោយកើនឡើង ២,៧%៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia