ដំណឹង! ក្រុមហ៊ុន Apple ចេញសេចក្តីព្រមានដល់អ្នកប្រើប្រាស់ iPhone ៧ម៉ូឌែលនេះត្រូវអាប់ឌេតជាបន្ទាន់
Khunna - ឃុនណា
MAY 13 2026
អេឡិចត្រូនិក
1.4 K views
2 mins read

យោងតាមការអាប់ឌេតចុងក្រោយរបស់ Apple Support និងការចុះផ្សាយលើគេហទំព័រព័ត៌មានអន្តរជាតិ Forbes បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 26.5 រួមជាមួយការព្រមានឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាព (Update) ជាបន្ទាន់។ នេះក៏ព្រោះតែ iOS 26.5 បានជួសជុលបញ្ហាចន្លោះប្រហោងផ្នែកសន្តិសុខយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅជាង ៦០ ចំណុច ដែលក្នុងនោះមានបញ្ហាជាច្រើនត្រូវបានចាត់ទុកថាមានសភាពធ្ងន់ធ្ងរ។

Apple Software Security Update I Os 18 Red 600x300 1

មូលហេតុដែល Apple ចេញសេចក្តីព្រមានឱ្យអាប់ដេតទៅកាន់ iOS 26.5 ជាបន្ទាន់នោះ គឺដោយសារតែកត្តាសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖ 

១. បិទចន្លោះប្រហោងសុវត្ថិភាពធ្ងន់ធ្ងរ (Security Patches)
នេះគឺជាមូលហេតុចម្បងបំផុត ជារឿយៗ Apple រកឃើញចន្លោះប្រហោងដែល Hacker អាចប្រើដើម្បីលួចចូលគ្រប់គ្រងទូរសព្ទ ឬលួចទិន្នន័យឯកជន (ដូចជាលេខសម្ងាត់ធនាគារ ឬរូបថត)។ ការប្រើពាក្យថា "ព្រមាន" មានន័យថាចន្លោះប្រហោងនោះអាចនឹងកំពុងត្រូវបានគេវាយប្រហារ (Active Attack) ដូច្នេះអ្នកប្រើប្រាស់ត្រូវតែដំឡើងដើម្បីបិទច្រកនោះភ្លាម។

Apple iOS 265 Update២. ការពារការវាយប្រហារពី Spyware
ក្នុងឆ្នាំ ២០២៦ នេះ ការវាយប្រហារដោយមេរោគចារកម្ម (Spyware) កាន់តែមានភាពឆ្លាតវៃ។ iOS 26.5 ត្រូវបានគេរាយការណ៍ថាបានបញ្ចូលនូវប្រព័ន្ធការពារថ្មី ដើម្បីទប់ស្កាត់ការលួចតាមដានទីតាំង ឬការលួចស្តាប់ការសន្ទនា ដែលអាចប៉ះពាល់ដល់ឯកជនភាពរបស់អ្នកប្រើប្រាស់កម្រិតខ្ពស់។

Apple Issues Another Spyware Warning to I Phone Users Worldwide
៣. បង្កើនស្ថិរភាពដល់មុខងារ AI (Apple Intelligence)
ដោយសារ iOS 26 ផ្ដោតខ្លាំងលើ AI ដូច្នេះក្នុងកំណែ ២៦.៥ នេះ Apple បានកែសម្រួលនូវកំហុសបច្ចេកទេស (Bugs) ដែលធ្លាប់ធ្វើឱ្យទូរសព្ទឆាប់ក្ដៅ ឬស៊ីថ្មខ្លាំងនៅពេលប្រើមុខងារឆ្លាតវៃ។ ការអាប់ដេតនេះនឹងជួយឱ្យម៉ាស៊ីនដើរស្រួល និងមានសុវត្ថិភាពជាងមុន។

Advice Apple Intelligence 2048px 5140 2x1 1

ម៉ូឌែលដែលត្រូវអាប់ឌេត៖

  • iPhone 17 Series
  • iPhone 16 Series
  • iPhone 15 Series
  • iPhone 14 Series
  • iPhone 13 Series
  • iPhone 12 Series
  • iPhone 11 Series
  • iPhone SE (ជំនាន់ទី ២ និងទី ៣)។​

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកឃើញសេចក្តីព្រមាននេះ វាពុំមែនជាការបង្ខំឱ្យប្តូរទូរសព្ទថ្មីទេ ប៉ុន្តែគឺជាការដាស់តឿនឱ្យការពារខ្លួន ពីហានិភ័យលើអ៊ីនធឺណិត។ 

66e0794ba0ff598b2666393f

  • របៀបកអាប់ឌេតចូលទៅ Settings > General > Software Update
    ពិនិត្យមើលទំហំ File និងការពិពណ៌នា (Release Notes)
  • ដំឡើងវានៅពេលយប់ ឬពេលមាន Wi-Fi ស្ថិរភាព។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia