អាប់ឌេតហើយ! មិនបាច់បង់លុយ ក៏អាចប្រើមុខងារ ១ នេះលើ YouTube បានដែរ
Khunna - ឃុនណា
MAY 7 2026
ឌីជីថល
29 views
1 min read

កាលពីពេលថ្មីៗនេះ មានការចែកចាយបន្តគ្នានូវរូបភាពព័ត៌មានដែល YouTube បានសម្រេចបញ្ចេញមុខងារពិសេស (Premium Feature) ឱ្យប្រើប្រាស់ដោយសេរី។ ការពិតនៃព័ត៌មាននេះ គឺសំដៅទៅលើមុខងារ Picture-in-Picture (PiP) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលវីដេអូក្នុងផ្ទាំងតូច នៅពេលចាកចេញពីកម្មវិធី YouTube ទៅកាន់អេក្រង់ Home ឬប្រើកម្មវិធីផ្សេង។ 

Alexander Shatov Ni Uk Im Zc S P8 Unsplash

កាលពីមុន មុខងារ PiP នេះត្រូវបានរក្សាទុកសម្រាប់តែអ្នកដែលបង់លុយប្រចាំខែ (YouTube Premium) ប៉ុណ្ណោះ ជាពិសេសនៅលើឧបករណ៍ iOS (iPhone/iPad)។ ប៉ុន្តែបច្ចុប្បន្ន YouTube បានចាប់ផ្តើមបើកឱ្យអ្នកប្រើប្រាស់ដែលមិនទាន់មានគណនី Premium អាចប្រើប្រាស់មុខងារនេះបានជាបណ្តើរៗហើយនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ សម្រាប់ iPhone/iPad ត្រូវមានកំណែអាប់ដេត iOS 15 ឡើងទៅ ចំណែក Android គឺភាគច្រើនមានរួចជាស្រេចហើយ។

Tc Thumbnail   2026 05 07 T163544.589

របៀបបើកដំណើរការ (Settings)

ប្រសិនបើអ្នកចង់ដឹងថាគណនីរបស់អ្នកអាចប្រើបានឬនៅ អ្នកអាចចូលទៅពិនិត្យមើលក្នុងកម្មវិធី YouTube ដោយផ្ទាល់៖

  • ចុចលើ រូប Profile របស់អ្នក
  • ជ្រើសរើស Settings រួចចូលទៅកាន់ General
  • ស្វែងរកពាក្យ Picture-in-picture រួចចុចបើក (On)។

គួរបញ្ជាក់ផងដែរថា ការដាក់ឱ្យប្រើប្រាស់នេះគឺធ្វើឡើងជាជំហានៗតាមតំបន់ភូមិសាស្ត្រ ដូច្នេះប្រសិនបើអ្នកមិនទាន់ឃើញមានមុខងារនេះនៅក្នុង Settings ទេ សូមរង់ចាំការអាប់ដេតនៅពេលក្រោយ។ សម្រាប់នៅកម្ពុជាគឺមានច្រើនម៉ូឌែលទូរស័ព្ទដែលអាចធ្វើបាន។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia