អស្ចារ្យណាស់! ស្ថាបនិកខ្មែរមួយរូប បង្កើតវេបសាយផ្ទុកឯកសារជាង ៤៥០ លានច្បាប់ សម្រាប់សិស្សនិស្សិត និងអ្នកស្រាវជ្រាវចូលប្រើ Free
Khunna - ឃុនណា
MAY 6 2026
ឌីជីថល
1.7 K views
4 mins read

ក្នុងយុគសម័យឌីជីថល ការស្រាវជ្រាវមិនមែនជារឿងលំបាកទៀតនោះទេ ប្រសិនបើយើងមានឧបករណ៍ត្រឹមត្រូវ។ ដូច្នេះថ្ងៃនេះ ចាបខៀវ-Technology Cambodia មានកិត្តិយសក្នុងការសម្ភាសន៍ជាមួយលោក រិន ធារុំ ស្ថាបនិក PaperGate ខណៈលោកជា និស្សិតថ្នាក់បណ្ឌិត វិស្វករគីមី និងជាអ្នកស្រាវជ្រាវ កំពុងសិក្សាថ្នាក់បណ្ឌិតជំនាញ វិស្វកម្មរ៉ែ និងវត្ថុធាតុដើម (Mining and Materials Engineering) នៅសកលវិទ្យាល័យសុងខ្លា (Prince of Songkla University) ប្រទេសថៃ។

Thearum Rin (tom)

លោក រិន ធារុំ មានស្រុកកំណើតនៅភូមិពុទ្ធា ខេត្តត្បូងឃ្មុំ លោកគឺជាបញ្ញវន្តមួយរូបដែលបានចំណាយពេលសិក្សានៅប្រទេសថៃអស់ជាច្រើនឆ្នាំ។ បច្ចុប្បន្នលោកកំពុងសិក្សាថ្នាក់បណ្ឌិតជំនាញ Mining and Materials Engineering ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគីមីវិទ្យា និងថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មគីមី។ ទោះបីជាជំនាញគោលរបស់លោក គឺផ្នែកគីមី និងរ៉ែ ប៉ុន្តែលោកមានចំណូលចិត្តខ្ពស់ក្នុងផ្នែកឌីជីថល ដែលនាំឱ្យលោកក្លាយជា "Full-stack Researcher" មួយរូប។

Papergate Intro

លោក ធារុំ បានបង្កើតនូវ Ecosystem បច្ចេកវិទ្យាផ្ទាល់ខ្លួន ដែលមានប្រយោជន៍ជាច្រើនដូចជា៖

  • PaperGate (papergate.org) មោទនភាពធំបំផុតរបស់លោក។ វាជា Search Engine សម្រាប់ឯកសារស្រាវជ្រាវ ដែលផ្តល់លទ្ធភាពចូលអានឯកសារជាង ៤៥០ លានច្បាប់ ដោយឥតគិតថ្លៃ និងមានមុខងារ AI ជួយសង្ខេបអត្ថបទទៀតផង។
  • ThearumOSប្រព័ន្ធគ្រប់គ្រងជីវិត (Life Management System) ដែលផ្តោតលើសុវត្ថិភាពទិន្នន័យ (Local-first) រួមបញ្ចូលទាំងការកត់ត្រា ហិរញ្ញវត្ថុ និងសុខភាពក្នុងកន្លែងតែមួយ។ 
  • FreeSpeach បណ្តាញសង្គមអាថ៌កំបាំងដែលប្រើបច្ចេកវិទ្យា Encryption កម្រិតខ្ពស់បំផុត។

Screenshot 2026 05 05 at 2.08.10 Pm

ក្រៅពីនេះក៏មាន project តូចៗដូចជា DefAtlas (defatlas.papergate.org) វេបសាយមើលទីតាំងមូលដ្ឋានទ័ពលើពិភពលោករួមទាំង CosmicExplorer (cosmicexplorer.papergate.org) វេបសាយផ្តល់ចំណេះដឹងពីលំហអាកាស តាមដានវត្ថុហោះមកជិតផែនដី និងតាមដានស្ថានីយ៍អវកាសInternational Space Station (ISS) ផងដែរ។

លោកបានបង្ហើបថា PaperGate ត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាលំបាក និងភាពស្មុគស្មាញក្នុងការស្វែងរកឯកសារស្រាវជ្រាវ តាមរយៈការផ្ដល់ជូននូវគេហទំព័រដែលមានរចនាបថទំនើប ងាយស្រួលប្រើ និងមានប្រសិទ្ធភាពខ្ពស់។ ដោយសារបញ្ហាប្រឈមនៃគេហទំព័រអ្នកបោះពុម្ពផ្សាយមានច្រើនលើសលប់ ការស្ទួនទិន្នន័យ និងការជួបប្រទះនឹងការបង់ប្រាក់ (paywall) ដែលសូម្បីតែ Google Scholar ក៏នៅមានកម្រិតនោះ PaperGate បានក្លាយជាមជ្ឈមណ្ឌលប្រមូលផ្ដុំឯកសារជាង ៤៥០ លានច្បាប់ពីប្រភពដែលអាចជឿទុកចិត្តបានក្នុងកន្លែងតែមួយ។

Photo 2026 05 06 15 24 09

មុខងារពិសេសរបស់ PaperGate រួមមាន៖ 

  • អាចស្វែងរក អាន និងទាញយកឯកសារ PDF (ប្រភេទ Open Access) បានភ្លាមៗក្នុងកន្លែងតែមួយ ជាមួយប្រព័ន្ធបែងចែកប្រភេទឯកសារច្បាស់លាស់។
  • បង្ហាញទិន្នន័យមេតាពេញលេញ (DOI, Abstract, Citation Count) និងមានការ Highlight ពាក្យគន្លឹះ ដើម្បីងាយស្រួលក្នុងការវិភាគ និងវាយតម្លៃគុណភាពអត្ថបទ។
  • មានមុខងារសង្ខេបអត្ថបទដោយ AI, ស្វែងរកប្រភពឯកសារយោង និងបង្កើត Citation បានជាង ១០,០០០ ទម្រង់ខុសៗគ្នា។
  • រួមបញ្ចូលឧបករណ៍ជំនួយការងារវិទ្យាសាស្ត្រដូចជា តារាងខួបនៃធាតុគីមី និងម៉ាស៊ីនគណនាបំប្លែងខ្នាត ដែលជួយសម្រួលដល់ការសិក្សាគ្រប់ជ្រុងជ្រោយ។

Tc Thumbnail   2026 05 11 T095118.351

PaperGate ត្រូវបានបង្កើតឡើងដោយប្រើ React (JS/TS) និង Google Antigravity ដើម្បីផ្ដល់នូវ UI ទំនើប និងរលូនបំផុត រួមជាមួយប្រព័ន្ធ Supabase សម្រាប់គ្រប់គ្រងទិន្នន័យប្រកបដោយសុវត្ថិភាព និងការដាក់ឱ្យដំណើរការលើ Netlify ដើម្បីធានាបាននូវល្បឿន និងស្ថេរភាពខ្ពស់។

1. Frontend (ផ្នែកមុខវេបសាយ)

  • JavaScript & TypeScript មូលដ្ឋានសម្រាប់សរសេរកូដ
  • React បង្កើត UI ដែលលឿន និងទាន់សម័យ
  • HTML, CSS សម្រាប់រចនាទម្រង់ និង layout
  • UI/UX Design ឲ្យវេបសាយមានភាព clean និងងាយប្រើ

Wp Typescript Vs Javascript Comparison

2. Backend & Database

  • Supabase ( Firebase / Node.js) សម្រាប់ database, authentication, API
  • SQL (PostgreSQL) សម្រាប់គ្រប់គ្រងទិន្នន័យ

3. Deployment & DevOps

  • Netlify / Vercel សម្រាប់ deploy វេបសាយ
  • GitHub សម្រាប់គ្រប់គ្រង version កូដ
  • CDN & performance optimization ប្រើ Cloudflare

Devops Continuous Integration Deployment Process Flow Software Development and It Operations Methodology Slide01

លោក រិន ធារុំ បានលើកឡើងថាទោះបីជាបច្ចុប្បន្នឧបករណ៍ AI និង Zero-code ដូចជា Google Antigravity, Lovable Claude អាចជួយបង្កើតវេបសាយបានដោយមិនបាច់សរសេរកូដ ប៉ុន្តែអ្នកអភិវឌ្ឍនៅតែចាំបាច់ត្រូវមានចំណេះដឹងមូលដ្ឋានគ្រឹះដើម្បីគ្រប់គ្រងគម្រោងឱ្យមានប្រសិទ្ធភាព។ ចំណេះដឹងទាំងនោះរួមមាន ការយល់ដឹងពីចរន្តការងាររវាង Frontend និង Backend, គោលការណ៍រចនា UI/UX, ការគ្រប់គ្រងទិន្នន័យ និង API ព្រមទាំងជំនាញក្នុងការ Deploy និងការថែទាំប្រព័ន្ធទាំងផ្នែកល្បឿន និងសុវត្ថិភាព ដើម្បីធានាថាវេបសាយអាចដំណើរការបានល្អ និងមានស្ថេរភាពយូរអង្វែង។

ជាចុងក្រោយលោក រិន ធារុំ បានបង្ហាញពីចក្ខុវិស័យ ចំពោះគម្រោងនាពេលអនាគត PaperGate នឹងពង្រីកខ្លួនទៅជាវេទិកាសហគមន៍តាមរយៈការបន្ថែមមុខងារ Forum សម្រាប់ជជែកដេញដោល និង Researcher Profile ដើម្បីភ្ជាប់ទំនាក់ទំនងក្នុងវិស័យស្រាវជ្រាវ។ ក្នុងនាមជាលោកជា Founder មួយរូបលោកចង់លើកទឹកចិត្តយុវជនដែលចង់ចូលរួមក្នុងវិស័យ AI និង Tech ថា៖ ចាប់ផ្តើមពីគំនិត និងបញ្ហាជាក់លាក់ជាមុនសិនរួចរកដំណោះស្រាយមិនចាំបាច់ប្រកួតជាមួយ Platform ធំៗទេ ប៉ុន្តែត្រូវបង្កើតអ្វីដែលមានតម្លៃ និងដោះស្រាយបញ្ហាបានយ៉ាងពិតប្រាកដ។ទោះបីគ្មានធនធានច្រើនក៏អាចចាប់ផ្តើមបានប្រសិនបើយើងយល់ពីបញ្ហាច្បាស់ និងធ្វើវាឲ្យល្អក្នុងចំណុចតូចមួយ។

«ចាប់ផ្ដើមពីចំណុចតូចៗដែលអ្នកអាចធ្វើបានល្អបំផុតរួចអភិវឌ្ឍវាបន្តិចម្ដងៗ នោះវានឹងក្លាយជា Startup ដែលមានសក្ដានុពលបំផុត»

More info Contact: Email: i@papergate.org, tom@papergate.org

Facebook: Tom. T. Rin, Telegram: @tomveritas, +66 9 2427 2762

អត្ថបទដោយ៖ ងួន ឃុនណា 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia