មូលហេតុចម្បងមួយដែលធ្វើឱ្យទូរស័ព្ទរបស់អ្នកអស់លុយពីស៊ីមកាតដោយមិនដឹងខ្លួន គឺបណ្តាលមកពីមុខងារ Automatic Downloads ទាំង ៣ នៅក្នុង App Store រួមមាន App Downloads, App Updates, និង In-App Content។ ម្យ៉ាងវិញទៀត គឺការប្រើមុខងារប្រព័ន្ធសេវាអ៊ិនធឺណេតលើទូរស័ព្ទមិនត្រូវក្បួន ទើបធ្វើឲ្យកាត់លុយអ៊ិនធឺណេតច្រើន។

១. App Downloads (ការទាញយកកម្មវិធីដោយស្វ័យប្រវត្តិ) មុខងារនេះនឹងធ្វើការដំឡើងកម្មវិធីថ្មីៗលើទូរស័ព្ទរបស់អ្នកដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកបានទិញ ឬទាញយកកម្មវិធីនោះនៅលើឧបករណ៍ផ្សេងទៀត (ដូចជា iPad ឬ iPhone មួយផ្សេងទៀត) ដែលប្រើប្រាស់ Apple ID រួមគ្នា។ ប្រសិនបើកម្មវិធីទាំងនោះមានទំហំធំ ហើយទូរស័ព្ទរបស់អ្នកកំពុងប្រើប្រាស់ទិន្នន័យសេវាទូរស័ព្ទ (Cellular Data) វានឹងធ្វើការទាញយកភ្លាមៗ ដែលជាមូលហេតុចម្បងធ្វើឱ្យអស់គម្រោងអ៊ីនធឺណិត ឬអស់លុយពីស៊ីមកាតរបស់អ្នកយ៉ាងឆាប់រហ័សបំផុត។
២. App Updates (ការធ្វើបច្ចុប្បន្នភាពកម្មវិធី)
កម្មវិធីទាំងអស់ក្នុងទូរស័ព្ទអ្នក វានឹង Update ទៅជំនាន់ថ្មីដោយខ្លួនឯងរាល់ពេលមានកំណែអាប់ដេតពីកម្មវិធីណាមួយ។ ដូច្នេះហើយនេះជាអ្នកដែលស៊ីលុយធំបំផុត ព្រោះកម្មវិធីនីមួយៗពេលខ្លះ Update ម្តងៗដល់ទៅរាប់រយ MB ឬ GB ក៏មានដែរ។
៣. In-App Content (មាតិកាក្នុងកម្មវិធី)
វាអនុញ្ញាតឱ្យកម្មវិធីដំណើរការនៅពីក្រោយ (Background) ដើម្បីទាញយកទិន្នន័យទុកមុន មុនពេលអ្នកបើកវាប្រើ។ មានន័យថាវាធ្វើឱ្យទូរស័ព្ទអ្នករវល់ទាញយកទិន្នន័យរហូត ទោះបីអ្នកមិនទាន់ចុចបើក App ហ្នឹងក៏ដោយ។
បៀបបិទលើ iPhone (iOS)
- ចូលទៅកាន់ Settings > App Store បិទត្រង់ផ្នែក App Downloads, App Updates និង In-App Content
- បិទត្រង់ផ្នែក Automatic Downloads (ក្រោម Cellular Data) ដើម្បីកុំឱ្យវាប្រើអ៊ីនធឺណិតស៊ីមមកដោនឡូត។

របៀបបិទលើ Android
- ចូលទៅកាន់ Play Store > Profile > Settings > Network preferences
- កំណត់យក "Over Wi-Fi only" ឬ "Don't auto-update apps" ដើម្បីទប់ស្កាត់ការប្រើទិន្នន័យស៊ីម។


ចំណុចបន្ថែមដើម្បីការពារការកាត់លុយលឿន
ត្រូវប្រាកដថាអ្នកបានភ្ជាប់គម្រោងអ៊ីនធឺណិតដូចជា SmartNas ជាមុនសិន ចៀសវាងការប្រើលុយសុទ្ធក្នុងស៊ីម។ រាល់គម្រាងរបស់ Smart ដែលអ្នកចង់ភ្ជាក់ សូមទាញយក App SmartNas ដើម្បីងាយស្រួលមើលទិន្នន័យលុយអ៊ិនធឺណេត និងមុខងារគម្រោងថ្មីៗជាច្រើនរបស់ Smart Axiata ។ App SmartNas មិនត្រឹមតែអាចឆែកមើលដាតាដែលនៅសល់ទេ តែអ្នកអាចបញ្ចូលលុយទូរស័ព្ទ ទិញស៊ីម និងស្វែងរកគម្រោងឬសេវាកម្មផ្សេងៗជាច្រើនរបស់ Smart បានថែមទៀតផង។ ដូច្នេះមិនបាច់ភ័យរឿងអ៊ិនធឺណេតកាត់លុយលឿននោះទេ ភ្ជាប់តែគម្រាងសេវាកម្មរបស់ SmartNas ឲ្យត្រូវទៅរួចជាការស្រេចហើយ ចង់ Download Game លេង Facebook មើលយូធូប លេងហ្គេមបានមួយសេរី។ ដោនឡូត SmartNas ឥឡូវនេះ https://smartnas.go.link/home

សម្រាប់គម្រោងប្រចាំសប្ដាហ៍ដែលណែនាំ និងចំណេញ៖
- Smart ដាតាតាមចិត្ត! 2 ត្រឹមតែ $2/សប្ដាហ៍ ទទួលបាន ដាតាអ៊ិនធឺណិត 30GB, 100 នាទីតេ និងសារក្នុងប្រព័ន្ធ។ ដើម្បីភ្ជាប់ ចុច *1725*200#
គម្រោងប្រចាំខែដែលណែនាំ និងចំណេញ៖
- Smart ដាតាតាមចិត្ត! 6 ត្រឹមតែ $6/ខែ ទទួលបានដាតាអ៊ិនធឺណិត 90GB, 300 នាទីតេ និងសារក្នុងប្រព័ន្ធ។ ដើម្បីភ្ជាប់ ចុច *1725*600#
សម្រាប់ព័ត៌មាន និងគម្រោងបន្ថែមរបស់ SmartAxiata សូមធ្វើការតាមដានក្នុងកម្មវិធី SmartNas ឬគេហកទំព័រផ្លូវការ SmartAxiata (010 200 888)។
