ជាទូទៅ ការបិទទីតាំងនៅលើ Facebook គឺ បង្កើនសុវត្ថិភាពឯកជនភាពរបស់អ្នក បានមួយកម្រិតធំ។ វារារាំង Facebook មិនឱ្យតាមដានទីតាំងជាក់លាក់របស់អ្នក ហើយក៏ជួយកាត់បន្ថយការផ្សាយពាណិជ្ជកម្មដែលផ្អែកលើទីតាំងផងដែរ។
- កាត់បន្ថយការតាមដាន៖ នៅពេលអ្នកបិទ Location Services សម្រាប់ Facebook វាពិបាកសម្រាប់ Facebook ក្នុងការដឹងថាអ្នកកំពុងនៅទីណាពិតប្រាកដ។ នេះជួយការពារព័ត៌មានឯកជនរបស់អ្នកពីការតាមដានដោយមិនចាំបាច់។
- កាត់បន្ថយការផ្សាយពាណិជ្ជកម្មគោលដៅ៖ ប្រសិនបើ Facebook មិនដឹងទីតាំងរបស់អ្នក វានឹងកាត់បន្ថយការបង្ហាញផ្សាយពាណិជ្ជកម្មដែលផ្អែកលើទីតាំង (ឧទាហរណ៍ តំបន់ដែលនៅក្បែរៗអ្នក)។
- ការពារព័ត៌មានផ្ទាល់ខ្លួន៖ ការចែករំលែកទីតាំងច្រើនពេកអាចផ្តល់ព័ត៌មានលម្អិតអំពីទម្លាប់ប្រចាំថ្ងៃរបស់អ្នកដល់អ្នកដទៃ ដែលអាចបង្កជាហានិភ័យសុវត្ថិភាព ប្រសិនបើព័ត៌មាននោះធ្លាក់ទៅក្នុងដៃជនណាមួយ។
ដូច្នេះនេះជាវិធីលាក់ទីតាំងរបស់អ្នកលើ Facebook
ប្រសិនបើអ្នកចង់ផុសលើ Facebook ដោយមិនបង្ហាញទីតាំងដែលអ្នកកំពុងនៅ អ្នកអាចធ្វើតាមវិធីខាងក្រោមនេះ៖
1. កុំចុចបន្ថែមទីតាំង (Check In)៖ នៅពេលអ្នកបង្កើត Post ថ្មី កុំចុចលើប៊ូតុង "Check In" ឬ "Location" (រូបម្ជុល) ដែល Facebook ផ្ដល់ជូន។
2.បិទសេវាកម្មទីតាំង (Location Services) សម្រាប់ Facebook៖
- ចូលទៅកាន់ Settings (ការកំណត់) នៅក្នុងទូរស័ព្ទរបស់អ្នក។
- ស្វែងរក Privacy (ឯកជនភាព) ឬ Location (ទីតាំង)។
- រកកម្មវិធី Facebook ហើយបិទការអនុញ្ញាតឱ្យ Facebook ប្រើប្រាស់សេវាកម្មទីតាំងរបស់អ្នក។
3.កុំTag ទីតាំងណាមួយ៖ ត្រូវប្រាកដថាអ្នកមិនបាន Tag ទីតាំងជាក់លាក់ណាមួយនៅក្នុង Post របស់អ្នកឡើយ។
ដោយអនុវត្តវិធីសាស្ត្រទាំងនេះ Post របស់អ្នកនឹងមិនបង្ហាញពីទីតាំងដែលអ្នកកំពុងនៅនោះទេ។ សូមធ្វើការប្រុងប្រយ័ត្នព្រោះចំណុចទាំងនេះ ព្រោះវាអាចធ្វើឲ្យអ្នកជួបរឿងមិនល្អណាមួយដែលជាការព្រៀងទុករបស់ជនណាមួយ។