អាមេរិក គ្រោងចំណាយខ្ទង់ ២ពាន់លានដុ.ល្លារ ដើម្បីផ្លាស់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាឈ្មោះនេះវិញ
SOKLY - កូនផ្កាឈូក
NOVEMBER 14 2025
ឌីជីថល
3.6 K views
1 min read

សហរដ្ឋអាមេរិក អាចនឹងត្រូវចំណាយទឹកប្រាក់ប្រមាណខ្ទង់ ២ពាន់លានដុល្លារ ដើម្បីផ្លាស់ប្ដូរឈ្មោះ “ក្រសួងការពារជាតិ-Department of Defense ទៅជា “ក្រសួងសង្រ្គាម-Department of War តាមការលើកឡើងរបស់ ប្រធានាធិបតី លោក Donald Trump។ នេះបើយោងតាមការចុះផ្សាយរបស់ CNBC នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រភពដដែលបានឱ្យដឹងថា ការផ្លាស់ប្តូរឈ្មោះក្រសួង នឹងតម្រូវឱ្យមានការផ្លាស់ប្តូរស្លាកសញ្ញា និងផ្លាកសញ្ញានៅលើរបស់របរពាក់ព័ន្ធផ្សេងៗទាំងអស់ នៅតាមមូលដ្ឋានយោធារបស់អាមេរិក នៅជុំវិញពិភពលោក ព្រមទាំងការធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធ Source Code ផងដែរ។

ក្នុងនោះ លោក Donald Trump បានលើកឡើងថា ចំពោះមូលហេតុនៃការប្តូរឈ្មោះថ្មីនេះ ធ្វើឡើងដើម្បីបង្ហាញឱ្យពិភពលោកដឹងថា សហរដ្ឋអាមេរិកមិនត្រឹមតែការពារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពក្នុងការប្រយុទ្ធផងដែរ។

គួរជម្រាបថា យោងតាមប្រវត្តិសាស្ត្រ ឈ្មោះ “ក្រសួងសង្រ្គាម” ត្រូវបានប្រើតាំងពីឆ្នាំ ១៧៨៩ រហូតដល់ឆ្នាំ ១៩៤៧។ បន្ទាប់មក ក្នុងសម័យប្រធានាធិបតី Harry S. Truman វាត្រូវបានបម្លែងទៅជា “ក្រសួងការពារជាតិ” វិញដើម្បីបង្រួបបង្រួមកងទ័ព និងនាយទាហានឱ្យមានឯកភាពក្នុងការការពារជាតិ។

យ៉ាងណាមិញ ការផ្លាស់ប្តូរឈ្មោះនឹងអាចចូលជាធរមានលុះត្រាតែវាត្រូវបានអនុម័តដោយសភា របស់សហរដ្ឋអាមេរិក។ បច្ចុប្បន្ន មិនទាន់មានសេចក្ដីសម្រេចជាផ្លូវការនៅឡើយទេ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia