អង់តែនទួលគោក នឹងត្រូវរុះរើចេញក្នុងពេលឆាប់ៗ ព្រោះមូលហេតុធំ ២នេះ
SOKLY - កូនផ្កាឈូក
NOVEMBER 16 2025
ឌីជីថល
2.6 K views
1 min read

ប៉មស្ថានីយផ្សាយទូរទស្សន៍ជាតិកម្ពុជាដែលគេស្គាល់ជាទូទៅថា «អង់តែនទួលគោក» នឹងត្រូវរុះរើចេញ ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងយ៉ាងដូច្នេះថា លោក បានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួង ព័ត៌មាន និង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ក្នុងការ រុះរើ ស្ថានីយ៍ផ្សាយទូរទស្សន៍ជាតិកម្ពុជា នៅទួលគោក ចេញទៅកន្លែងថ្មី ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសាងសង់ពង្រីកផ្លូវ ពីតំបន់កាំកូស៊ីធីមកកាន់អង់តែនទួលគោក។

គួរជម្រាបផងដែរថា ស្ថានីយផ្សាយទូរទស្សន៍ជាតិកម្ពុជា «អង់តែនទួលគោក» មានទីតាំងស្ថិតនៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខណៈទីតាំងនេះបច្ចុប្បន្ន ត្រូវបាន ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា នៅម្ដុំនោះមានការកកស្ទះចរាចរណ៍ជាខ្លាំងដោយសារតែផ្លូវមានលក្ខណៈតូចចង្អៀត៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia