ក្តៅៗ! លោក ដូណាល់ ត្រាំ នឹងចែកលុយឱ្យពលរដ្ឋម្នាក់ ២០០០ដុ.ល្លារ ដែលជាលុយប្រមូលបានពីប្រភពធំ១នេះ
SOKLY - កូនផ្កាឈូក
NOVEMBER 10 2025
ឌីជីថល
338 views
1 min read

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មានបំណងចង់ចែកប្រាក់ចំនួន ២,០០០ដុល្លារ ដល់ប្រជាជនអាមេរិកជាច្រើន ដោយមិនរាប់បញ្ចូលអ្នកដែលមានប្រាក់ចំណូលខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់ The Guardian នៅថ្ងៃអាទិត្យទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រភពដដែលបាន​ឱ្យដឹងថា ប្រភពប្រាក់ដែលថ្នាក់ដឹកនាំរបស់អាមេរិករូបនេះ ចង់យកទៅចែកប្រជាជន គឺជា ប្រាក់ចំណូលពន្ធគយដែលប្រមូលបានពីបណ្ដាលប្រទេសផ្សេងៗជាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកផ្ទាល់។

យ៉ាងណាមិញ ដំណឹងមួយនេះ ត្រូវបានលោកប្រធានាធិបតី Trump បង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់គាត់ ដោយមិនទាន់មានការដាក់ផែនការចូលជាធរមាន ឬទទួលបានការអនុម័តពីសភា នៅឡើយទេ។

គួរជម្រាបផងដែរថា បើយោងតាមរបាយការណ៍ខែកញ្ញារបស់នាយកដ្ឋានរតនាគារ អាមេរិក ពន្ធគយ  ចំនួន ១៩៥ពាន់លានដុល្លារ ត្រូវបានប្រមូលក្នុងអំឡុងពេល ៣ត្រីមាសដំបូងនៃឆ្នាំ ២០២៥នេះ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia