ធ្វើឆាប់ផ្ទុះខ្លាំង! នៅលើ TikTok គេនិយមមើលវីដេអូ ៥ប្រភេទនេះ បំផុត
SOKLY - កូនផ្កាឈូក
NOVEMBER 3 2025
ឌីជីថល
14 views
2 mins read

បងប្អូនទាំងអស់គ្នាមានដឹងទេថា កម្មវិធី TikTok ដែលយើងប្រើប្រាស់រាល់ថ្ងៃនេះ តាមការពិតទៅមានឈ្មោះដើមថា Douyin ដែលវាត្រូវបានបង្កើតឡើងដំបូងនៅក្នុងប្រទេសចិនដោយក្រុមហ៊ុន ByteDance កាលពីឆ្នាំ២០១៦។ លុះដល់ឆ្នាំ២០១៨ ទើបក្រុមហ៊ុន ByteDance ដាក់បញ្ចេញកម្មវិធីនេះឱ្យប្រើប្រាស់ជាសកល ប៉ុន្តែប្ដូរឈ្មោះថ្មីដាក់ថា TikTok ព្រមទាំងប្ដូរទីស្នាក់កាលកណ្ដាលចេញពីប្រទេសចិនទៅកាន់ ប្រទេសសិង្ហបុរីជំនួសវិញ។ ប៉ុន្តែនៅចិនគេនៅតែហៅថា Douyin ដដែល។

បើនិយាយពីសព្វថ្ងៃនេះ TikTok គឺជាបណ្ដាញសង្គមដ៏ពេញនិយមមួយ បើតាមរបាយការណ៍បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជាយើង មានអ្នកប្រើប្រាស់ TikTok ប្រមាណជាង 9.96លាននាក់។ ខាងក្រោមនេះជាប្រភេទវីដេអូ ដែលមានអ្នកនិយមមើលច្រើនបំផុតទាំង៥ ដោយយោងតាម Activerify.com

១-News & Entertainment (វីដេអូព័ត៌មាន & ការកំសាន្ត)៖ ព័ត៌មានថ្មីៗ ប្លែកៗ និងវីដេអូបែបកំសាន្ត ឈរចំណាត់ថ្នាក់លេខមួយ ដែលអាចទាក់ទាញចិត្តអ្នកទស្សនាឱ្យតាមដាន និងចែករំលែក។

២-វីដេអូហ្គេម៖ វីដេអូហ្គេម ក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកទស្សនាផងដែរ។

៣-Food & Beverage (វីដេអូអាហារ និងភេសជ្ជៈ)៖ វីដេអូបង្ហាញពីការធ្វើម្ហូប និង Review ម្ហូបអាហារ ឬភេសជ្ជៈផ្សេងៗ ក៏ជាប់ក្នុងចំណាត់ថ្នាក់ដែលមានប្រជាប្រិយភាពខ្ពស់ដែរ។

៤-Sport & Outdoor (វីដេអូកីឡា)៖ វីដេអូដែលបង្ហាញពីសកម្មភាពកីឡាផ្សេងៗ ឬការហាត់ប្រាណ មានអ្នកនិយមចូលចិត្តច្រើនគួរសមនៅក្នុងបណ្ដាញសង្គម TikTok

៥-Music & Dance (វីដេអូចម្រៀង និងការរាំ)៖ វីដេអូប្រភេទមួយនេះ ទទួលបានការពេញនិយម តាំងពីពេលមាន TikTok ដំបូងៗ ជាពិសេសការធ្វើត្រាប់តាមភ្លេង ឬសម្រៀងណាណាដែល Trending

គួរជម្រាបផងដែរថាក្រៅពី វីដេអូទាំង៥ប្រភេទខាងលើនេះ ក៏នៅមានប្រភេទវីដេអូជាច្រើនទៀត ដែលមានការពេញនិយម គេចូលចិត្តទស្សនាច្រើនដែរដូចជា វីដេអូថែទាំសម្រស់ វីដេអូសត្វចិញ្ចឹម វីដេអូអប់រំ ចែករំលែកចំណេះដឹងផ្សេងៗជាដើម។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia