អ្នកជំនាញ៖ បើទូរស័ព្ទមានសញ្ញាទាំង ៤នេះ ក្រុមហេកឃ័រកំពុងលួ.ចទិន្នន័យកុងធនាគារអ្នកហើយ
SOKLY - កូនផ្កាឈូក
NOVEMBER 9 2025
ឌីជីថល
6.9 K views
2 mins read

ទូរស័ព្ទបានក្លាយជាឧបករណ៍ដ៏ចាំបាច់មួយ ដែលមនុស្សតែងយកជាប់ខ្លួន និងផ្ទុកទិន្នន័យស្ទើរគ្រប់យ៉ាង រួមទាំងកុងធនាគារផងដែរ។ ខាងក្រោមនេះ គឺជាសញ្ញាធំៗ ៤ ដែលបង្ហាញថាក្រុម Hacker កំពុងសំងំលួចទិន្នន័យកុងធនាគាររបស់អ្នក យោងតាមមជ្ឈមណ្ឌលសុវត្ថិភាពបច្ចេកវិទ្យា McAfee៖

១/. ទូរស័ព្ទក្តៅខុសធម្មតា៖ ពេលទូរស័ព្ទអ្នកទុកចោលសុខៗស្រាប់តែឡើងកម្តៅ ជាពិសេសមិនបានប្រើប្រាស់ទាល់តែសោះ ឬប្រើតិចតួច នោះវាអាចបញ្ជាក់ថាកម្មវិធីមេរោគ (malware) កំពុងដំណើរការយ៉ាងសំងាត់ក្នុងម៉ាស៊ីនទូរស័ព្ទរបស់អ្នក។

២/. អស់ថ្មលឿនជាងធម្មតា៖ កម្មវិធីមានផ្ទុកវីរុសអាចរុញឲ្យប្រព័ន្ធប្រើថាមពលខ្លាំង និងបង្ហាញអត្រាប្រើថ្មខ្ពស់។

៣/. សារចៃដន្យផ្ញើចេញដោយខ្លួនឯងប្រសិនបើមិត្តភក្ដិអ្នកទទួលសារមាន Link ឬសារ​មិនប្រក្រតីមកពីគណនីអ្នក វាអាចមានន័យថា Hacker បានចូលដល់បញ្ជីទំនាក់ទំនងរបស់អ្នកហើយ។

៤/. បង្ហាញពាណិជ្ជកម្មចៃដន្យ (Pop-up Ads) ពាណិជ្ជកម្មមិនទៀងទាត់អាចជាសកម្មភាពរបស់កម្មវិធី Malware ឬ Spyware បង្កការខូចប្រព័ន្ធខាងក្នុង។

យ៉ាងណាមិញ ដើម្បីការពារទូរស័ព្ទពីការវាយប្រហាររបស់ក្រុម Hacker អ្នកអាចដំឡើងកម្មវិធីការពារដូចជា McAfee Mobile Security, Avast, Norton Mobile Security ឬ Bitdefender ដើម្បីស្កេនឧបករណ៍ និងបំបាត់មេរោគ Malware។ លើសពីនេះអ្នកក៏ត្រូវលុបកម្មវិធី ឬ App ដែលមិនស្គាល់អត្តសញ្ញាណចេញផងដែរ។

គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនទទួលរងនូវករណីក្លែងបន្លំ ឬឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៦៨ ២២ ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia