មកឲ្យទាន់គេ! ផ្សារកូនខ្មែរ ជីបម៉ុង 271 កំពុងរៀបចំ«ពិព័រណ៍ទេសចរណ៍កម្ពុជា» ប្រមូលផ្តុំដោយក្រុមហ៊ុនទេសចរណ៍ល្បីៗ មានការប្រម៉ូសិន និងឪកាសចាប់រង្វាន់ជាច្រើន
Mean Soty
SEPTEMBER 12 2026
PR
2 mins read

ក្រុមហ៊ុនកូនខ្មែមួយនេះហើយ ដែលតែងតែគិតគូរ និងគាំទ្រអាជីវកម្មក្នុងស្រុក លើកស្ទួយសឹងតែគ្រប់វិស័យអស់ហើយ! ជាក់ស្តែង ពេលនេះ ជីប ម៉ុង បាននាំយក «ពិព័រណ៍ទេសចរណ៍កម្ពុជា» មករៀបចំនៅផ្សារទំនើប Chip Mong 271 Mega Mall ដោយប្រមូលផ្តុំក្រុមហ៊ុន និងដៃគូជាច្រើនក្នុងវិស័យទេសចរណ៍ មកជួបជុំគ្នា ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មរបស់ខ្លួន។

M12

«ពិព័រណ៍ទេសចរណ៍កម្ពុជា» ក្រោមប្រធានបទ «ខ្មែររួបរួមគ្នាដើម្បីទេសចរណ៍កម្ពុជា» រៀបចំឡើងរយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអាជីវកម្មជាច្រើន មានតាំងពីក្រុមហ៊ុនរៀបចំដំណើរកម្សាន្ត សេវាកម្មធ្វើដំណើរ កន្លែងស្នាក់នៅ រហូតដល់អាជីវកម្មផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យនេះ។

ថ្លែងនៅក្នុងពិធីបើកកម្មវិធីជាផ្លូវការ កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រោមវត្តមានរបស់លោកជំទាវ គីម ចាន់ណា ប្រធានប្រតិបត្តិជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនកុះករ។

M2

M3

M10

គោលបំណងធំនៃការរៀបចំកម្មវិធីនេះ គឺចង់ចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជា តាមរយៈការបង្កើតវេទិកាមួយឱ្យអាជីវករ និងអ្នកផ្តល់សេវា អាចបង្ហាញអ្វីដែលខ្លួនមាន និងភ្ជាប់ជាមួយអតិថិជនបានកាន់តែងាយស្រួល ខណៈអ្នកចូលរួមក៏អាចស្វែងរកព័ត៌មាន និងគម្រោងដំណើរកម្សាន្តដែលសមនឹងតម្រូវការរបស់ខ្លួន។ 

ហើយអ្វីដែលមានមោទនភាពបំផុតនោះ គឺព្រឹត្តិការណ៍នេះមិនបានផ្តោតតែលើការតាំងបង្ហាញអាជីវកម្មទេ ប៉ុន្តែថែមទាំងនាំយកសិល្បៈ និងវប្បធម៌មកបង្ហាញ ដើម្បីឱ្យអ្នកចូលរួមបានស្គាល់ភាពចម្រុះពីប្រទេសផ្សេងៗ។ នៅទីនេះ មានទាំងសិល្បៈប្រពៃណីខ្មែរ ដូចជា ចាប៉ីដងវែង និងល្ខោនថ្លុក រួមជាមួយរបាំប្រពៃណីឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន ព្រមទាំងការបង្ហាញអត្តសញ្ញាណវប្បធម៌ពីប្រទេសផ្សេងៗទៀត។

M5

M6

បន្ថែមពីលើនេះ ក៏មាន Stage Sharing សម្រាប់ចែករំលែករឿងរ៉ាវ និងបទពិសោធន៍ជុំវិញការធ្វើដំណើរ ទេសចរណ៍ និងទីកន្លែងគួរឱ្យចង់ទៅស្គាល់ ព្រមទាំង Game និងសកម្មភាពកម្សាន្ត ដែលអាចចូលរួមលេង និងមានឱកាសទទួលបានរង្វាន់ផងដែរ។ សម្រាប់អ្នកដែលកំពុងរៀបចំដំណើរកម្សាន្ត ក៏អាចរកបាន Promotion និង Discount ពីដៃគូក្នុងកម្មវិធី ដូចជា សំបុត្រយន្តហោះ សេវាទិដ្ឋាការ និងសេវាផ្សេងៗដែលពាក់ព័ន្ធ។

M8

បើបងប្អូនជាអ្នកចូលចិត្តដើរលេង ឬកំពុងមានគម្រោងចង់ទៅកាន់គោលដៅថ្មីៗ កុំភ្លេចមកលេង «ពិព័រណ៍ទេសចរណ៍កម្ពុជា» នៅ Chip Mong 271 Mega Mall ជាន់ផ្ទាល់ដី ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ព្រឹក ដល់ ១០យប់៕

M9 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia