ក្រុមហ៊ុន HUAWEI សម្ពោធនាឡិកាឆ្លាតវៃ HUAWEI WATCH GT 7 Series ដំបូងគេបំពាក់មុខងារវិភាគហានិភ័យជំងឺស្ទះសរសៃឈាមបេះដូង និង ហានិភ័យជំងឺទឹកនោមផ្អែមក្នុងប្រទេសកម្ពុជា !
Mean Soty
•
OCTOBER 30 2026
•
PR
•
2 mins read
•

ភ្នំពេញ— ថ្ងៃទី ២៩ តុលា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុនហួវៃសម្ពោធលក់ជាផ្លូវការនូវនាឡិកាឆ្លាតវៃ HUAWEI WATCH GT 7 Series ផ្តោតលើមុខងារសុខភាពដំបូងគេក្នុងប្រទេសកម្ពុជាបំពាក់មុខងារវិភាគហានិភ័យជំងឺស្ទះសរសៃឈាមបេះដូង ឬ ដែលយើងស្គាល់ថាជំងឺគាំងបេះដូង ដោយប្រើប្រាស់សែនស័រកម្រិតខ្ពស់អភិវឌ្ឍន៍ដោយក្រុមហ៊ុន Huawei ប្រមូលទិន្នន័ពីមុខងារECG និង Pulse Wave ដែលមុខងារទំាងពីនេះទទួលបានវិញ្ជាប័ណ្ណប័ត្រពីសហភាពអឺរ៉ុប (EU Certificate) ដើម្បីវិភាគហានិភ័យទុកមុនថា​តើអ្នកស្ថិតក្នុង ក្នុងហានិភ័យទាប , មធ្យម ឬ ហានិភ័យខ្ពស់ ដូច្នេះបើសិនជាមុខងារនេះរកឃើញថាអ្នកស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ យើងមានពេលវេលាគ្រប់គ្រាន់ស្វែងរកជំនួយពីគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីពិនិត្យព្យាបាលទាន់ពេលវេលា ។

G2

G3

ក្នុងនោះ លោកដុកទ័រ Tong និង ដុកទ័រ Vina ជំងឺស្ទះសរសៃឈាមបេះដូងអាច ផ្តាច់ យក ជីវិត មនុស្ស គ្រប់ វិនាទី ហើយក៏ជាជំងឺដែលដែលមានអត្រាអ្នកស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ ។ 

G4

នាឡិកាឆ្លាតវៃមួយនេះក៍បានបំពាក់មុខងារវិភាពហានិភ័យជំងឺទឹកនោមផ្អែម មានសមត្ថភាពដើម្បីវិភាគជំងឺទឹកនោមផ្អែមថាតើអ្នកស្ថិតក្នុងកម្រិតហានិភ័យកម្រិតទាប មធ្យម ឬ ខ្ពស់ដើម្បីជាព័ត៍មានផ្ទាល់ក្នុងការថែរទាំសុភាពបន្ថែមទៀត កុំរង់ចាំដល់ឈឺធ្ងន់។

 G5

HUAWEI WATCH GT 7 Series ជំនាន់ថ្មីមានការប្រើប្រាស់ថាមថ្មបានយូររហូតដល់ 21 ថ្ងៃ ភ្ចាប់បានគ្រប់ smartphone ទាំង Android និង iPhone ប្រើប្រាស់អក្សរខ្មែរពេញលេញ ភ្ចាប់ជាមួយមុងារកីឡាជាង 110+ ប្រភេទ ជាមួយការរចនារូបរាងប្រណិតពាក់បានគ្រប់វ័យ។  

G6

G7

ក្រុមហ៊ុនហួវៃក៍បានសហការ ជាមួយក្រុមហ៊ុនស្មាត បានសម្ពោធនូវ ស្មាតហ្វូន 5G ជំនាន់ថ្មី HUAWEI nova 16s 5G និង ដាក់សម្ពោធ Huawei Brand Store នៅក្នុង Smart Shopដើម្បីអោយអតិថិជនអាចរកទិញបាននូវផលិតហួវៃពី Smart Shop ក្នុង ផ្សារទំនើប AEON Mall Phnom Penh ផងដែរ ។  

G8

លោកអ្នកអាចរកទិញ HUAWEI WATCH GT 7 Series និង កក់ទុកមុន HUAWEI nova 16s នៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប, Huawei Showroom និង Smart Shop គ្រប់សាខាទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ ។

G9

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia