OPPO រៀបចំពិធីប្រគល់រង្វាន់ ជូនម្ចាស់ជ័យលាភីនៃការប្រកួតថតរូបលើស្មាតហ្វូន
Mean Soty
AUGUST 15 2026
PR
3 mins read

ក្រុមហ៊ុនទូរសព្ទ OPPO បានរៀបចំពិធីប្រគល់រង្វាន់យ៉ាងអធិកអធម និងអបអរសាទរយ៉ាងក្រៃលែង ជូនដល់ម្ចាស់ជ័យលាភីទាំងអស់នៃកម្មវិធីការប្រកួតថតរូបលើស្មាតហ្វូន OPPO x University Workshop & Photography Contest” រដូវកាលទី4 ដែលទើបតែបានបញ្ចប់ទៅកាលពីថ្មីៗនេះ។ កម្មវិធីប្រគល់រង្វាន់នេះផងដែរ បានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការអញ្ជើញចូលរួមពីតំណាងសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា បងប្អូនអ្នកសារព័ត៌មាន និងបេក្ខភាពប្រកួតជាច្រើនរូប។​​

Op12

ក្នុងកម្មវិធីប្រគល់រង្វាន់ ថ្នាក់ដឹកនាំតំណាងក្រុមហ៊ុន OPPO បានបញ្ជាក់ថាការប្រកួតថតរូបលើស្មាតហ្វូន OPPO x University Workshop & Photography Contest” រដូវកាលទី4 មិនត្រឹមតែជាការបង្ហាញនូវសមត្ថភាពក្នុងការថតរូបដោយគ្រាន់តែប្រើប្រាស់ស្មាតហ្វូនរបស់ OPPO ប៉ុណ្ណោះទេលើសពីនេះគឺចង់ផ្តល់ឱកាសឱ្យនិស្សិតអាចបង្ហាញពី ទស្សនៈ គំនិត និងរឿងរ៉ាវតាមរយៈរូបភាព ព្រមទាំងចង់ឱ្យបេក្ខជនបានភ្ជាប់ការថតរូបជាមួយ ធម្មជាតិ បរិស្ថាន និងវិស័យទេសចរណ៍របស់កម្ពុជាផងដែរ។​

Op3

កម្មវិធីនេះប្រព្រឹត្តិទៅយ៉ាងរលូនដោយមានការចូលរួមសហការពីសាកលវិទ្យាល័យធំៗចំនួន 9 នៅក្នុងប្រទេសកម្ពុជារួមមាន៖ សាកលវិទ្យាល័យប៊ែលធី​ អន្តរជាតិ | សាកលវិទ្យាល័យអន្តរជាតិ | វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា | សាកលវិទ្យាល័យជាតិគ្រប់គ្រង | សាកលវិទ្យាល័យកម្ពុជា | សាកលវិទ្យាល័យបៀលប្រាយ | សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ | សាកលវិទ្យាល័យវេស្ទើន និងសាកលវិទ្យាល័យន័រតុន

ក្នុងនោះផងដែរ តាមរយៈការវាយតម្លៃយ៉ាងហ្មត់ចត់ដោយមានការដាក់ពិន្ទុ 80% ពីគណៈកម្មាការជំនាញ រីឯ 20% ទៀតគឺផ្អែកលើការបោះឆ្នោតពីសាធារណជននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ OPPO ក្រុមការងារចម្រាញ់បានម្ចាស់ជ័យលាភីឆ្នើមចំនួន 10 រូបពីការប្រកួតថតរូបតាមស្មាតហ្វូន

Op9

គួរបញ្ជាក់ផងដែរថារង្វាន់សម្រាប់ជ័យលាភីទាំង 10 រូបបានទទួល៖

▪️ជ័យលាភីលេខ1 បានទៅលើ បេក្ខនារី កុយ ម៉ារ៉ាឡែ មកពី​ សាកលវិទ្យាល័យជាតិគ្រប់គ្រងទទួលបាន ទូរសព្ទ OPPO Reno16 5G | ទឹកប្រាក់ 2លានរៀល | ពានជ័យលាភី

▪️ជ័យលាភីលេខ2 បានទៅលើ បេក្ខនារី ភួង ស្រីពេជ្រមកពី សាកលវិទ្យាល័យប៊ែលធីអន្តរជាតិទទួលបាន ទូរសព្ទ OPPO Reno16 F 5G | ទឹកប្រាក់ 1លានរៀល | ពានជ័យលាភី

▪️ជ័យលាភីលេខ3 បានទៅលើ បេក្ខជន សារោត្តម រតនពាណិជ មកពី​ សាកលវិទ្យាល័យន័រតុន ទទួលបាន ថេប្លេត OPPO Pad Neo | ទឹកប្រាក់ 60ម៉ឺនរៀល | ពានជ័យលាភី

▪️ជ័យលាភីលេខ4 បានទៅ លើ បេក្ខនារី​ តូ រីហ្សា មកពី សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ​ ទទួលបាន នាឡិកា OPPO Watch S | វិញ្ញាបនបត្រ

▪️ជ័យលាភីលេខ5 បានទៅលើ  បព្វជិតជាបេក្ខជន ដែន សាន់ មកពី សាកលវិទ្យាល័យបៀលប្រាយ​ ទទួលបាន នាឡិកា OPPO Watch S | វិញ្ញាបនបត្រ

▪️ជ័យលាភីលេខ6 ដល់ 10 ទទួលបាន កាស OPPO Enco Air5 | វិញ្ញាបនបត្រ

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន OPPO ក៏បានរៀបចំនូវកាដូអនុស្សាវរីយ៍ ក្នុងការទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងដ៏សកម្មដើម្បីជាការលើកទឹកចិត្តដល់បេក្ខជនវគ្គផ្ដាច់ព្រ័ត្រទាំងអស់ដែលមិនទទួលបានជ័យលាភីផងដែរ។

Op4

Op5

Op6

Op7

Op8

Op10

Op11

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia