TECNO Megapad 2 ជា​​ AI Tablet កម្រិតថវិកាដែលមានរូបរាងស្តើងបំផុត​​ កាន់តែឆ្លាតវៃ សម្រាប់ការសិក្សា ការងារ និងការកម្សាន្ត
Mean Soty
AUGUST 24 2026
PR
5 mins read

ភ្នុំពេញ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦ – ក្រុមហ៊ុន TECNO ដែលជាប្រេនបច្ចេកវិទ្យាច្នៃប្រឌិត បានប្រកាសជាផ្លូវការអំពីការចេញលក់ថេ​ប្លេត TECNO MEGAPAD 2។ TECNO MEGAPAD 2 គឺជាថេប្លេត AI ពហុមុខងារ ដែលរួមបញ្ចូលគ្នានូវអេក្រង់ 11 អ៊ីញ 2.5K ថែរក្សាភ្នែក, រូបរាងស្តើង 6.6mm តួខ្លួនលោហៈប្រណិត ត្រូវបានរចនាឡើងសម្រាប់ការកម្សាន្ត, ការងារ, ការសិក្សា និងការប្រើប្រាស់រួមគ្នាក្នុងគ្រួសារ វាផ្តល់នូវបទពិសោធន៍ដ៏ឆ្លាតវៃ និងកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់វ័យក្មេង និងគ្រួសារសម័យថ្មី។ 

Oppo1

អេក្រង់ 11” 2.5K 90Hz (Eye-Care): ជាមួយវិញ្ញាបនបត្រ TÜV​ ការពារភ្នែក

TECNO MEGAPAD 2 បំពាក់អេក្រង់ទំហំ 11 អ៊ីញ កម្រិត 2.5K ជាមួយនឹងល្បឿន Refresh Rate 90Hz និងទទួលបានវិញ្ញាបនបត្រ TÜV Rheinland Flicker-Free និង Low Blue Light (ការពារពន្លឺខៀវ)។ អេក្រង់នេះផ្តល់នូវរូបភាពច្បាស់ត្រជាក់ភ្នែក និងផាសុកភាពសម្រាប់ភ្នែកក្នុងការសិក្សា អានសៀវភៅ និងកម្សាន្តក្នុងរយៈពេលយូរ។ ជាមួយនឹងតួខ្លួនស្តើងបំផុតត្រឹមតែ 6.6mm វាមានទម្ងន់ស្រាល ងាយស្រួលកាន់ និងងាយស្រួលតាមខ្លួន។

គាំទ្រការដាក់ស៊ីមកាត (SIM Card Support): អាចដាក់ស៊ីមកាតប្រើប្រាស់អ៊ីនធឺណិតទិន្នន័យ (Cellular Data) និងខលចេញ-ចូលបាន ជួយឱ្យការតភ្ជាប់កាន់តែងាយស្រួលគ្រប់ទីកន្លែង លេចធ្លោ ធៀបនឹងគូប្រជែងក្នុងកម្រិតតម្លៃដូចគ្នា។

 TECNO AI សម្រាប់ការសិក្សាកាន់តែឆ្លាតវៃ និងភាពងាយស្រួលប្រចាំថ្ងៃ (AI for Smarter Learning and Daily Convenience) 

សម្រាប់ការសិក្សា និងការអប់រំ មជ្ឈមណ្ឌលសិក្សា (Study Hub) នៅក្នុង MEGAPAD 2 ត្រូវបានរចនាឡើងដើម្បីគាំទ្រតម្រូវការសិក្សាផ្សេងៗគ្នាទៅតាមវ័យ និងស្ថានភាព។

កុមារអាចរុករកប្រភពសិក្សាដោយឥតគិតថ្លៃ LearnUp Massive Free Learning Resources ដោយទទួលបាននូវមាតិកាអប់រំ និងចំណេះដឹងយ៉ាងទូលំទូលាយ។ ទន្ទឹមនឹងនេះ អាណាព្យាបាលអាចកំណត់សិទ្ធិគ្រប់គ្រងរបស់មាតាបិតា (Parental Controls) ដើម្បីជួយបង្កើតបរិស្ថានអនឡាញដែលមានសុវត្ថិភាពសម្រាប់កូនៗ។ នៅពេលសិស្សជួបប្រទះសំណួរពិបាកៗ មុខងារដោះស្រាយលំហាត់តាមរូបថត (Photo-based Problem Solving) អាចសម្គាល់បញ្ហា និងជំរុញការគិតរបស់ពួកគេ។ 

Oppo2នៅក្នុងជីវិតប្រចាំថ្ងៃ MEGAPAD 2 ដើរតួជាដៃគូដ៏ឆ្លាតវៃសម្រាប់កិច្ចការច្រើនយ៉ាង។ ជាមួយនឹង AI SnapMemo & MindHub អ្នកប្រើប្រាស់អាចថត និងរៀបចំព័ត៌មានដែលមានប្រយោជន៍បានយ៉ាងរហ័សទៅជាមជ្ឈមណ្ឌលចំណេះដឹងផ្ទាល់ខ្លួន។ មុខងារ AI Drawing Board ផ្លាស់ប្តូរការគូររូបវាសៗធម្មតាទៅជារូបភាពរស់រវើកភ្លាមៗ។ សម្រាប់ការកម្សាន្ត មុខងារ AI Captions ផ្តល់នូវអត្ថបទរត់រៀបរាប់ច្បាស់ៗនៅលើកម្មវិធីផ្សេងៗ ដែលជួយឱ្យអ្នកប្រើប្រាស់រីករាយជាមួយមាតិកាជាភាសាផ្សេងៗ។ ជាមួយនឹង AI Translation អ្នកប្រើប្រាស់អាចបកប្រែរូបថត, អត្ថបទដែលជ្រើសរើស, មាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងការសន្ទនាផ្ទាល់មុខបានរហូតដល់ 160 ភាសា។

 ការភ្ជាប់ទំនាក់ទំនងយ៉ាងរលូន (Seamless Connectivity and Collaboration)

ក្នុងនាមជាថេប្លេតដំបូងគេដែលបានប្រកាសចេញមុខងារ OneLeap របស់ TECNO ថេប្លេត MEGAPAD 2 អាចភ្ជាប់យ៉ាងងាយស្រួលជាមួយផលិតផលផ្សេងទៀតនៅក្នុងប្រព័ន្ធ (Ecosystem) របស់ TECNO តាមរយៈការ Drag-and-Drop ឬការភ្ជាប់ដោយការប៉ះតែមួយដង (One-Tap Pairing)។ MEGAPAD 2 គាំទ្រការចែករំលែកឯកសារ, ការចែករំលែករូបថត និងចូលគ្នាលើអេក្រង់ 3 (Triple-screen collaboration) រវាងស្មាតហ្វូន TECNO, កុំព្យូទ័រយួរដៃ (Laptop) និងថេប្លេត។ វាក៏អាចភ្ជាប់ទៅស្មាតហ្វូន ឬកុំព្យូទ័រយួរដៃ TECNO ធ្វើជាអេក្រង់បន្ថែម (Extended Screen) សម្រាប់លំហការងារកាន់តែធំ។ នៅពេលភ្ជាប់ជាមួយស្មាតហ្វូន ការហៅទូរសព្ទ, សារ និងការជូនដំណឹង (Notifications) នឹងត្រូវបង្ហាញ (Sync) ទៅកាន់ថេប្លេត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលការហៅទូរសព្ទបានដោយផ្ទាល់ដោយមិនបាច់កាន់ទូរសព្ទឡើយ។

ប្រព័ន្ធដំណើរការដ៏រលូន (Reliable Performance)

ចំពោះកម្លាំងម៉ាស៊ីន TECNO MEGAPAD 2 ដំណើរការដោយបន្ទះឈីប MediaTek Helio 8-Core Processor ដែលផ្តល់នូវសមតុល្យដ៏ល្អឥតខ្ចោះរវាងកម្លាំង និងប្រសិទ្ធភាព។ វាមានជម្រើសអង្គចងចាំ RAM 12GB (6GB+6GB) និងទំហំផ្ទុក 128GB ព្រមទាំងអាចបន្ថែម MicroSD បានរហូតដល់ 2TB។ រត់លើប្រព័ន្ធប្រតិបត្តិការ HiOS 16 ថេប្លេត MEGAPAD 2 ផ្តល់នូវInterface កាន់តែឆ្លាតវៃ និងបទពិសោធន៍ឆ្លើយតបរហ័សសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើការងារច្រើនក្នុងពេលតែមួយ (Multitasking) ព្រមទាំងផ្តល់នូវការការពារទូលំទូលាយសម្រាប់ឯកជនភាព សុវត្ថិភាពគណនី និងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព។

 ចំណុចពិសេសផ្សេងៗ៖

-អេក្រង់ 11” 2.5K 90Hz (Eye-Care)

-រូបរាងស្តើង 6.6mm តួខ្លួនលោហៈប្រណិត

-TECNO AI​ ជំនាន់ចុងក្រោយ

-បាស 4 គ្រាប់: ប្រព័ន្ធសំឡេង DTS

-ថាមពលថ្ម 8200mAh + 18W Fast Charge

-ទំហំផ្ទុកធំ: 128GB /RAM ​12GB

-SIM Card Slot: អាចដាក់ស៊ីមកាត ខលចេញចូល និងប្រើអ៊ីនធើណិត Cellular Data

Oppo4

-ជម្រើស ២ ពណ៌: Light Green (បៃតងខ្ចី), Space Grey (ប្រផេះ)

**តម្លៃត្រឹមតែ $299

**កាដូថែមជូនពិសេស (~$49) ឈុតក្តារចុច Bluetooth, ស្រោមការពារ Flip Case, កាស Bluetooth, Case ថ្លា នឹង Screen ការពារ ។

គួបញ្ជាក់ផងដែរថា TECNO គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតពិភពលោក ដែលមានប្រតិបត្តិការក្នុងទីផ្សារជាង ៧០ ប្រទេស។ TECNO បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើបដិវត្តបទពិសោធន៍ឌីជីថលនៅក្នុងទីផ្សារកំពុងរីកចម្រើន ទូទាំងពិភពលោកដោយមិនឈប់ឈរក្នុងការជំរុញការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរចនាបែបសម័យទំនើប ភាពស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ និងបញ្ញាសិប្បនិម្មិត (TECNO Ai)។

សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia] ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia